Jump to content

ប្រាសាទប្រាំ

ពីវិគីភីឌា
ប្រាសាទប្រាំ

ឈ្មោះ: ប្រាសាទប្រាំ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថកោះកែ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទប្រាំជាឈ្មោះហៅដោយអ្នកស្រុករស់នៅក្នុងតំបន់កោះកេរនេះតែម្តងដោយពួលគាត់យល់ថា មានតួប៉មចំនួនបីនិងហោត្រ័យពីទៀតជួនកាលហៅថា ប្រាសាទបីដោយនិយាយសំដៅតួប៉មចំនួនបី។ ប្រាសាទនេះមានចម្ងាយប្រមាណ៨គីឡូម៉ែត្រខាងជើងប្រាសាទជ្រៃខ្វៀន ១គីឡូម៉ែត្រខាងកើតស្ទឹងអូរប្រាំភាម និងប្រមាណ ៥០០ម៉ែត្រខាងផ្លូវមកពីស្រុកស្វាយលើទៅឃុំស្រយ៉ង់[]។ លោក អេជែន លុយណេដឺឡាហ្ហុងគែរ បានចុះឈ្មោះប្រាសាទប្រាំលេខ IK-២៦៥ ក្នុងបញ្ជីសារពើភណ្ឌប្រាសាទនៅកម្ពុជាក្នុងសៀវភៅភាគ១ បោះពុម្ពឆ្នាំ១៩០២។ ដោយហេតុថា ប្រាសាទប្រាំ ពុំមានសិលាចារឹកសេសសល់ដូចប្រាសាទដទៃទៀត យើងអាចកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទទៅតាមការសិក្សាប្រៀបធៀបគ្រឿងលម្អសិល្បៈ ប្លង់ និងរូបរាងរបស់សំណង់។ ប៉ុន្តែ សំណង់សំខាន់ៗទាំងបីបានបាក់បែកស្ទើរទាំងស្រុងអស់ទៅ​ហើយ ដូច្នេះ យើងត្រឹមតែអាចប្រៀបធៀបលើប្លង់រួម និងសំណង់ហោត្រៃ ឬអគ្និគ្រឹះតែប៉ុណ្ណោះ ដែលទម្រង់បែបនេះមានលក្ខណៈដូចទៅនឹងប្រាសាទជាច្រើនទៀតក្នុងរវាងចុងស.វ.ទី១០ ដើម​ស.វ.ទី១១ ជាពិសេស សំណង់ក្នុងរចនាបថឃ្លាំងនារជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០) និង​ព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩) ពោល អាយុកាលនេះគឺប្រហាក់​ប្រហែលគ្នាជាមួយប្រាសាទវត្តចារលើដែលនៅមិនឆ្ងាយពីប្រាសាទប្រាំដែរ។ ដោយឡែក តួនាទីរបស់ប្រាសាទវិញ បើមើលទៅលើប្រាង្គសំខាន់ៗទាំងបី អគារហោត្រៃឬអគ្និគ្រឹះ កំពែង និងកសិន្ធុ​ វាមានទម្រង់ដូចគ្នាច្រើនទៅនឹងប្រាសាទដែលស្ថិតនៅក្នុងលទ្ធិសៃវ (ឧទ្ទិសដល់ព្រះសិវ)​។ ជារួមមក ទោះបីប្រាសាទប្រាំ បានបាក់បែកប្រាង្គមួយចំនួនក៏ពិតមែន ទេវស្ថាននេះគឺជាឧទាហរណ៍ដ៏​សំខាន់មួយក្នុងការសិក្សាអំពីសំណង់ប្រាសាទខ្មែរក្នុងលទ្ធិសៃវ និងប្រហែលមានជាប់ពាក់ព័ន្ធ​ជាមួយនិកាយបាសុបតថែមទៀតផង (និកាយចំណាស់ជាងគេក្នុងលទ្ធិសៃវ)។

ប្រាសាទប្រាំ, តំបន់កោះកេរ
ប្រាសាទប្រាំ, តំបន់កោះកេរ
ប្រាសាទប្រាំ, តំបន់កោះកេរ

ឯកសារយោង

[កែប្រែ]
  1. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសាលាចុងបូពា៌ប្រទេស(EFEO)ឆ្នាំ២០០៨។