ប្រាសាទប្រាំល្វែង

ពីវិគីភីឌា

ទីតាំង និងប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទប្រាំល្វែង ត្រូវបានសាងសង់ឡើង នៅអាណាចក្រភ្នំ(វ្នំ) រឺ ហ្វូណន ដែលមានសិលាចារឹក K5។ កសាងនៅសតវត្សទី៥ តាមរចនាបថភ្នំដា និង រចនាបថសម្បូណ៍ ក្នុងរាជ ព្រះបាទគុណវរ្ម័ន។ ដែលស្ថិតនៅសារមន្ទីរព្រៃនគរ ទីក្រុងព្រៃនគរ។ បច្ចុប្បន្នវៀតណាម បានប្ដូរឈ្មោះទៅជា សារមន្ទីរហូជីមីញវិញ។ ជាប្រាសាទដែលមានទំនាក់ទំនងជាមួយ ប្រាសាទភ្នំបាយ៉ង់កោ រឺ អង្គរបុរី ដែលស្ថិតនៅ ឃុំអង្គរបុរី និងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវនិងកំពង់ផែអូរកែវ។ ជាប្រាសាទខ្មែរដែលបាត់បង់ទៅលើប្រទេសវៀតណាម(យួន)។កាលពីក្រោយសម័យអង្គរ ។ នៅសតវត្សទី៥ ក្នុងរាជព្រះបាទរុទ្រ្ទវរ្ម័ន មុនទ្រង់សោយទីវង្គត់ បានសាងទេវាល័យមួយសំរាប់តំកល់ព្រះវិស្ណុមួយព្រះអង្គធ្វើអំពីមាសសុទ្ធ។ នៅឆ្នាំ៤៧០ ដល់៥១៤ ក្នុងរាជព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន និង រាជបុត្រា បុត្រី គង់នៅប្រាសាទនេះ។ ដែលប្រាសាទនេះស្ថិតនៅ ស្រុកទឹកខ្មៅ ខេត្តព្រែកឬស្សី ដែនដីកូសាំងស៊ីន។សិលាចារឹកប្រាសាទប្រាំល្វែងលេខ K-៧ សតវត្សរ៍ទី៥ ស្ថិតនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃ និយាយដល់ការកសាងវិស្ណុបាទ[១]។ តាមសិលាចារឹកបានចារឡើងដោយព្រះរាជកុមារ គុណវម៌្ម នៅដើម សតវត្សរ៍ទី៦ នៃគ.ស បានរៀបរាប់អំពីប្រវត្តិរបស់ទ្រង់ផ្ទាល់។ ព្រះរាជកុមារ ឬ ផ្វានថាងចឹង បើ សរសេរជាភាសាចិន ជាព្រះរាជបុត្ររបស់ព្រះនាង កុលប្រភាវតី និង កៅណ្ឌិន្យជយវម៌្ម ដែលបាន សោយទិវង្គត នៅឆ្នាំ៥១៤ នៃគ.ស។ ព្រះអង្គជារាជបុត្រនៃព្រះមហាក្សត្រដែលជា ព្រះចន្ទនៃរាជវង្សកៅណ្ឌិន្យ ព្រះអង្គបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែកប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ។ ព្រមពេលជាមួយគ្នាដែរ លទ្ធិព្រហ្មញ្ញសាសនា មានការរីកចម្រើនដែរ។ នេះបើយើងសំអាងលើទិដ្ឋភាពរួមនៃសង្គមខ្មែរនាសម័យនគរវ្នំ ដែលជំនឿលើព្រហ្មញ្ញសាសនាបានគ្របដណ្តប់ស្ទើរតែគ្រប់ច្រកល្ហក ពោលគឺមានអាទិភាពចម្បង។ សិលាចារឹកនៅវាលភក់ កម្ពុជាក្រោម បានបញ្ជាក់ថា មុននឹងសោយទិវង្គតនៅឆ្នាំ៥១៤ នៃគ.ស ព្រះមហារាជិនីនៃព្រះបាទជយវម៌្មដែលមានព្រះនាមថា កុលប្រភាវតី បានត្រាស់បង្គាប់ឲ្យរាជឌ្ឍកី ស្ថាបនាអាស្រមដើម្បីបូជាព្រះសិវ។ រីឯព្រះរាជបុត្ររបស់ទ្រង់ដែលមានព្រះនាមថា ព្រះគុណវម៌្មដែលជានាយកលើអារាមមួយនៅក្នុងព្រះវិហារនេះ មានការគោរពបូជាស្នាមព្រះបាទព្រះវិស្ណុ ឈ្មោះចក្រវីរថស្វាមិគគួរឲ្យមោទនៈ។

ឯកសារយោង[កែប្រែ]

  1. Lawrence Palmer Briggs, 1974 The Ancient Khmer Empire,p.28