គុណវរ្ម័ន
គុណវម៌្ម | |
---|---|
កុរុង | |
រជ្ជកាល | គ.ស ៥១៤ |
រាជ្យមុន | កុរុងកៅណ្ឌិន្យជយវម៌្ម |
រាជ្យបន្ត | កុរុងរុទ្រវម៌្ម |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | កុរុងកៅណ្ឌិន្យជយវម៌្ម |
មាតា | ព្រះនាងកុលប្រភាវតី |
ប្រសូត | វ្យាធបុរ |
សុគត | គ.ស ៥១៤ វ្យាធបុរ |
កុរុងគុណវម៌្ម (ចិន:ផ្វានថាងចឹង) (គ.ស ?-៥១៤) រជ្ជកាល (គ.ស ៥១៤)។ តាមរយៈសិលាចារឹកដំបងដែក(ខាងត្បូងខេត្តតាកែវ) ព្រះនាងកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យ សម្រាប់តម្កល់ ព្រះវិស្ណុបាទ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវម៌្មដែលជាបុត្ររបស់កុរុងកៅណ្ឌិន្យជយវម៌្ម ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាកុរុងរុទ្រវម៌្មនេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ដើម្បី ដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ ព្រះគុណវម៌្មបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែកប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ។
បុព្វហេតុចម្បាំងរវាងវ្យាធបុរ និង សម្ភុបុរ
[កែប្រែ]បុព្វហេតុនៃចម្បាំងរវាងអាណាចក្រភ្វូណាន និងចេនឡា នៅចុងសម័យនៃអាណាចក្រភ្វូណានកើតមានការដណ្តើមរាជ្យគ្នារវាងស្តេច គុណវម៌្ម និងស្តេចរុទ្រវម៌្ម។ តាមព្រឹត្តិការប្រវត្តិសាស្រ្ត អ្នកខ្លះយល់ថាព្រះភវវម៌្មទី១ ដែលជាចៅរបស់កុរុងរុទ្រវម៌្មបានលើកទ័ពមកវាយអាណាចក្រភ្វូណាននេះ ដើម្បីប្រឆាំង នឹងការប៉ុនប៉ងរបស់ក្រុមស្តេចគុណវម៌្ម ត្រូវបានស្តេច រុទ្រវម៌្ម ធ្វើគត់ដោយខ្លាចក្រែង បក្សពួកស្តេចគុណវម៌្មធ្វើការសងសឹកដណ្តើមរាជ្យបល្ល័ង្កទៅវិញ។ សិលាចារឹកនៅប្រាសាទប្រាំល្វែង ដែលបានចារឡើងដោយព្រះរាជកុមារ គុណវម៌្ម នៅដើម សតវត្សរ៍ទី៦ នៃគ.ស. បានរៀបរាប់អំពីប្រវត្តិរបស់ទ្រង់ផ្ទាល់។ ព្រះរាជកុមារ ឬ ហ្វាន់ តាង ចេង បើ សរសេរជាភាសាចិន ជាព្រះរាជបុត្ររបស់ព្រះនាង កុលប្រភាវតី និង កៅណ្ឌិន្យជយវម៌្ម ដែលបាន សោយទិវង្គត នៅឆ្នាំ៥១៤ នៃគ.ស.។
ព្រះរាជពង្សាវលី
[កែប្រែ]- ព្រះបិតាព្រះនាម កៅណ្ឌិន្យជយវម៌្ម អតីតៈ ព្រះមហាក្សត្រ ព្រះមាតាព្រះនាង កុលប្រភាវតី
- ព្រះបាទរុទ្រវម៌្ម ជាព្រះរៀមបិតាតែមួយ និង ព្រះស្នំ។
- ព្រះញាតិវង្សប្រហែលជាក្រុមព្រះវង្សដែលបានតស៊ូច្បាំងទម្លាក់ព្រះបាទរុទ្រវម៌្មចេញពីរាជ្យបល្លង្ក។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរដោយលោករស់ ចន្ត្រាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ កុរុងកៅណ្ឌិន្យជយវម៌្ម |
វ្យាធបុរ រឺ កុរុងភ្វូណាន ៥១៤ |
តដោយ កុរុងរុទ្រវម៌្ម |
ព្រះរាជគោរម្យងារ | ||
មុនដោយ មិនស្គាល់ |
រជ្ជទាយាទនៃភ្វូណាន ដើមសតវត្សទី៦-៥១៤ |
តដោយ មិនស្គាល់ |