ប្រាសាទភ្នំដី
Appearance
ប្រាសាទភ្នំដី | |
---|---|
ឈ្មោះ: | ប្រាសាទភ្នំដី |
អ្នកកសាង: | ព្រះបាទយសោវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ចុងសតវត្សទី៩ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថបាខែង |
ទីតាំង: | ស្រុកបន្ទាយស្រី ខេត្តសៀមរាប |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទភ្នំដីមានទីតាំងស្ថិតនៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទនេះជាប្រាសាទស្ថិតនៅខាងជើងនៃតំបន់អង្គរ អ្នកទេសចរអាចទៅទស្សនាប្រាសាទនេះ ដោយធ្វើដំណើរពីប្រាសាទខ័ន ឆ្ពោះទៅកាន់វិទ្យាល័យអង្គរធំ រួចបត់ឆ្វេងដៃតាមផ្លូវក្រហម ដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ។ មុននឹងចូលប្រាសាទមានព្រៃជុំវិញ ដែលត្រូវធ្វើដំណើរដោយថ្មើរជើង។ ប្រាសាទនេះត្រូវបានកសាងនៅលើកូនភ្នំជាសំណង់ឥដ្ឋលាយជាមួយថ្មភក់។ ប្រាសាទនេះមានប្រាង្គចំនួ៣ ដែលសាងអំពីឥដ្ឋ និងប្រាង្គទាំងអស់បែរមុខទៅទិសខាងកើត។ មុននឹងចូលទៅក្នុងប្រាសាទយើងនឹងឃើញរូបចម្លាក់មួយដែលមានសភាពឆ្លាក់មិនទាន់រួច។ ប្រាសាទនេះត្រូវបានកសាងអំពីឥដ្ឋ ដែលមានលក្ខណៈល្អខ្លាំង។ នៅប្រាង្គប្រាសាទកណ្តាល ប្រហែលមានមណ្ឌរជាសំណង់ឈើ ដោយសារមានស្លាកស្នាមនៅខាងមុខ។