Jump to content

ស្រុកអង្គរធំ

ពីវិគីភីឌា

ស្រុកអង្គរធំ គឺជាស្រុកមួយរបស់ខេត្តសៀមរាបដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា

ស្រុកអង្គរធំ
Angkor Thum District
ស្រុក
ផែនទីនៃស្រុកអង្គរធំ
ផែនទីនៃស្រុកអង្គរធំ
ប្រទេស កម្ពុជា
ខេត្តសៀមរាប
ល្វែងម៉ោង+៧
លេខកូដភូមិសាស្ត្រ១៧០២

ទីតាំងបុរាណវិទ្យានៃក្រុងអង្គរធំគឺមិនស្ថិតនៅក្នុងស្រុកអង្គរធំនោះទេគឺស្ថិតនៅក្នុងក្រុងសៀមរាប(សង្កាត់គោកចកនិងសង្កាត់នគរធំ)។

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៩៦៤ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងដោយក្រមលេខ ១៩៤ ប.រ ដោយកាត់យកឃុំចំនួន ០៣ គឺឃុំអន្លង់វែង ឃុំថ្កូវ និង ឃុំកោះកែរពីស្រុកអង្គរធំ។[]

រដ្ឋបាល

[កែប្រែ]

ស្រុកអង្គរធំ ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០៤ ឃុំ[]

លេខកូដឃុំ ឃុំ អក្សរឡាតាំង ភូមិ
១៧០២០១ ឃុំជប់តាត្រាវ Chob Ta Trav ត្រពាំងទូក, ជប់, ប្រាសាទ, ទ័ពស្វាយ, ពងទឹក
១៧០២០២ ឃុំលាងដៃ Leang Dai លាងដៃ, ដូនឪ, ភ្លង់, តាប្រុក, សំរោង, ត្រពាំងស្វាយ, បំពេញរាជ្យ, ស្ពានថ្មី
១៧០២០៣ ឃុំពាក់ស្នែង Peak Snaeng ពាក់សែ្នងថ្មី, ពាក់សែ្នងចាស់, លៀប, ខី្ទង, សណ្តាន់, ជប់សោម
១៧០២០៤ ឃុំស្វាយចេក Svay Chek គោកកក់, ស្វាយចេក, កណ្តោល, តាត្រាវ, បុស្សតាត្រាវ, ព្រះគោថ្មី

ឯកសារយោង

[កែប្រែ]
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2025-05-30. Retrieved 2026-03-14.
  2. "Angkor Thum District postcode - Cambodia Postal Code". www.cambodiapostalcode.com (in American English). Retrieved 2026-01-13.