ស្រុកបន្ទាយស្រី
ការរចនា
ស្រុកបន្ទាយស្រី គឺជាស្រុកមួយរបស់ខេត្តសៀមរាបដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ស្រុកនេះមានព្រំប្រទល់ខាងលិចជាប់នឹងក្រុងសៀមរាបនិងស្រុកអង្គរធំខាងកើតជាប់នឹងស្រុកស្វាយលើខាងជើងជាប់នឹងស្រុកវ៉ារិននិងខាងត្បូងជាប់នឹងក្រុងរុនតាឯកនិងស្រុកប្រាសាទបាគង។
| ស្រុកបន្ទាយស្រី Banteay Srei District | |
|---|---|
| ស្រុក | |
| ប្រទេស | |
| ខេត្ត | សៀមរាប |
| ល្វែងម៉ោង | +៧ |
| លេខកូដភូមិសាស្ត្រ | ១៧០៣ |
ប្រវត្តិ
[កែប្រែ]នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ០៧ អនក្រ.បក ស្ដីពីការបង្កើតក្រុងរុនតាឯក ខេត្តសៀមរាបដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រីបញ្ចូលទៅក្នុងក្រុងរុនតាឯក។ចំណែកឯទីតាំងរដ្ឋបាលស្រុកបន្ទាយស្រីត្រូវស្ថិតនៅក្នុងឃុំខ្នារសណ្តាយ។[១]
រដ្ឋបាល
[កែប្រែ]ស្រុកបន្ទាយស្រី ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០៥ ឃុំ[២] ៖
| លេខកូដឃុំ | ឃុំ | អក្សរឡាតាំង | ភូមិ |
|---|---|---|---|
| ១៧០៣០១ | ឃុំខ្នារសណ្តាយ | Khnar Sanday | បន្ទាយស្រី, ខ្នារ, ប្រីយ៍, សណ្ដាយ, កកោះជ្រុំ, ទួលក្រឡាញ់ |
| ១៧០៣០២ | ឃុំឃុនរាម | Khun Ream | ខ្នាររង្វាស, កំព្រហ្ម, ឃុនរាម, ឈូកស, ទួលគ្រួស, ត្រពាំងថ្ម, ពើងឆ័ត្រ |
| ១៧០៣០៣ | ឃុំព្រះដាក់ | Preak Dak | ព្រះដាក់, ថ្នល់បណ្តោយ, តាត្រៃ, ថ្នល់ទទឹង, តាកុះ, អូរទទឹង |
| ១៧០៣០៤ | ឃុំរំចេក | Rumchek | រំចេក, សាលាក្រវ៉ាន់, រវៀងតាទុំ |
| ១៧០៣០៦ | ឃុំត្បែង | Tbaeng | ត្បែងកើត, ត្បែងលិច, វត្ត, ស្រះខ្វាវ, គូលែនថ្មី, ស្គន់, ថ្មជល់ |
