ប្រាសាទភ្នំតាម៉ៅ
ប្រាសាទភ្នំតាម៉ៅ | |
---|---|
ឈ្មោះ: | ប្រាសាទភ្នំតាម៉ៅ |
អ្នកកសាង: | ព្រះបាទសូរ្យវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | សតវត្សទី១១ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថឃ្លាំង |
ទីតាំង: | ភូមិកន្ដឹងធំ ឃុំគកន្ដឹងធំ ស្រុកបាទី ខេត្តតាកែវ |
ព័ត៍មានទូទៅ
[កែប្រែ]ប្រាសាទភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិកន្ដឹងធំ ឃុំកន្ដឹងធំ ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទនេះមានចម្ងាយប្រហែល ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ៥១គីឡូម៉ែត្រពីក្រុងដូនកែវ នៃទីរួមខេត្តតាកែវ។ ប្រាសាទភ្នំតាម៉ៅកសាងឡើងអំពីឥដ្ឋនៅសតវត្សទី១១ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ឆ្នាំ១០០២-១០៥០នៃគ.ស) និងឧទយាទិត្យាវរ្ម័នទី២(ឆ្នាំ១០៥០-១០៦៦នៃគ.ស) ឋិតលើកំពូលភ្នំធម្មជាតិដែលមានកម្ពស់៤០ម៉ែត្រជិតព្រះវិហារវត្តភ្នំតាម៉ៅ។ ប្រាសាទនេះកសាងឡើងក្នុងសម័យអង្គរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងស្ថិតក្នុងរចនាបថឃ្លាំង។ ប្រាសាទនេះបែរមុខទៅទិសខាងជើង មានទំហំ៧.៥០ម៉ែត្របួនជ្រុង និងមានកម្ពស់ ១០ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះនៅសល់តែជញ្ចាំងប្រាសាទចំនួនពីរផ្ទាំងគឺខាងកើត និងជញ្ជាំងខាងជើងបន្ទិចប៉ុណ្ណោះ។ នៅក្បែរប្រាសាទមានសល់បំណែងថ្ម និងឥន្ធដូចជា បំណែកសសរពេជ្រ មេទ្វារ ផ្តែរ។ តាមការសនិដ្ឋានរបស់អ្នកស្រាវជ្រាវជនជាតិបារាំង ដែលបានសិក្សាប្រាសាទនេះតាំងពីម័យមុនបាននិយាយាថា ប្រាសាទនេះអាចមានប្រាង្គប្រាសាទរហូតដល់ទៅពីតែបច្ចុប្បន្នមានឃើញតែប្រាង្គតែមួយប៉ុណ្ណោះ បានជាជនជាតិបារាំងយល់ឃើញថាប្រាសាទនេះមានប្រាង្គពីរយោងដោយសារនៅទីតាំងប្រាសាទនេះមានផ្តែរមានរហូតដល់ទៅពីរឯណោះ ផ្តែរទីឆ្លាក់និយាយពីរឿងកូរសមុទ្រទឹកដោះ និងផ្តែរទី២និយាយពីព្រះវិស្ណុគង់ផ្ទុំលើនាគអនន្ត[១]។
តំបន់ទេសចរណ៍
[កែប្រែ]រីឯប្រាសាទមួយទៀតឋិតនៅទិសពាយព្យ គឺប្រាសាទថ្មដុះមានទីតាំងនៅលើកំពូលភ្នំថ្មដុះដែលមានកម្ពស់៣៥ ម៉ែត្រ។ ប្រាសាទនេះកសាងអំពីឥដ្ឋនៅសតវត្សទី១១ មានរាង៤ជ្រុងគឺ ៧ម៉ែត្រ×៧ម៉ែត្រ កម្ពស់១៣ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះនៅមានលក្ខណៈល្អប្រសើរជាងប្រាសាទភ្នំតាម៉ៅ ដែលទេសចរចូលចិត្តទៅទស្សនា និងធ្វើការបន់ ស្រន់នៅទីនោះ។ ក្រៅពី ប្រាសាទទាំងពីរនេះ ភ្នំតាម៉ៅក៏ជាសួនសត្វមួយដ៏ធំ និងគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលមានសត្វ គ្រប់ប្រភេទមានដូចជា សត្វជើង៤ សត្វស្លាប សត្វក្នុងទឹកជាដើម។ ក្នុងចំណោមប្រភេទសត្វទាំងអស់មានសត្វ ខ្លះនាំចូលពីបរទេស និងមួយចំនួនធំគឺជាប្រភេទសត្វក្នុងស្រុកខ្មែរ ដែលបានមកពីការទិញ និងរឹបអូសពីឈ្មួញ។ ក្រៅពីតំបន់សំខាន់ៗទាំងនេះខេត្តតាកែវនៅមានតំបន់កំសាន្តជាច្រើនទៀត ដូចជារមណីយដ្ឋានប្រាសាទភ្នំដា ដែលឋិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរីចម្ងាយ១០២គីឡូម៉ែត្រពីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្ត តាកែវ។ ប្រាសាទនេះមានទំហំ១២×១២ម៉ែត្រ កំពស់១៨ម៉ែត្រមានរចនាបថភ្នំដាក្នុងសតវត្សទី៦ ឋិតលើកំពូលភ្នំដា ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃវាលស្រែនៅជុំវិញភ្នំ។ រមណីយដ្ឋានភ្នំបាយ៉ង់ឋិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ចម្ងាយ១២១គីឡូម៉ែត្រពីភ្នំពេញ និង៤៣គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ភាគខាងត្បូង។ ប្រាសាទនេះសង់ឡើងនៅសតវត្សទី៧ដោយព្រះបាទភវរ្ម័នទី២ មានកំពស់៣១៣ម៉ែត្រពីជើងភ្នំបាយ៉ង់ សង់ឡើងពីថ្មបាយ ក្រៀម និងឥដ្ឋរាងចតុកោណកែង១៣ម៉ែត្រ×៩ម៉ែត្រ កំពស់ប្រាសាទ១២ម៉ែត្រ។ រម្យនីយដ្ឋានប្រាសាទនាងខ្មៅឋិតក្នុង ទឹកដីស្រុកសំរោង ខេត្តតាកែវ ចម្ងាយ៥២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និង២៧គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ សង់ឡើងពីថ្មភក់ និងឥដ្ឋតាមរចនាបថកោះកែ ក្នុងសតវត្សទី១០ដោយព្រះបាទជ័យវរ្ម័នទី៤ មានតួប្រាសាទ៣ទន្ទឹមគ្នាក្នុងបរិវេណ វត្តប្រាសាទនាងខ្មៅ។ រម្យនីយដ្ឋានប្រាសាទជប់ពល ស្ថិតក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ចម្ងាយ ៣,៥គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ប្រវែង៧ម៉ែត្រ×៧ម៉ែត្រ កម្ពស់១៣ម៉ែត្រ អំពីឥដ្ឋ មានគូទឹកព័ទ្ធជុំវិញ និងមានស្រះ មួយ ទំហំ៧ម៉ែត្រ×១០០ម៉ែត្រ ដែលអ្នកស្រុកហៅថាទន្លេអុំ។ រម្យនីយដ្ឋានវត្តភ្នំខ្លែងតឋិតនៅ ឃុំព្រៃស្លឹក ស្រុកត្រាំង ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ជាទីអារាមព្រះពុទ្ធសាសនាកសាងឡើងក្នុងឆ្នាំ១៧៥៣ ដែលប្រជាជនខ្មែរជឿ ថាជាកន្លែងសក្តិសិទ្ធក្នុងការបួងសួងបន់ស្រន់ សច្ចាស្បថស្បែជាដើម។ មិនទេប៉ុណ្ណោះសារមន្ទីរខេត្តតាកែវក៏ជាទី ប្រមូលផ្ដុំដោយវត្ថុបុរាណ ដែលប្រមូលបានមកពីទីកន្លែងនានាក្នុងខេត្តតាកែវ សម្រាប់អ្នកមកទស្សនា និងអ្នកសិក្សា ស្រាវជ្រាវជាតិ អន្តរជាតិ។
រូបភាព
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ វីដេអូ របស់ទូរទស្សន៍អាស៊ីអាគ្មេយ៍ កម្មវិធីប្រាសាទបុរាណខ្មែរ