Jump to content

ប្រាសាទមហាធាតុ

ពីវិគីភីឌា

ប្រាសាទមហាធាតុ ជាប្រាសាទខ្មែរដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នាសម័យនោះដែនដីខ្មែរមានវិសាលភាពទូលំទូលាយរហូតដល់ ខាងជើងយូណាន(ចិន) ខាងលិច មន(ភូមា) ខាងកើត សមុទ្រចិន ខាងត្បូង ម៉ាឡ៉ាយូ(ម៉ាឡេស៊ី) សព្វថ្ងៃ និង ឈូងសមុទ្រខ្មែរ។ ដែលមានទីតាំងស្ថិតនៅ ខេត្តរាជបុរី មាន​ចម្លាក់​ព្រះពុទ្ធ​អង្គ ស្ថិតក្នុង​ឥរិយាបថ​សម្មាធិ ដូច​នៅ​មន្ទីរពេទ្យ ឬ​អ​រោ​គ្យ​សាលា​ផ្សេងៗ​ និង មាន​ចម្លាក់​បុរាណ​គ្រុឌ​ជិះ​នាគ ផងដែរ

ប្រាសាទនេះត្រូវបានថៃផ្ដូរឈ្មោះទៅជា វត្តមហាតាត។

ដោយតាមខ្មែរថា

  • ប្រាសាទ(ជាភាសាខ្មែរ) = វត្ត(ជាភាសាថៃ)
  • មហា ប្រើដូចគ្នា
  • ធាតុ(ជាភាសាខ្មែរ) = តាត(ជាភាសាថៃ)។

អយុធ្យា (​ស​.​វ​ទី​១៥ និង​ទី​១៨ នៃ​គ​.​ស​) ប្រាសាទមហា​ធាតុ ​នៅ​ខេត្ត​រាជបុរី​ ដែលជា​ខេត្ត​ចាស់​របស់​ខ្មែរ​មាន​ប្លង់​ដូច​ប្រាសាទ​នា​សម័យអង្គរ ជាពិសេស​សម័យ​បាយ័ន​។ ការសិក្សា​ប្រៀបធៀប​ផ្នែក​ស្ថាបត្យកម្ម​បានបញ្ជាក់​ថា ឥទ្ធិពល​របស់​ខ្មែរ​ទៅលើ​ស្ថាបត្យកម្ម​ថៃ គឺមាន​លក្ខណៈ​ពុទ្ធ​និយម​។ ប្រាសាទ​មហា​ធាតុ​ត្រូវបាន​សាងសង់ឡើង​នៅលើ​មូលដ្ឋាន​ចាស់ នៃ​ប្រាសាទ​ថ្មី​មួយ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដូចជា​កំពែង​ថ្មបាយក្រៀម ដែលមាន​កំពូល​លំអ​ដោយ​សន្លឹក​សីមា​ដែលមាន​ចម្លាក់​ព្រះពុទ្ធ​អង្គ ស្ថិតក្នុង​ឥរិយាបថ​សម្មាធិ ដូច​នៅ​មន្ទីរពេទ្យ ឬ​អ​រោ​គ្យ​សាលា​ផ្សេងៗ​ឯទៀត​ក្នុងសម័យ​វប្បធម៌​បាយ័ន ជា​ភស្តុតាង​ស្រាប់​។​ ​ក្រៅពីនេះ គេ​ឃើញ​មាន​ចម្លាក់​បុរាណ​គ្រុឌ​ជិះ​នាគ ព្រមទាំង​បំណែក​ពុទ្ធបដិមា​មួយចំនួន​ថែម​ទៀតផង​។ គួរ​បញ្ជាក់ថា នេះ​គឺជា​ការឯកភាព​ផ្នែក​សិល្បៈ​វប្បធម៌​រវាង​ខេត្ត​រាជបុរី និង​ខេត្តសៀមរាប​អង្គរ​ដែលជា​មជ្ឈមណ្ឌល​នយោបាយ​កណ្តាល​។

ការស្រាវជ្រាវ​របស់​យើង ដែល​សំអាង​លើ​ស្ថាបត្យកម្ម​ខាងលើ​បាន​បញ្ជាក់ថា ប្រាសាទអង្គរវត្ត​នា​សម័យ​មហានគរ​ពិត​ជាមាន​សញ្ញា​ត្រីសូ​ល៌ ធ្វើ​អំពី​ទង់ដែង​នៅលើ​កំពូល​នៅលើ​ប្រាង្គ​នីមួយៗ​មិន​ខាន ក៏ប៉ុន្តែ​ត្រីសូ​ល៌​ទាំងនោះ​ត្រូវ​ធ្លាក់​មក​ដី ហើយ​បាន​វិនាស​សាបសូន្យ​ទៅ​។​ គួរ​បញ្ជាក់ដែរថា គ្រប់​សកម្មភាព​ជនជាតិ​ថៃ​បានជ្រើសរើស​យក​គ្រប់​ប្រភេទ​នៃ​វប្បធម៌​ខ្មែរ ដែលមាន​លក្ខណៈ​ល្អ​ធ្វើ​វប្បធម៌​របស់ខ្លួន​។ ក៏ប៉ុន្តែ​នេះ​ជា​ទង្វើ​ទូទៅ​របស់​សង្គមមនុស្ស​លើ​សកលលោក​។ ដូច្នេះហើយ​បានជា​ជនជាតិ​អ៊ឺរ៉ុប​បាន​និយាយថា ជនជាតិ​ថៃ​បាន​ថែរក្សា​ទម្រង់​វប្បធម៌​អារ្យធម៌​ខ្មែរ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​វប្បធម៌​អង្គរ​នេះ​បានធ្វើ​ឲ្យ​ថៃ​រុងរឿង​ត្រចះត្រចង់​។ ខុសពី​តំបន់​ស្ថិតក្រោម​នៃ​ជួរ​ភ្នំ​ដងរែក (​ខ្មែរក្រោម​) គ្មាន​ការ​ដាប់​រូប​ព្រះពុទ្ធ​អង្គ​ចោល​ទេ គ្មាន​ការបំផ្លិចបំផ្លាញ អំណាចកណ្តាល​អង្គរ​រ​បស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ ពុំបាន​មកដល់​តំបន់​នេះ​ឡើង​យ​៕