ប្រាសាទល្បើក

ពីវិគីភីឌា
ប្រាសាទល្បើក

ឈ្មោះ: ប្រាសាទល្បើក
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១និងព្រះបាទឧទយាទិត្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ពាក់កណ្តាលសតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំងនិងរចនាបថបាពួន
ទីតាំង: ភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ប្រាសាទល្បើកមានទីតាំងស្ថិតនៅក្នុងភូមិទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះ ជាសំណង់ប្រាសាទ ដែលបុព្វបុរសខ្មែរកសាងឡើងនៅលើដីទួល ដែលមានកសិន្ទព័ន្ធជុំវិញ និងមានស្រះទឹកតូចៗចំនួនបី និងស្រះទឹកធំចំនួនមួយនៅទិសខាងកើតចម្ងាយ២០០ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គចំនួនបីធ្វើអំពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋសង់នៅលើខឿនតែមួយរត់តាមអ័ក្សពីជើងទៅត្បូង និងមានហោត្រៃ ឬបណ្ណាល័យចំនួនមួយធ្វើអំពីថ្មបាយក្រៀម ដែលមានទ្វារចូលធ្វើអំពីថ្មភក់ និងមានកំពែងរួមនិងទ្វារចូលទាំងបួនធ្វើអំពីថ្មភក់លាយថ្មបាយក្រៀម មានលក្ខណៈថែវខណ្ឌជាបន្ទប់ព័ន្ធជុំវិញប្រាង្គកណ្តាលទាំងបី ដោយមានខ្លោងទ្វារបែរមុខទៅរកទិសធំៗទាំងបួន ក្នុងនោះខ្លោងទ្វារពិតបែរទៅទិសខាងកើត ដែលជាទិសតំណាងឱ្យភាពរុងរឿង ខ្ពង់ខ្ពស់ និងភាពថ្កុំថ្ងន។ ប្រាសាទល្បើក ជាទីសាសនស្ថានមួយដ៏ស័ក្តិសិទ្ធិក្នុងចំណោមទីសាសនស្ថានជាច្រើន ដែលកសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរដ៌ល្បីល្បាញគឺព្រះបាទសូរ្យវរ្ម័នទី១ ចន្លោះឆ្នាំ១០០២-១០៥០ ហើយក៍ស្ថិតនៅក្នុងរជ្ជកាលរបស់ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ១០៥០-១០៦៦ នាពាក់កណ្តាលសតវត្សទី១១ និងជាសំណង់ស្ថាបត្យកម្មខ្មែរដ៍ល្អវិចិត្រ ដែលស្ថិតក្នុងរចនាបថឃ្លាំង និងរចនាបថបាភួន ហើយជាប្រាសាទដែលបានស្ថាបនាឡើងសម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា[១]

ឯកសារយោង[កែប្រែ]

  1. ស្លាកសញ្ញាព័ត៌មាននៅក្បែរប្រាសាទល្បើក រៀបរៀងដោយក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ