ប្រាសាទអណ្ដែត

ពីវិគីភីឌា
Jump to navigation Jump to search
ប្រាសាទអណ្តែត

ឈ្មោះ: ប្រាសាទអណ្តែត
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី៨
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ភូមិប្រាសាទអណ្តែត ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ប្រាសាទអណ្តែតជាឈ្មោះប្រាសាទឥដ្ឋមួយក្នុងចំណោមប្រាសាទឥដ្ឋជាច្រើន ដែលមាននៅក្នុងខេត្តកំពង់ធំហើយក៏ជារមណីយដ្ឋានបុរាណមួយដែលប្រជាជន ទៅលេងកម្សាន្តនាឪកាសបុណ្យប្រពៃណី ជាតិខ្មែរដូចជាបុណ្យចូលឆ្នាំខ្មែរជាដើម ។ ប្រាសាទអណ្តែត ត្រូវបានអ្នកស្រាវជ្រាវចាត់ទុក ជាសម្បត្តិវប្បធម៌ខ្មែរមួយដ៏ចំណាស់ដែល បានកសាងឡើងនៅសម័យបុរេអង្គរ គឺសម័យចេនឡា នាសតវត្សរ៍ទី៨ នៃគ.ស ក្រោមរជ្ជកាល ព្រះបាទជ័យវរ្ម័នទី១ ។ ប្រាសាទអណ្តែតស្ថិតនៅក្នុងភូមិប្រាសាទអណ្តែត ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ និងមានចម្ងាយជិត២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ