ប្រាសាទ​សំបូរ​ព្រៃ​គុក​

ដោយវិគីភីឌា
Jump to navigation Jump to search

ប្រាសាទសំបូរព្រៃគុក​​ស្ថិត​នៅ​ចន្លោះ​ភូមិ​អូរគ្រូកែ​ និង​ភូមិ​សំបូរ​ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្ត​កំពង់ធំ ជា​រាជធានី​បុរាណ​របស់​ខ្មែរ​ឈ្មោះ​ថា​ ឥសានបុរី​ បាន​កសាង​ឡើង​ដោយ​ព្រះបាទ​ឥសានវរ្ម័ន​ទី១​ នា​ពាក់​កណ្ដាល​ទី​១​នៃ​សតវត្សរ៍​ទី​៧​( ៦១៥-៦៥០)​ នៃ​គ្រិស្តសករាជ។ ប្រាសាទ​សំបូរ​ព្រៃ​គុក​​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ខាង​ជើង​ក្រុង​កំពង់​ធំ​ និង​ចម្ងាយ​ប្រមាណ​១៩៥​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​ភ្នំពេញ