ពាក្យសច្ចាប្រណិធានជាតិសិង្ហបុរី
Appearance
ពាក្យសច្ចាប្រណិធានជាតិសិង្ហបុរី ជាពាក្យសម្បថពីភក្ដីភាពចំពោះសិង្ហបុរី។ ពាក្យសច្ចាប្រណិធាននេះត្រូវបានប្រជាជនសិង្ហបុរីសូត្រជាទូទៅនៅក្នុងពិធីបុណ្យជួបជុំសាធារណៈផ្សេងៗជាពិសេសនៅតាមសាលារៀន នៅក្នុងជួរកងយោធពលសិង្ហបុរី និងនៅក្នុងពិធីព្យុហយាត្រាថ្ងៃបុណ្យឯករាជ្យជាតិ។
ដើមកំនើត
[កែប្រែ]ពាក្យសច្ចាប្រណិធាននេះត្រូវបានសរសេរឡើងដោយលោក Sinnathamby Rajaratnam នៅឆ្នាំ១៩៦៦ ១ឆ្នាំក្រោយសិង្ហបុរីបានឯករាជ្យ។ លោកបានបង្ហាញពីសុបិន្តក្នុងការកសាង ប្រទេសសិង្ហបុរីមួយដែលយើងមានមោទនភាពចំពោះ។ លោកជឿថា ភាសា ជាតិសាសន៍ សាសនា ជាកត្តាបំបែកបំបាក់ ប៉ុន្តែពាក្យសច្ចាប្រណិធាននេះសង្កត់ធ្ងន់ថា កត្តាទាំង៣នេះនឹងមិនមែនជាឧបសគ្គទេ ប្រសិនបើប្រជាជនសិង្ហបុរីមានការយកចិត្តទុកដាក់អោយបានគ្រប់គ្រាន់ចំពោះប្រទេសជាតិរបស់គេ។
អត្ថន័យពាក្យ
[កែប្រែ]បកប្រែជាភាសាអង់គ្លេស
[កែប្រែ]- We, the citizens of Singapore
- pledge ourselves as one united people,
- regardless of race, language or religion,
- to build a democratic society,
- based on justice and equality,
- so as to achieve happiness, prosperity and
- progress for our nation.
- Kami, warganegara Singapura,
- sebagai rakyat yang bersatu padu,
- tidak kira apa bangsa, bahasa, atau agama,
- berikrar untuk membina suatu masyarakat yang demokratik,
- berdasarkan kepada keadilan dan persamaan
- untuk mencapai kebahagiaan,
- kemakmuran dan kemajuan bagi negara kami.
- 我们是新加坡公民,
- 誓愿不分种族、言语、宗教,
- 团结一致,
- 建设公正平等
- 的民主社会,
- 并为实现国家之幸福、繁荣与进步,
- 共同努力。
- சிங்கப்பூர் குடிமக்களாகிய நாம் இனம்,மொழி,மதம்
- ஆகிய வேற்றுமைகளை மறந்து ஒன்றுபட்டு,நம் நாடு
- மகிழ்ச்சி,வளம்,முன்னேற்றம் ஆகியவற்றை அடையும்
- வண்ணம் சமத்துவத்தையும்,நீதியையும்
- அடிப்படையாக கொண்ட ஜனாயக
- சமுதாயத்தை உருவாக்குவதற்கு
- உறுதி மேற்கொள்வோமாக
- យើងខ្ញុំ ប្រជាពលរដ្ឋនៃប្រទេសសិង្ហបុរី
- សូមសច្ចាថា យើងខ្ញុំជាប្រជាជាតិបង្រួបបង្រួមមួយ
- មិនប្រកាន់ជាតិសាសន៍ ភាសា ឬ សាសនា
- ដើម្បីកសាងសង្គមប្រជាធិបតេយ្យមួយ
- ឈរលើគោលការណ៍យុត្តិធម៌និងសមភាព
- ដើម្បីសំរេចបាននូវ សុភមង្គល វិបុលភាព និង
- ការរីកចំរើនរុងរឿងសំរាប់ប្រជាជាតិរបស់យើង
បំរើបំរាស់
[កែប្រែ]- ពាក្យសច្ចាប្រណិធានជាតិត្រូវអាននៅពេលមានមីទិញនៅសាលា, នៅថ្ងៃបុណ្យកងទ័ព និង នៅថ្ងៃបុណ្យឯករាជ្យជាតិ។
- បុគ្គលដែលសូត្រពាក្យសច្ចាប្រណិធាននេះ គួរតែក្ដាប់ដៃស្ដាំ រួចដាក់ទៅលើទ្រួងខាងឆ្វេង ជាសញ្ញាបញ្ជាក់ពីស្វាមីភក្ដិចំពោះជាតិ
- ពាក្យសច្ចាប្រណិធាននេះមិនត្រូវប្រើនៅក្នុងគោលបំនងផ្សព្វផ្សាយពាណិជ្ជកម្មណាមួយទេ។
|