កាលប្បវត្តិសិង្ហបុរី
Appearance
ខាងក្រោមនេះជាប្រវត្តិសង្ខេបតាមឆ្នាំរបស់ប្រទេសសិង្ហបុរី។
មុនឆ្នាំ១៨០០
[កែប្រែ]- ស.វទី៣ ៖ ឯកសារចិនបុរាណហៅសិង្ហបុរីថាពូល័រជុង
- ស.វទី១៣ ៖ កំពង់ផែតេម៉ាសេកត្រូវបានស្ថាបនាដោយ ព្រះអង្គម្ចាស់ម្នាក់របស់រាជាណាចក្រស្រីវីចាយ៉ា ឈ្មោះ សាង នីឡា អ៊ូតាម៉ា
- ឆ្នាំ១៣២០ ៖ ម៉ុងហ្គោលបានបញ្ជូនបេសកជនមកយកដំរីពី ឡុង យ៉ា ម៉េន (ច្រកធ្មេញនាគរាជ) ដែលត្រូវបានគេជឿថាជា កន្លែងចតនាវាកេបប៉ែហារប៊ឺ
- ស.វ១៤ ទ.វ៣០ ៖ អ្នកធ្វើដំនើរជនជាតិចិនឈ្មោះ វ៉ាង ដាយួន បានមកដល់តេម៉ាសេក
- ស.វ១៤ ទ.វ៩០ ៖ ព្រះអង្គម្ចាស់ប៉ារ៉ាមេស្វារ៉ា (រាជាចុងក្រោយនៃរាជាណាចក្រស្រីវិចាយ៉ា) បាននិរទេសមកតេម៉ាសេក
- ឆ្នាំ១៤១៤ ៖ តេម៉ាសេកក្លាយជាផ្នែកមួយរបស់រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា ដែលមានព្រះអង្គម្ចាស់ប៉ារ៉ាមេស្វារ៉ាជាស្ថាបនិក
- ឆ្នាំ១៥១១ ៖ តេម៉ាសេកក្លាយជាផ្នែកមួយនៃរាជាណាចក្រស៊ុលតង់នៃចូហរបន្ទាប់ពីម៉ាឡាកាធ្លាក់ក្រោមកណ្ដាប់ដៃព័រទុយហ្គាល់
- ឆ្នាំ១៦១៣ ៖ ពួកព័រទុយហ្គាល់បានដុតកំទេចចោលប៉ុស្ដ៍ជំនួញមួយនៅចុងស្ទឹងសិង្ហបុរី
ពីឆ្នាំ១៨០០ដល់ឆ្នាំ១៨៩៩
[កែប្រែ]- ២៩ មករា ឆ្នាំ១៨១៩ ៖ លោក ស្តេមហ្វដ រ៉ាហ្វហ្វល បានមកដល់សិង្ហបុរីជាមួយលោក វិល្លៀម ហ្វារខ្វា ដើម្បីបង្កើតប៉ុស្តជំនួញ British East India Company
- ៦ កុម្ភៈ ១៨១៩ ៖ សន្ឋិសញ្ញាមួយត្រូវបានចុះហត្ថលេខារវាង ព្រះចៅស៊ុលតង់ហ៊ុសសេន នៃរាជាណាចក្រស៊ុលតង់នៃចូហរ ជាមួល លោក តេមេងហ្គុង អាប់ឌុល រ៉ាម៉ាន់ និង លោក ស្តេមហ្វដ រ៉ាហ្វហ្វល។ លោក វិល្លៀម ហ្វារខ្វាត្រូវបានតំលើងជារ៉េស៊ីដង់
- ឆ្នាំ១៨២២ ៖ លោក រ៉ាហ្វហ្វល បានព្រៀង គំរោងរ៉ាហ្វហ្វលសំរាប់សិង្ហបុរី ដើម្បីរៀបចំកោះនេះឡើងវិញ
- ឆ្នាំ១៨២៣ ៖ លោក រ៉ាហ្វហ្វល បានស្ថាបនា ស្ថាប័នសិង្ហបុរី ដែលក្រោយមកប្ដូរឈ្មោះជា ស្ថាប័នរ៉ាហ្វហ្វល
- ឆ្នាំ១៨២៤ ៖ សន្ឋិសញ្ញាអង់គ្លេស-ហុល្លង់ឆ្នាំ១៨២៤ ស្ដីពីការដកសេចក្ដីជំទាស់របស់ហុល្លង់ចំពោះការត្រួតត្រាសិង្ហបុរីពីសំនាក់អង់គ្លេស ត្រូវបានចុះហត្ថលេខា
- ឆ្នាំ១៨២៦ ៖ សិង្ហបុរីក៏ដូចគ្នាម៉ាឡាកា និងប៉េណាងដែរ បានក្លាយជាដែនដីអាណានិគមច្រកសមុទ្រ ក្រោមការកាន់កាប់របស់ East India Company
- ឆ្នាំ១៨៣០ ៖ សិង្ហបុរីស្ថិតក្រោមអធិបតេយ្យភាពរបស់ខេត្តបេងហ្គាល់ របស់ឥណ្ឌា
- ឆ្នាំ១៨៣២ ៖ សិង្ហបុរីក្លាយជាស្នូលនៃ ដែនដីអាណានិគមច្រកសមុទ្រ
- ឆ្នាំ១៨៤២ ៖ សាលាសំរាប់នារីចំនាស់ជាងគេនៅសិង្ហបុរីឈ្មោះ St. Margaret's Girls School ត្រូវបានស្ថាបនាដោយ ម៉ារៀ ថាន ដាយើរ
- ឆ្នាំ១៩៤៣៖ លោក ថូម៉ាស់ ដាន់មែន (ស្នងការនគរបាលពេញម៉ោងដំបូងគេរបស់សិង្ហបុរី) បានជំរុញគុណភាពកំលាំងប៉ូលីសក៏ដូចជាប្រាក់ខែនិងម៉ោងធ្វើការរបស់ប៉ូលីស
- ឆ្នាំ១៩៤៤៖ មន្ទីរពេទ្រ តាន តុក សេង ចានចាប់ដំនើរការ
- ៤ មិនា ១៩៤៤ ៖ Raffles Girls' School ត្រូវបានបង្កើត
- ឆ្នាំ១៨៥២ ៖ កន្លែងចតនាវាថ្មីឈ្មោះ ញូហារប៊ឺ (ក្រោមមកប្ដូរឈ្មោះជា កេបប៉ែលហារប៊ឺ) ត្រូវបានសាងសង់
- ឆ្នាំ១៨៥៨ ៖ សិង្ហបុរីត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឥណ្ឌា ដោយស្ថិតនៅជាផ្នែករបស់ដែនដីអាណានិគមច្រកសមុទ្រ ដដែល
- ឆ្នាំ១៨៥៩៖ ឧទ្យានជីវចំរុះសិង្ហបុរី ត្រូវបានបង្កើត
- ១ មេសា ១៩៦៧៖ ដែនដីអាណានិគមច្រកសមុទ្រ ក្លាយជាដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស
- ឆ្នាំ១៨៦៩ ៖ ព្រែកជីកស៊ុយអេ ត្រូវបានបើក ហើយសិង្ហបុរីរីករាយនឹកការកើនឡើងផ្នែកជំនួញ
- ឆ្នាំ១៨៧៧ ៖ អាណាព្យាបាលចិនត្រូវបានតំលើង ដោយមានលោក វិល្លៀម ភីកឃើរីង ជាប្រមុខ
ពីឆ្នាំ១៩០០ដល់ឆ្នាំ១៩៩៩
[កែប្រែ]- ១៥ ដល់ ២៥ កុម្ភៈ ១៩១៥ ៖ ការបះបោររបស់ជនមូស្លីមឥណ្ឌាប្រឆាំងនឹងអង់គ្លេស
- ៧ ធ្នូ ១៩៤១ ៖ ជប៉ុន ប្រកាសភាពអមិត្តចំពោះពួកសំព័ន្ឋមិត្តនិងប្រទេសអាណានិគមរបស់វា។ សិង្ហបុរីស្ថិតក្រោមការទំលាក់គ្រាប់បែកយ៉ាងដំណំចាប់ពីពេលនោះរហូតដល់ថ្ងៃទី១៥ កុម្ភៈ។ កងទ័ពអធិរាជជប៉ុនបានលុកលុយម៉ាឡាយ៉ា
- ១០ ធ្នូ ១៩៤១ ៖ នាវាចំបាំងអង់គ្លេស២គ្រឿងត្រូវបានពន្លិចដោយគ្រាប់បែកជប៉ុន
- ៣១ មករា ១៩៤២ ៖ ម៉ាឡាយ៉ាធ្លាក់ក្រោមកណ្ដាប់ដៃជប៉ុន។ ផ្លូវឆ្លងសមុទ្រ ត្រូវបានដាក់គ្រាប់បែកបំផ្ទុះដើម្បីពន្យឺតការចូលលុកលុយរបស់ជប៉ុនមកសិង្ហបុរី
- ៨ កុម្ភៈ ១៩៤២ ៖ ទាហ៊ានជប៉ុននៅតាមច្រកចូហរបើកការបាញ់រះមកលើសិង្ហបុរី
- ៩ កុម្ភៈ ១៩៤២ ៖ ជប៉ុនជិះទូកឆ្លងច្រកចូហរមកសិង្ហបុរីក្នុងសមរភូមិសិង្ហបុរី
- ១១ កុម្ភៈ ១៩៤២ ៖ ឆាកប្រយុទ្ឋយ៉ាងសាហាវរវាងកងទ័ពជប៉ុននិងកងទ័ពសំព័ន្ឋមិត្តនៅ ប៊ូគីត ទីម៉ាស់
- ១៣ កុម្ភៈ ១៩៤២ ៖ សមភូមិប៉ាស៊ាប៉ាន់ចាង
- ១៤ កុម្ភៈ ១៩៤២ ៖ ជប៉ុនដណ្ដើមបានសិង្ហបុរីមួយភាគធំ
- ១៥ កុម្ភៈ ១៩៤២ ៖ អង់គ្លេសបានចុះចាញ់ ហើយសម័យនៃការកាន់កាប់សិង្ហបុរីពីសំនាក់ជប៉ុនបានចាប់ផ្ដើម។ សិង្ហបុរីត្រូវបានដាក់ឈ្មោះជប៉ុនថា ស្សូណាន់តូ
- ខែកុម្ភៈដល់មិនា ១៩៤២ ៖ ប៉ូលីសយោធាជប៉ុន (ខេមពេតៃ) បានសំលាប់ប្រជាជនប្រមាណពី ២៥ ០០០ នាក់ទៅ ៥០ ០០០ នាក់ ក្នុងអ្វីដែលគេហៅថាអំពើប្រល័យពូជសាសន៍ ស៊ូកជីង
- ខែមិនា ១៩៤៤ ៖ លោក លីម បូសេង ត្រូវបានជប៉ុនចាប់ខ្លួន និង ស្លាប់ដោយការធ្វើទារុណកម្ម៣ខែក្រោយមក
- ១៤ សីហា ១៩៤៥ ៖ ជប៉ុនបានចុះចាញ់។ សិង្ហបុរីនៅទំនេរមួយរយៈ
- ៥ កញ្ញា ១៩៤៥ ៖ អង់គ្លេសបានវិលត្រលប់មកសិង្ហបុរីវិញក្រោយពីចប់សង្គ្រាមលោកលើកទី២ ហើយបានបាប់ផ្ដើមធ្វើការគ្រប់គ្រងដោយយោធាលើដែនដីអាណានិគមច្រកសមុទ្រ
- ១ មេសា ១៩៤៦ ៖ ដែនដីអាណានិគមច្រកសមុទ្រ ត្រូវបានរំលាយ ហើយសិង្ហបុរីបានក្លាយជាដែនដីអាណានិគមដាច់ដោយឡែក
- ខែឧសភា ១៨៤៧ ៖ កង្វះខាតម្ហូបអាហារយ៉ាងធ្ងន់ធ្ងរបង្កជាជំងឺ អំពើហឹង្សានិងឧក្រិដ្ឋកម្ម
- ១៩៤៧ ៖ កូដកម្មខ្នាតធំធ្វើអោយមានការផ្អាកដំនើរការមធ្យោបាយដឹកជញ្ជូនសាធារណៈ សេវ៉ាកម្មសាធារណៈ និង កំពង់ផែ
- ឆ្នាំ១៩៤៨ ៖ រោងចក្រកៅស៊ូនិងរ៉ែសំនប៉ាហាំងនៅម៉ាឡាយ៉ាត្រូវបានបំផ្លិចបំផ្លាញដោយពួកកុំម៉ុយនីស ហើយអង់គ្លេសបានប្រាកាសដាក់សិង្ហបុរីនិងម៉ាឡាយ៉ាក្រោមភាពអាសន្ន
- ២០ មិនា ១៩៤៨ ៖ ការបោះឆ្នោតកំនត់លើកទី១របស់សិង្ហបុរីត្រូវបានធ្វើឡើង។ គណបក្សសិង្ហបុរីឆ្ពោះទៅមុខឈ្នះ៣កៅអីក្នុងចំនោម៦កីអីក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិ
- ១៨ មិថុនា ១៩៤៨ ៖ ភាពអាសន្នម៉ាឡាយ៉ាន បានចាប់ផ្ដើម។ សិង្ហបុរីប្រកាសភាពអាសន្នមួយសប្ដាហ៍ក្រោយមក
- ១១ដល់១៣ ធ្នូ១៩៥០ ៖ មនុស្ស១៨នាក់ស្លាប់ ក្នុងកុបកម្មម៉ារៀហ៊ើថូហ្វ
- ឆ្នាំ១៩៥១ ៖ ចំនួនកៅអីក្នុងការបោះឆ្នោតកើនឡើងដល់៩កៅអីនៅការបោះឆ្នោតលើកទី២
- ឆ្នាំ១៩៥៣ ៖ លោកស្នងការ រិនដែល ត្រូវបានបញ្ជាអោយរៀបចំដំនើរការ ធ្វើសិង្ហបុរីជារដ្ឋស្វ័យគ្រប់គ្រង
- ខែមិនា ១៩៥៤ ៖ សិស្សសាលាចិនបានធ្វើបាតុកម្មប្រឆាំងនឹងអង់គ្លេសដែលបានដាក់សំនើអំពីច្បាប់កាតព្វកិច្ចយោធា
- ១២ ឧសភា ១៩៥៥ ៖ មនុស្ស៤នាក់ស្លាប់ក្នុងកុបកម្មហុកលី
- ២ មេសា ១៩៥៦ ៖ រណសិរ្សកម្មករឈ្នះឆ្នោត ហើយលោក ដាវីដ សល ម៉ារស្សល ក្លាយជាអគ្គរដ្ឋមន្ត្រីនៃសិង្ហបុរី
- ខែមិថុនា ១៩៥៦ ៖ លោក ដាវីដ សល ម៉ារស្សល បានលាលែងពីដំនែងក្រោយពីមិនបានសំរេចការទាមទារអោយសិង្ហបុរីធ្វើជារដ្ឋស្វ័យគ្រប់គ្រងបានពីអង់គ្លេស។ លោក លីម យូហុក បានបន្តតំនែង
- ខែតុលា ១៩៥៦ ៖ សិស្សសាលាចិនដែលនិយមកុំម្មុយនីសបានធ្វើកុបកម្មប្រឆាំងរដ្ឋាភិបាលដែលបានបិទសហព័ន្ឋនិស្សិតមួយ
- ខែមិនា ១៩៥៧ ៖ លោក លីម យូហុក សំរេចបានការធ្វើអោយសិង្ហបុរីក្លាយជារដ្ឋស្វ័យគ្រប់គ្រង
- ខែឧសភា ១៩៥៩ ៖ គណបក្សសកម្មភាពប្រជាជន (People's Action Party ហៅកាត់ថា PAP) ឈ្នះការបោះឆ្នោតសកល ហើយលោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេ
- ឆ្នាំ១៩៥៩ ៖ លោក អិនស៊ីក យូសូហ្វ ប៊ីន អ៊ីស្សាក ក្លាយជាប្រមុខរដ្ឋសិង្ហបុរី
- ៣ មិថុនា ១៩៥៩ ៖ ពិធីអបអរសាទរសិង្ហបុរីបានស្វ័យភាព
- ៣ ធ្នូ ១៩៥៩ ៖ ភ្លេងជាតិ ម៉ាជូឡាស់ ស៊ីងហ្គាពូរ៉ា ត្រូវបានបង្ហាញ
- ឆ្នាំ១៩៦០ ៖ ក្រុមប្រឹក្សាផ្ទះសម្បែងនិងអភិវឌ្ឍន៍ត្រូវបានបង្កើត
- ២៧ ឧសភា ១៩៦១ ៖ លោក ទុនគូ អាប់ឌុល រ៉ាម៉ាន់ (នាយករដ្ឋមន្ត្រីម៉ាឡាយ៉ា) បានស្នើអោយមានការច្របាច់បញ្ចូលគ្នារវាង សិង្ហបុរី ម៉ាឡាយ៉ា សាបា និង សារ៉ាវ៉ាក់
- ១ កញ្ញា ១៩៦២ ៖ ប្រជាមតិជាតិសិង្ហបុរីស្ដីពីការបញ្ជូលជាមួយម៉ាឡាយ៉ា
- ៩ កក្កដា ១៩៦៣ ៖ កិច្ចព្រមព្រៀងម៉ាឡេស៊ី ត្រូវបានចុះហត្ថលេខាដោយ ម៉ាឡាយ៉ា សិង្ហបុរី សាបា និង សារ៉ាវ៉ាក់
- ៣១ សីហា ១៩៦៣ ៖ លោក លី ក្វាន់យូ បានប្រកាសឯករាជ្យសិង្ហបុរីពីអង់គ្លេស
- ២១ សីហា ១៩៦៣ ៖ PAP ឈ្នះការបោះឆ្នោតជាតិឆ្នាំ១៩៦៣
- ឆ្នាំ១៩៦៤ ៖ PAP ឈ្នះ១កៅអីក្នុងការបោះឆ្នោតសហព័ន្ឋម៉ាឡេស៊ី
- ២១ កក្កដា ១៩៦៤ ៖ មនុស្ស២៣នាក់ស្លាប់ក្នុងកុបកម្មជាតិសាសន៍ រវាងជនជាតិម៉ាឡេ និងជនជាតិចិន
- ខែឧសភា ១៩៦៥ ៖ លី ក្វាន់យូ ចាប់ផ្ដើមយុទ្ឋនាការ Malaysian Malaysia
- ៧ សីហា ១៩៦៥ ៖ សិង្ហបុរីនិងម៉ាឡេស៊ីចុះហត្ថលេខាបំបែកខ្លួន
- ៩ សីហា ១៩៦៥ ៖ សភាម៉ាឡេស៊ីបោះឆ្នោតច្រានចោលសិង្ហបុរីពីសហព័ន្ឋ។ សិង្ហបុរីក្លាយជារដ្ឋឯករាជ្យក្រោយពីបែកចេញពីម៉ាឡេស៊ី
- ២១ សីហា ១៩៦៥ ៖ សិង្ហបុរីក្លាយជាសមាជិកទី១១៧របស់ អង្គការសហប្រជាជាតិ
- ខែតុលា ១៩៦៥ ៖ សិង្ហបុរីក្លាយជាសមាជិកទី២២របស់ ខំមិនវ៉ែល
- ២២ ធ្នូ ១៩៦៥ ៖ វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត ហើយលោក យូសូហ្វ ប៊ីន អ៊ីស្សាក បានក្លាយជាប្រធានាធិបតីដំបូងគេរបស់សិង្ហបរី
- ១៤ មិនា ១៩៦៧ ៖ ច្បាប់ស្ដីពីកាតព្វកិច្ចយោធាត្រូវបានសភាអនុម័ត
- ១២ មិថុនា ១៨៦៧ ៖ បញ្ហាដុល្លាសិង្ហបុរីដំបូង
- ៨ សីហា ១៩៦៧ ៖ សិង្ហបុរីជាសមាជិកស្ថាបនិករបស់អាស៊ាន
- ខែមករា ១៩៦៨ ៖ អង់គ្លេសប្រកាសពីឆន្ទៈក្នុងការដកយោធារបស់ខ្លួនពីសិង្ហបុរី
- ខែមេសា ១៩៦៨ ៖ PAP ឈ្នះកៅអីទាំងអស់ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៦៨
- ៣១ ឧសភា ១៩៦៩ ៖ កុបកម្មជាតិសាសន៍ឆ្នាំ១៩៦៩នៅសិង្ហបុរី
- ២ មករា ១៩៧១ ៖ បណ្ឌិត បេនចាមីន ហិនរី សៀរ ក្លាយជាប្រធានាធិបតីទី២របស់សិង្ហបុរី
- ៣១ តុលា ១៩៧១ ៖ អង់គ្លេសដកយោធាទាំងស្រុងពីសិង្ហបុរី
- ២ កញ្ញា ១៩៧២ ៖ PAP ឈ្នះការបោះឆ្នោតសកលឆ្នាំ១៩៧២
- ឆ្នាំ១៩៧២ ៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ចាប់បដិសន្ឋិ
- ឆ្នាំ១៩៧៣ ៖ ពហុកីឡាដ្ឋានជាតិសាងសង់រួចរាល់
- ឆ្នាំ១៩៧៦ ៖ PAP ឈ្នះកៅអីទាំងអស់ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៧៦
- ១២ តុលា ១៩៧៨ ៖ មហន្តរាយស្ប៉ាយរ៉ូស
- ឆ្នាំ១៩៧៩ ៖ សិង្ហបុរីក្លាយជាកំពង់ផែមមាញឹក (គិតពីទំងន់ដឹក) ទី២ក្នុងពិភពលោក
- ឆ្នាំ១៩៨០ ៖ PAP ឈ្នះកៅអីទាំងអស់ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៨០
- ១ កក្កដា ១៩៨១ ៖ អាកាសយានដ្ឋានចាងហ្គីសិង្ហបុរីចាប់ដំនើរការ
- ២៤ តុលា ១៩៨១ ៖ C V Devan Nair ក្លាយជាប្រធានាធិបតីទី៣របស់សិង្ហបុរី
- ឆ្នាំ១៩៨៤ ៖ PAP ឈ្នះការបោះឆ្នោតសកលឆ្នាំ១៩៨៤
- ឆ្នាំ១៩៨៤ ៖ បង្កើតអោយមាន សមាជិកសភាមិនមែនតំណាងរាស្ត្រ
- ២ កញ្ញា ១៩៨៥ ៖ លោក វី គីមវី បានក្លាយជាប្រធានាធិបតីទី៤របស់សិង្ហបុរី
- ឆ្នាំ១៩៨៨ ៖ PAP ឈ្នះការបោះឆ្នោតសកលឆ្នាំ១៩៨៨
- ៦ កក្កដា ១៩៩០ ៖ ផ្លូវដែក East West Line របស់ MRT ត្រូវបានស្ថាបនារួចរាល់
- ២៨ វិច្ឆិកា ១៩៩០ ៖ លោក ហ្គោស ចុកតុង បានក្លាយជានាយករដ្ឋមន្ត្រីទី២របស់សិង្ហបុរី
- ១ សីហា ១៩៩៣ ៖ លោក អុង តេងជើង ក្លាយជាប្រធានាធិបតី ដោយមិនបាច់ឆ្លងការបោះឆ្នោត
- ឆ្នាំ១៩៩៦ ៖ សភាបានអនុម័តច្បាប់ស្ដីពី ការថែទាំឪពុកម្ដាយ
- ១៥ មករា ១៩៩៨ ៖ សិង្ហបុរីនិងសហរដ្ឋអាមេរិកព្រមព្រៀងគ្នាក្នុងការអនុញ្ញាតអោយនាវាអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកមួយកន្លែងចាប់ពីឆ្នាំ២០០០ទៅ
- ឆ្នាំ១៩៩៩ ៖ លោក សែល្លាប៉ាន រ៉ាម៉ាណាថាន ក្លានជាប្រធានាធិបតីសិង្ហបុរី
- ឆ្នាំ១៩៩៩ ៖ សិង្ហបុរីរអិលធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុអាស៊ី
- ពីឆ្នាំ២០០១ដល់២០០៣ ៖ ការដើរថយក្រោយនៃសេដ្ឋកិច្ចសិង្ហបុរី
- ខែមករា ២០០១ ៖ បំពង់ឧស្ម័នធម្មជាតិពីវាលប្រេងណាទូណា(របស់ឥណ្ឌូនេស៊ី)មកសិង្ហបុរី បានបើក
- ៣ វិច្ឆិកា ២០០១ ៖ PAP ឈ្នះបាន៨២កៅអីក្នុងចំនោម៨៤កៅអី ក្នុងការបោះឆ្នោតសកលឆ្នាំ២០០១
- ១៤ មករា ២០០២ ៖ សិង្ហបុរីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចជប៉ុន-សិង្ហបុរី ជាមួយជប៉ុន
- ខែមេសា ២០០៣ ៖ ការរីករាលដាលនៃជំងឺសារស៍ នៅសិង្ហបុរីនិងអាស៊ី
- ៦ ឧសភា ២០០៣ ៖ សិង្ហបុរីនិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក-សិង្ហបុរី
- ឆ្នាំ២០០៤ ៖ ច្បាប់ស្ដីពីកាតព្វកិច្ចយោធាបានបន្ឋូរបន្ថយពីរយៈពេល២ឆ្នាំកន្លះមកត្រឹមតែ២ឆ្នាំ
- ១២ សីហា ២០០៤ ៖ លោក លី សៀនលូង បានក្លាយជានាយករដ្ឋមន្ត្រីទី៣
- ១៨ កក្កដា ២០០៥ ៖ រដ្ឋាភិបាលសិង្ហបុរីបានយល់ព្រមលើកការធ្វើអោយការលែងល្បែងស៊ីសង និង កាស៊ីណូ ក្លាយជាស្របច្បាប់
- ១៧ សីហា ២០០៥ ៖ លោក សែល្លាប៉ាន រ៉ាម៉ាណាថាន បន្ដតំនែងជាប្រធានាធិបតីអាណត្តិទី២
- ៦ ឧសភា ២០០៦ ៖ PAP ឈ្នះបាន៨២កៅអីក្នុងចំនោម៨៤កៅអី ក្នុងការបោះឆ្នោតសកលឆ្នាំ២០០៦
|