ព្រំ សំណាង
ព្រំ សំណាង (Prom Samnang) | |
---|---|
កំណើត | នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ | កញ្ញា 9, 1987
រហ័សនាម | ជាងកាត់សក់ដៃឯក ជាងកាត់សក់កន្ត្រៃមាស ជង្គង់ពិឃាត |
លំនៅដ្ឋាន | រាជធានីភ្នំពេញ |
សញ្ជាតិ | កម្ពុជា |
ជាតិសាសន៍ | ខ្មែរ |
កម្ពស់ | 1.84 m (6 ft 0 in) |
ទម្ងន់ | 78 kg (170 lb; 12.3 st) |
ប្រភេទទម្ងន់ | ក្រោមទម្ងន់ធ្ងន់ (Light heavyweight) |
ប្រភេទក្បាច់គុន | គុនខ្មែរ ល្បុក្កតោ ប្រដាល់សេរី |
ក្រុម | ក្លិបកងពលតូចឆត្រយោង៩១១ កងច័ក្ររាជសីហ៍មានឫក្ស |
គ្រូបង្វឹក | ហង្ស ស៊ឺន, សេន ប៊ុនថេន (គ្រូជម្រើសជាតិ) |
ឆ្នាំប្រតិបត្តិការ | 2010 ដល់បច្ចុប្បន្ន |
អាជីព គុនខ្មែរ | |
សរុប | 158 |
ឈ្នះ | 143 |
វាយឱ្យសន្លប់ | 70 |
ចាញ់ | 12 |
ស្មើ | 3 |
ព័ត៌មានផ្សេងទៀត | |
មុខរបរ | អ្នកប្រដាល់អាជីព |
ពន្ធភាព | មានគ្រួសារ |
កូន | ០១ (ប្រុស), ០១ (ស្រី) |
ព្រំ សំណាង (អក្សរឡាតាំង: Prom Samnang) កើតថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ១៩៨៦ នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ អ្នកប្រដាល់ក្បាច់គុនខ្មែរអាជីព។ នៅលើសង្វៀន គុនខ្មែរ គេដាក់រហ័សនាំអោយ ព្រំ សំណាង ថា ជាងកាត់សក់ដៃឯក ឬ ជង្គង់ពិឃាត។ [១] ព្រោះក្រៅពីការឡើងប្រដាល់នៅសង្វៀន លោកក៏មានប្រកបមុខរបរជាងកាត់សក់ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ព្រំ សំណាង ត្រូវបានសហពន្ធ័កីឡាប្រដាល់កម្ពុជាយកចិត្តទុកដាក់ និងបណ្តុះបណ្តាលអោយក្លាយជាកីឡាករជម្រើសជាតិដ៏ឈ្នើមម្នាក់សម្រាប់វិញ្ញាសារ គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងព្រឹត្តិការណ៍ជាតិ។
ជីវប្រវត្តិសង្ខេប
[កែប្រែ]ព្រំ សំណាង កើតមកពីគ្រួសារកសិករក្រីក្រនៅខេត្តកំពង់ស្ពឺម្នាក់ ដែលរស់នៅភាគខាងលិចនៃប្រទេសកម្ពុជា ដូច្នេះគាត់មិនមានឱកាសក្នុងការសិក្សាដូចក្មេងៗដ៏ទៃឡើយ។ លុះដល់អាយុរកគូរស្រករ ឪពុកម្តាយក៏បានអនុញ្ញាតឱ្យទៅរៀបការជាមួយស្ត្រីជនបទម្នាក់ ហើយបង្កើតបានកូន២នាក់ ។ កូនប្រុសរបស់ ព្រំ សំណាង បច្ចុប្បន្ននេះមានអាយុ១៩ឆ្នាំហើយ និងបន្តអាជីពរបស់ឪពុក កូនប្រុសរបស់គាត់បានចូលរួមប្រដាល់យ៉ាងសកម្មលើសង្វៀនគុនខ្មែរក្នុងស្រុកដើម្បីបង្កើនពិន្ទុនិងសមត្ថភាព។
អាជីព
[កែប្រែ]ព្រំ សំណាង ក្លាយជាអ្នកប្រដាល់កម្ពុជាទី២ប៉ុណ្ណោះបន្ទាប់ពី ធឿន ធារ៉ា ឈ្នះការប្រកួតធំនៅទីក្រុងបាងកក។ អ្នកប្រដាល់គុនខ្មែរ បានប្រើស្នៀតជង្គង់ដ៏ខ្លាំង ដើម្បីវាយឲ្យសន្លប់តាមបច្ចេកទេស (TKO) ទល់នឹងម្ចាស់ជើងឯកអង់គ្លេស ៣ ស្ថាបន័ គឺ Thomas Carpenter ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ [២]
ជ័យជម្នះនេះបានធ្វើឱ្យអ្នកគាំទ្រកីឡាប្រដាល់មានការភ្ញាក់ផ្អើល ខណៈ ព្រំ សំណាង បានផ្ដួលកីឡាករដ៏ល្បីម្នាក់ក្នុងប្រភេទទម្ងន់៧៨គីឡូក្រាមក្នុងរយៈពេលមិនដល់ពីរនាទី។
Thomas Carpenter ត្រូវបានគេចាត់ទុកថាធ្លាប់ឈ្នះខ្សែក្រវាត់បាន ៣ នៅប្រទេសថៃ ពិសេសបំផុតគឺជើងឯកប្រដាល់អន្តរជាតិ (IBF) Muay Thai ក្នុងឆ្នាំ ២០១៨ និងខ្សែក្រវាត់ Max Muay Thai ឆ្នាំ ២០១៦ ។[៣]
ទោះជាយ៉ាងនេះក្តី ក្នុងការប្រកួតនេះ ព្រំ សំណាង បានផ្ដល់ឱកាសឱ្យអ្នកប្រដាល់អង់គ្លេស តិចតួច មិនស្ទាក់ស្ទើបានវាយសម្រុកយ៉ាងរហ័ស ដោយប្រើការទាត់ និងកែង។ នៅពេលដែលសំណាងឃើញឱកាសវាយជង្គង់ជិតៗ Thomas Carpenter បានដួលខ្ជោកទៅលើសង្វៀនទាំងឈឺចាប់ ហើយមិនអាចងើបឬមិនចង់ចាប់ផ្តើមការប្រកួតឡើងវិញ។
ក្រោយការប្រកួត ព្រំ សំណាង បានបញ្ជាក់ថា ទឹកទី១ TKO មិនមែនដោយចៃដន្យទេ គឺដោយបច្ចេកទេស។
“អ្នកគ្រប់គ្រងរបស់ខ្ញុំនៅសហព័ន្ធប្រដាល់គុនខ្មែរបានឱ្យខ្ញុំនៅក្នុងកន្លែងហាត់ប្រាណដោយមិនមានការរំខាន។ ខ្ញុំមិនបានធ្វើអ្វីក្រៅពីការពង្រឹងកម្លាំង និងផ្តោតលើការវាយសម្រុករបស់ខ្ញុំ ដូច្នេះខ្ញុំតែងតែសង្ឃឹមថាខ្ញុំអាចផ្តួលឲ្យគូរប្រគួតសន្លប់»។
ជ័យជម្នះនេះ រំឮកដល់ការទទួលជ័យជម្នះក្នុងទឹកទី ២៥ ខែធ្នូ របស់ ធឿន ធារ៉ា លើអ្នកប្រដាល់ Saiyok Sakchainrong ក្នុងទឹកទី ១ នៃកម្មវិធី King Thai Fight បានជួយឲ្យ ព្រំ សំណាង កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្រ កម្ពុជា។
ជ័យជម្នះរបស់ ធឿន ធារ៉ា បាននាំឱ្យមានការផ្តល់ការឧបត្ថម្ភដ៏ធំសម្បើម និងអំណោយដីធ្លី។
ព្រំ សំណាង បាននិយាយថា៖
“ជ័យជម្នះនេះធ្វើឲ្យខ្ញុំសប្បាយចិត្តមិនអាចប្រៀបផ្ទឹមបាន។ ខ្ញុំសូមអរគុណដល់គ្រូបង្វឹករបស់ខ្ញុំ និងបុគ្គលិកនៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ ដែលបានផ្ដល់កម្លាំងចិត្តដល់ខ្ញុំក្នុងការប្រកួតកម្រិតនេះ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរសម្រាប់ការគាំទ្រដ៏លើសលប់របស់ពួកគេ» ។
លោក ហេង សុខន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍នេះ និងបានឃើញជ័យជំនះយ៉ាងត្រចះត្រចង់។
លោកបានបន្តថា៖ «ជ័យជម្នះនេះគឺបានមកពីការខិតខំប្រឹងប្រែងនិងការហ្វឹកហាត់យ៉ាងខ្លាំង។ វានឹងជំរុញឱ្យសហព័ន្ធគុនខ្មែរ និងក្រុមជម្រើសជាតិខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមស៊ីហ្គេមឆ្នាំនេះ»។ លោកបានបន្ថែមថា៖ «យើងត្រូវតែធ្វើឲ្យអ្នកប្រដាល់របស់យើងកាន់តែខ្លាំង។ ខ្ញុំចង់អរគុណអ្នកគាំទ្រទាំងអស់ ហើយខ្ញុំដឹងថា អ្នកទាំងអស់គ្នានឹងស្រែកឲ្យ ព្រំ សំណាង ឡើងប្រកួតដណ្ដើមខ្សែក្រវាត់មាសទម្ងន់ធ្ងន់នៅការប្រកួត»។
បច្ចុប្បន្នគាត់បានចុះកុងត្រាប្រកួតក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកតាមរដូវកាល និងព្រឹត្តិការណ៍។ លោកត្រូវបានសហព័ន្ធកីឡាកម្ពុជាជ្រើសរើសជាអត្តពលិកអាជីពថ្នាក់ជាតិដើម្បីប្រកួតគុនខ្មែរក្នុងប្រភេទទម្ងន់ ៧៨ គីឡូក្រាមក្នុងស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខ។
សមិទ្ធិផលនិងពានរង្វាន់
[កែប្រែ]- ថ្ងៃទី ១០/០៣/២០២៣ ទទួលបានមេដាយមាស ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
- ថ្ងៃទី ០៥/០២/២០២៣ Thai Fright - មួយថៃ ប្រភេទទម្ងន់ ៧៨ kg, ខ្សែក្រវាត់ជើងឯក។
- ថ្ងៃទី ២២/០៥/២០២២ ទទួលបានមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍ ស៊ីហ្គេម ៣១-លើវិញ្ញាសារមួយថៃ ប្រភេទទម្ងន់ ៨១ kg។
ស្ថិតិ
[កែប្រែ]គុនខ្មែរ
[កែប្រែ]ស្ថិតិគុនខ្មែរអាជីព | ||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ឈ្នះ ១១២ ចាញ់ ២ ស្មើ ៣
|
មួយថៃ
[កែប្រែ]ស្ថិតិមួយថៃអាជីព | ||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
0២ ឈ្នះ 0 ចាញ់ 0 ស្មើ 0
|
ឡេតវី
[កែប្រែ]ចំណាំ
[កែប្រែ]- ↑ ព្រំ សំណាង អ្នកប្រដាល់គុនខ្មែរ ដែលមានរហ័សនាមថា "ជាងកាត់សក់ដៃឯក" ធ្លាប់ផ្ដួលអ្នកប្រដាល់អង់គ្លេសក្នុងទឹកទី១ត្រឹម១នាទី៥៦វិនាទី។ ចុះពត៌មាន Khmer Note, ដោយ LINY CHAN, ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣
- ↑ ទឹកទី១ TKO ថៃ ទទួលជ័យជម្នះជាប្រវត្តិសាស្ត្រឲ្យគុនខ្មែរ។ ចុះផ្សាយដោយ Phnom Penh Post, ដោយ Chhorn Norn, នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣
- ↑ Lily Chan (6 February 2023). "អបអរសាទរ! ទីបំផុត ព្រំ សំណាង អ្នកលេងគុនខ្មែរដែរមានរហ័សនាម ជាងកាត់សក់ដៃឯក ផ្ដួលកីឡាករជនជាតិអង់គ្លេសឱ្យសន្លប់ទឹកទី១ ប្រើពេលត្រឹមតែ ១នាទី៥៦វិនាទីប៉ុណ្ណោះ". Khmer Note (in អង់គ្លេស).
- ↑ ការប្រកួតមិត្តភាពអន្តរជាតិរវាង ព្រំ សំណាង និង Samy Banchamek នៅសង្វៀន Krud, ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២
- ↑ ការប្រកួតមិត្តភាពអន្តរជាតិរវាង ព្រំ សំណាង និង Singnum នៅសង្វៀន Krud, ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣
- ↑ ការប្រកួតជើងឯក Thai Fight រវាង ព្រំ សំណាង និង Thomas Carpenter នៅសង្វៀន Thai Fight 2023, ថ្ងៃទី ០៥ ខែកម្ភៈ ឆ្នំា ២០២៣
- ↑ ការប្រកួតជើងឯក Thai Fight រវាង ព្រំ សំណាង និង Firdavszhon Naiimov នៅសង្វៀន Thai Fight 2023, ថ្ងៃទី ២៦ ខែកម្ភៈ ឆ្នំា ២០២៣