វត្តកោះ
Appearance
វត្តកោះជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ហើយស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
វត្តកោះមានវ័យចំណាស់ប្រហាក់ប្រហែលនឹងការកកើតរាជធានីភ្នំពេញ ក្នុងសតវត្សទី១៥ សម័យព្រះបាទសុរិយោពណ៌ ពញ្ញាយ៉ាតជាព្រះចៅក្រុងកម្ពុជា ។ វត្តដែលមានវ័យចំណាស់ជាងគេក្នុងរាជធានីភ្នំពេញ មានចំនួន៤គឺ វត្តកោះ វត្តសំពៅមាស វត្តលង្ការ និងវត្តព្រះពុទ្ធមានបុណ្យ ។ វត្តកោះត្រូវបានកសាងនិងកែលំអជាបន្តបន្ទាប់ក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីរបបប៉ុល ពត បានបំផ្លាញសំណង់ក្នុងវត្តមួយចំនួន ហើយក្នុងឆ្នាំ១៩៩៥ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចមកហើយ ប៉ុន្តែដោយសាររបង និងខ្លោងទ្វារមានសភាពចាស់ទ្រុឌទ្រោម ទើបព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តបានបំផុសចលនាសប្បុរសជន ជាពិសេសលោកកែប ជុតិមា បានជួយចូលរួមកសាង និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ ។
ឯកសារយោង
[កែប្រែ]