ព្រះសត្ថាទី២ (រជ្ជកាលទី២)

ពីវិគីភីឌា

ព្រះសត្ថាទី២ (រជ្ជកាលទី២)

រជ្ជកាល ១៧៣០-១៧៣៧

រាជាណាចក្រកម្ពុជា

គ្រងរាជ
  • ១៧២២
  • ១៧៣០
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរម

សត្ថាធិរាជរាមាធិបតី

មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ព្រះកែវហ្វាទី៣
(រជ្ជកាលទី៣)
រាជបន្ត ធម្មរាជាទី៣
(រជ្ជកាលទី៣)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៩២
បុត្រ អង្គជ័យ
ចូលទីវង្គត់ ១៧៤៩
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

ព្រះសត្ថាទី២អង្គយ៉ង (អង់គ្លេស: Preah Satha II/2nd reign) or (Ang Yorng) (ប្រ.ស|គ.ស ១៦៩២-១៧៤៩) រជ្ជកាលគ្រងរាជ (គ.ស ១៧៣០-១៧៣៧) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២ នៅរាជធានីឧដុង្គ ព.សករាជ ២២៧៤ ត្រូវនិង គ.សករាជ ១៧៣០ ត្រូវនិង មហាសករាជ ១៦៥៣ ទ្រង់បានបន្ថែមព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមសត្ថាធិរាជ រាមាធិបតី" ។ ក្រោយពេល ព្រះកែវហ្វាអង្គអុឹម យាងចូលព្រះទីវង្គត់ គោលនយោបាយប្រឆាំងរដ្ឋអណ្ណាម ត្រូវបានចាប់ផ្ដើមអនុវត្តន៍ក្នុងរជ្ជកាលទី២ របស់ព្រះអង្គផងដែរ ។[១]

កម្ពុជាវាយប្រហារ ក្រុងសាយហ្គន[កែប្រែ]

Cambodia attacks Saigon City

ក្រោយពេលព្រះសត្ថាទី២ សោយរាជបានប្រមាណជា ៣ខែ ទ្រង់បាមត្រាសបញ្ជារឱ្យព្រះសុតដែលជារាជវង្សឡាវ និង ត្រូវជាចៅហ្វាយស្រុកបាភ្នំ ឱ្យចេញទ័ពចំនួន ២០,០០០ (២មុឺននាក់) ចូលវាយលុកទីក្រុងសាយហ្គន របស់អណ្ណាម ក្នុងឆ្នាំ ១៧៣០ នៃគ.សករាជ ក្រុងសាយហ្គន ដែលជាអតីតទីក្រុងព្រៃនគរ របស់កម្ពុជា ដែលអណ្ណាមបានចូលមកកាន់កាប់និងប្ដូរឈ្មោះជាទីក្រុងសាយហ្គន ក្នុងឆ្នាំ ១៦៩៨ នៃគ.សករាជ ។ ការវាយប្រហារយកក្រុងសាយហ្គននេះ មិនទទួលបានជោគជ័យនោះទេ ព្រោះស្ដេចអណ្ណាមឡេដុតុង បានចាត់ទ័ពចំនួន ៤០,០០០ (៤មុឺននាក់) ច្បាំងត្រឡប់មកវិញ ធ្វើឱ្យព្រះសុតដែលជារាជវង្សឡាវត្រូវសុគត់ក្នុងសង្គ្រាម ។[២]

អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៣១[កែប្រែ]

Annam invaded Cambodia, 1731 AD

គ.សករាជ ១៧៣១ អណ្ណាមបានបញ្ជូនទ័ពចំនួន ៥០,០០០ (៥មុឺននាក់) ចូលមកឈ្លានពានកម្ពុជា កងទ័ពអណ្ណាមបានវាយផ្ដាច់កងទ័ពខ្សែរត្រៀមកម្ពុជា ដែលមានចំនួន ១០,០០០ (១មុឺននាក់) ចាំការពារនៅ ខេត្តព្រៃវែង កងទ័ពអណ្ណាមវាយមកដល់បន្ទាយភ្នំពេញ គៀកនិងរាជធានីឧដុង្គ ទើបព្រះសត្ថាទី២ ភៀសព្រះកាយ ទៅពាមក្រែង (បច្ចុប្បន្ន: ស្រុកជីក្រែង) ខេត្តសៀមរាប ហើយ​ទ្រង់បានកេណ្ឌ​ប្រមូលទ័ព​បាន​យ៉ាង​ច្រើន បានទ័ពចំនួន ៦០,០០០ (៦មុឺននាក់) ​ហើយទ្រង់ត្រាសបញ្ជារឱ្យកងទ័ពខ្មែរលើក​មក​សន្ធប់​គ្នា​នៅ​កោះ​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីរងចាំច្បាំងនិងកងទ័ពអណ្ណាម ។ កងទ័ពអណ្ណាមដោយដឹងថាស្ដេចខ្មែរភៀសខ្លួនទៅគង់នៅ ខេត្តសៀមរាប អណ្ណាមក៏លើកទ័ពឆ្លងទន្លេនៅពេលរសៀល ក៏បានជួបនិងកងទ័ពបង្កប់របស់ខ្មែរ កងទ័ពទាំងពីរក៏ច្បាំងគ្នាពីថ្ងៃរសៀល រហូតដល់ថ្ងៃត្រង់ ច្បាំងគ្នាអស់ពេលពេញមួយថ្ងៃ កងទ័ពអណ្ណាមក៏ទន់ដៃច្បាំងចាញ់រួចដកថយត្រឡប់ទៅដែនអណ្ណាមវិញ ។[៣]

អណ្ណាមឈ្លានពានកម្ពុជាលើកទី២
គ.សករាជ ១៧៣២
[កែប្រែ]

Annam invades Cambodia
The second time, 1732 AD

ក្រោយពេលអណ្ណាមចាញ់សង្គ្រាមក្នុងឆ្នាំ ១៧៣១ នៃគ.សករាជ ព្រះសត្ថាទី២ បានយាងត្រឡប់ពីពាមក្រែង ខេត្តសៀមរាប មកគង់នៅក្រុងឧដុង្គវិញព្រោះទ្រង់ស្មានថាពួកអណ្ណាមមិនលើកទ័ពមកឈ្លានពានកម្ពុជាទៀតនោះទេ ។ គ.សករាជ ១៧៣២ អណ្ណាមបានលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) ចូលមកឈ្លានពានកម្ពុជាជាលើកទី២ ព្រះសត្ថាទី២ក៏លើកទ័ពខ្មែរ ៦០,០០០ (៦មុឺននាក់) ច្បាំងទប់ទល់និងពួកអណ្ណាម នៅ ខេត្តកំពង់ចាម តែដោយទ័ពអណ្ណាមច្រើនជាង ទប់ទល់និងកងទ័ពអណ្ណាមពុំបានទ្រង់ក៏ថយទ័ពមកបោះជុំរំទ័ពនៅ ពាមក្របៅ ខេត្តអាសន្ទុក (បច្ចុប្បន្ន: ខេត្តកំពង់ធំ) ។ អណ្ណាមចូលឈ្លានពានកម្ពុជា និងចូលលុកព្រះនគរអស់ពេញមួយខែ នៅតែមិនអាចយកឈ្នះស្ដេចខ្មែរ ព្រះសត្ថាទី២បាន ដោយសារតែកងទ័ពទាំងសងខាងស្លាប់ច្រើន ស្ដេចអណ្ណាមក៏ដាក់លក្ខណ្ឌទាមទារនៅខេត្តចំនួនពីររបស់កម្ពុជា នោះគឺ ខេត្តលង់ហោរ (Vinh Long) និង ខេត្តមេ-ស (Tiên Giang) លុះត្រាតែស្ដេចសត្ថាទី២ យល់ព្រមកាត់ខេត្តចំនួនពីរនេះទៅឱ្យអណ្ណាម ទើបស្ដេចអណ្ណាមព្រមដកទ័ពត្រឡប់ទៅវិញ ដូចនេះ ព្រះសត្ថាទី២ក៏យល់ព្រមនូវសំណើរនេះ ។ ក្រោយពេលដែលពួកអណ្ណាមចំណេញបានខេត្តពីរ និង បានដកទ័ពត្រឡប់ទៅវិញហើយ ព្រះសត្ថាទី២ មិនបានត្រឡប់យាងទៅគង់នៅក្រុងឧដុង្គវិញនោះទេ ព្រោះទ្រង់ព្រួយបារម្មណ៍ខ្លាចក្រែងពួកអណ្ណាមវាយចូលមកម្ដងទៀត ដូចនេះទ្រង់បានយាងទៅស្នាក់នៅក្នុងបន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង[៤]

រដ្ឋប្រហារយោធា[កែប្រែ]

Military coup d'état

ព្រះសត្ថាទី២ ក្រោយពេលស្ងប់ស្ងាត់ពីការឈ្លានពានរបស់ពួកអណ្ណាមទ្រង់បានយាងពីបន្ទាយលង្វែកមកគង់នៅរាជធានីឧដុង្គវិញ រហូតដល់ឆ្នាំ ១៧៣៧ នៃគ.សករាជ ព្រះស្រីធម្មរាជ និង ព្រះអង្គទង ដែលជាបុត្ររបស់ ពញ្ញាយ៉ង ក៏លើកទ័ពចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងកងទ័ពជំនួយសៀម ៣០,០០០ (៣មុឺននាក់) សរុបទាំងអស់ប្រមាណជា ៥០,០០០ (៥មុឺននាក់) ធ្វើរដ្ឋប្រហារយោធា បណ្ដេញព្រះសត្ថាទី២ ចេញពីរាជបល្ល័ង ។ ព្រះសត្ថាទី២ អំឡុងពេលព្រះស្រីធម្មរាជ ធ្វើរដ្ឋប្រហារយោធា ទ្រង់ក៏ភៀសខ្លួនទៅជ្រកកោននៅដែនអណ្ណាម ក្នុងទីក្រុងសាយហ្គន ដើម្បីបង្ករកម្លាំងទ័ពប៉ុនប៉ងដើម្បីយករាជសម្បត្តិត្រឡប់មកវិញ ព្រះស្រីធម្មរាជ ក្រោយពេលធ្វើរដ្ឋប្រហារយោធាបានសម្រេចទ្រង់ក៏ឡើងសោយរាជជាលើកទី៣ ក្នុងឆ្នាំ ១៧៣៨ នៃគ.សករាជ ។[៥]

ចំណារពន្យល់[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]

ព្រះសត្ថាទី២ (រជ្ជកាលទី២)
(គ.ស ១៦៩២-១៧៤៩)
មុនដោយ
ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣)
រាជាណាចក្រកម្ពុជា
១៧៣០-១៧៣៧
តដោយ
ធម្មរាជាទី៣ (រជ្ជកាលទី៣)

ឯកសារយោង[កែប្រែ]

  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  3. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  4. Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library
  5. Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University