ខេត្តលង់ហោរ

ពីវិគីភីឌា

លង់​ហោរ (​ឡាតាំង​: Longhor, ​យួន:​ Vĩnh Long) ជា​ខេត្ត​មួយ នៅ​ដែនដី ​ទំព័រគំរូ:ប្រទេសវៀតណាម។ មជ្ឈមណ្ឌល ទីប្រជុំជន​គឺ ទី​រួម​ខេត្ត​លង់​ហោរ​មាន​ប្រជាជន​ទាំងអស់ ១ ០៣២ ៤០០ នាក់ និង​ផ្ទៃ​សរុប​ ១ ៤៧៥ គីឡូ​ម៉​ត្រ​ក្រឡា និង នៅ​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០​ យួន​ចែកចេញជា​ខេត្តវិញ​ឡុង​, សា​ដែក​, និង ត្រា​វិញ​។​

ទិដ្ឋភាពខេត្តលង់ហោរ។

បន្ត

​ភូមិសាស្ត្រ​[កែប្រែ]

​ខេត្ត​លង់​ហោរ​ឋិត នៅ​ចំ​កណ្តាល​ដៃ​ទន្លេទាំងពីរ​នៃ​ទន្លេមេគង្គ គឺ​ទន្លេបាសាក់ និង​ទន្លេ​លឿង ខាងកើត ជាប់​នឹង​ខេត្ត​កំពង់ឫស្សី ទិសអាគ្នេយ៍​ជាប់ នឹង​ខេត្ត​ព្រះ​ត្រពាំង ទិស​ខាងលិច ជាប់​នឹង​ទីក្រុង​ព្រែក​ឫស្សី ទិសពាយ័ព្យ​ជាប់ នឹង​ខេត្តប្រាសាទ​ប​ណ្ឌ​ប (Đồng Tháp) ទិស​ខាងជើង​ជាប់ នឹង​ខេត្តតៀង​យ៉ាង (Tiền Giang) (​ខេត្ត​ថ្មី​ដែល​យួន ទើប បង្កើត​)​។​

​ផ្ទៃដី​៖

​ខេត្ត​លង់​ហោរ​មាន​ផ្ទៃដី​សរុប ១ ៤៧៥ គីឡូ ម៉ែត្រក្រឡា ក្នុងនោះ​ផ្ទៃដី​សម្រាប់​៖

  • កសិកម្ម ២១៦ ៣២៨ ha
  • ដើមឈើ​ឧស្សាហកម្ម មាន ២ ១៧៦ ha
  • ជលផល​មាន ១ ២២៦ ha ។​

ប្រជាជន​[កែប្រែ]

​ប្រជាជន​ទូទាំង​ខេត្ត​សរុប ១.០២៣.៤០០ នាក់ ក្នុងនោះ​ស្រី​មាន ៤៩៦.៦០០ នាក់ ប្រុស​មាន ២២៦.៨០០ នាក់ ។​

រដ្ឋបាល​ភូមិសាស្ត្រ​[កែប្រែ]

ខេត្តលង់ហោរ (អង់គ្លេស: Longhor Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង ខេត្តនេះមាន ៧ស្រុក ឃុំ និង ភូមិ÷

ខេត្តលង់ហោរ
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកជាអក្សរយួន
ទីរួមខេត្តលង់ហោរ Longhor Province Town Thị xã Vĩnh Long
ស្រុកលង់ហោរ Longhor District Huyện Long Hồ
ស្រុកកំពប់តែអុង Kompb​ Te​ Ong District Huyện Trà Ôn
ស្រុកកំពង់តែអុង Kompng Te​ Ong District Huyên Măng Thít
ស្រុកកំពង់រលីង Kompng​ Rling District Huyện Vũng Liêm
ស្រុកផ្សារថ្មី Phsar Thmei District Huyện Tam Bình
ស្រុកអង្គុលី Angkouli District Huyện Bình Minh

​ខេត្ត​មាន​ទីរួមស្រុក ឃុំ​/​ខណ្ឌ ទាំងអស់​ចំ នួន ១០៧ ក្នុងនោះ​ទីរួមស្រុក​/​ខណ្ឌ មាន​ចំនួន ១៣ ឃុំ​មាន​ចំនួន ៩៤ និង ភូមិ និង​តំបន់ មាន​ចំនួន ១០៨។

ព្រំប្រទល់នៃខេត្តលង់ហោរ

ខេត្តលង់ហោរ ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)


វត្ត​[កែប្រែ]

​សូមបញ្ជាក់ថា ពាក្យ​នៅក្នុង​វង់ក្រចក (….) គឺ ឈ្មោះ​វត្ត​ដែល​គេ​និយម​ហៅ ចំណែក​ក្រៅ​វង់ក្រចក​គឺ​នាម ប​ញ្ញ​តិ​របស់​វត្ត ។​

ឯកសារយោង[កែប្រែ]

មើលផងដែរ[កែប្រែ]