មៃ
Appearance
មៃ | |
---|---|
ព្រះនាង | |
រជ្ជកាល | អឡស្សរាជ |
ស្វាមី/មហេសី | អឡស្សរាជ |
បុត្រ | ព្រះវុឌ្ឍិយា សិង្ខកុមារ |
ប្រសូត | មហានគរ |
សុគត | មហានគរ |
ព្រះនាងមៃជាព្រះមហេសីនៃព្រះបាទអឡស្សរាជ។ នៅក្នុងឆ្នាំជូត ព្រះនាងបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមវុឌ្ឍិយា។ ក្នុងឆ្នាំខាល ព្រះនាងមៃប្រសូតបានបុត្រមួយព្រះអង្គទៀត ព្រះនាមសិង្ខកុមារ (ពង្សាវតារវត្ដទឹកវិលបានសរសេរថា អ្នកម្នាងវិសេសនារី មហេសីព្រះអឡស្សរាជ ប្រសូតបានបុត្រមួយព្រះនាមស្ដេចពាល ដែលនិយមចូលចិត្ដតែលេងល្បែងពាលា បរបាញ់ចាប់សត្វ ហើយខ្ជិលច្រអូស មិនព្រមរៀនសូត្រមុខវិជ្ជាអ្វីទាំងអស់។ មិនតែប៉ុណ្ណោះ ពង្សាវតារវត្ដទឹកវិល បានសរសេរថែមទៀតថា គឺក្នុងរាជស្ដេចអឡស្សរាជដែលស្ដេចលាវ ព្រះធម្មាអនុរថ បានមកដល់មហានគរ ទាមទារយកព្រះត្រៃបិដក និងព្រះពុទ្ធរូបព្រះកែវមរកត)។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ