សិង្ខក័ង្ខា
សិង្ខក័ង្ខា រឺ ស្ដេចក្រែង រឺ ស្ដេចតាក្រែង | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ១១៤៧-១១៩៥ | ||||
រាជ្យមុន | ព្រះបាទវុឌ្ឍិយា | ||||
រាជ្យបន្ត | ព្រះបាទសែណ្ណ័ករាជ រឺ ព្រះបាទសុនក្ខរិន្ទរាជា (ពង្សាវតារវត្តទឹកវិល) | ||||
ស្វាមី/មហេសី | ព្រះនាងពៅ | ||||
បុត្រ | ព្រះសែណ្ណ័ករាជ | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទអឡស្សរាជ | ||||
មាតា | ព្រះនាងមៃ | ||||
ប្រសូត | គ.ស ១១០៩ មហានគរ | ||||
សុគត | គ.ស ១១៩៥ មហានគរ |
ព្រះបាទសិង្ខក័ង្ខា រឺ ស្ដេចក្រែង រឺ ស្ដេចតាក្រែង (គ.ស ១១០៩-១១៩៥) រជ្ជកាល (គ.ស ១១៤៧-១១៩៥) នាម៉ឺនមុខមន្ត្រីទាំងអស់គ្នា បានមូលមតិចុះសម្រុងទៅសុំយាងព្រះសិង្ខកុមារ ឲ្យឡើងសោយរាជ្យបន្ដអំពីបងស្ដេចពំនោល។ ព្រះបាទសិង្ខក័ង្ខា ថ្ងៃ ១៣កើត ខែផល្គុន ឆ្នាំថោះ ព.ស ១៦៩១ ត្រូវជា ម.ស ១០៦៨ ច.ស ៥០៩ និងត្រូវជា គ.ស ១១៤៧ ព្រះសិង្ខកុមារបានទទួលព្រះរាជអភិសេក ជាព្រះមហាក្សត្រខ្មែរទី២២។ ព្រះបាទសិង្ខក័ង្ខា ព្រះអង្គទ្រង់មានព្រះជន្ម ៣៨វស្សា។ ព្រះគោរមនាមរបស់ព្រះអង្គគឺ ព្រះបាទសម្ដេចសិង្ខក័ង្ខា មហារាជាធិរាជ។ ក្រោយ ដែលបានសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៤៩ ឆ្នាំមក ព្រះបាទសិង្ខក័ង្ខា ទ្រង់ចូលទិវង្គត នៅឆ្នាំថោះ ក្នុងព្រះជន្ម ៨៦ វស្សា ដោយជរាព្យាធិ។
ព្រះរាជជីវប្បវត្តិ
[កែប្រែ]ព្រះអង្គព្រះសិង្ខកុមារ ដែលតាំងតែពីនៅតូចជាកុមារ ចូលចិត្ដតែឆ្ងល់ ចោទជាសំណួរសួរដេញដោលត្រិះរិះពិចារណា មិនចេះចប់មិនចេះហើយ ត្រូវបានប្រជានុរាស្ដ្រដាក់ព្រះនាមថ្វាយថា ស្ដេចក័ង្ខា ឬស្ដេចតាក្រែង។ ពង្សាវតារ សម្ដេចវាំងជួនបានកត់សម្គាល់ថា ស្ដេចអង្គនេះ នៅចំមុខបញ្ហានីមួយៗ ព្រះអង្គត្រិះរិះគិតពិចារណា វែកញែកល្អិតល្អន់គ្រប់ជ្រុងគ្រប់ជ្រោយ មិនដែលធ្វេសប្រហែស។ ដូច្នេះហើយអ្វីដែលព្រះអង្គសម្រេចធ្វើមិនដែលខុសឡើយ។ ដោយសារគុណសម្បត្ដិនេះ ទើបបានគេនាំគ្នាថ្វាយព្រះនាមព្រះអង្គថាស្ដេចក្រែង ឬស្ដេចតាក្រែង។ ក្នុងឆ្នាំថោះ ព្រះមហេសីព្រះនាងពៅ ប្រសូតបានព្រះរាជបុត្រមួយអង្គព្រះនាមសែណ្ណ័ករាជ។ ក្រោយ ដែលបានសោយរាជសម្បត្ដិប្រទេសកម្ពុជា បាន ៤៩ ឆ្នាំមក ព្រះបាទសិង្ខក័ង្ខា ទ្រង់ចូលទិវង្គត នៅឆ្នាំថោះ ក្នុងព្រះជន្ម ៨៦ វស្សា ដោយជរាព្យាធិ។ ព្រះរាជបុត្រព្រះសែណ្ណ័ករាជ ត្រូវបាននាម៉ឺនមុខមន្ដ្រីតូចធំ គ្រប់ជាន់ថ្នាក់នាំគ្នាទៅសុំយាងឲ្យឡើងសោយរាជសម្បត្ដិប្រទេស កម្ពុជា បន្ដព្រះរាជវង្សពីព្រះបិតា។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទវុឌ្ឍិយា |
មហានគរ | តដោយ ព្រះបាទសែណ្ណ័ករាជ រឺ ព្រះបាទសុនក្ខរិន្ទរាជា |