Jump to content

វុឌ្ឍិយា

ពីវិគីភីឌា
វុឌ្ឍិយា រឺ ស្ដេចពំនោល
ព្រះបាទ
រជ្ជកាលគ.ស ១១១១-១១៤៧
រាជ្យមុនព្រះបាទអឡស្សរាជ
រាជ្យបន្តព្រះបាទសិង្ខក័ង្ខា
ព្រះនាមពេញ
​ព្រះបាទ​សម្ដេច​វុឌ្ឍិយា​មហានគរិន្ទ្រ​ ​រាជាធិរាជ​បរមបពិត្រ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទអឡស្សរាជ
មាតាព្រះនាងមៃ
ប្រសូតគ.ស ១០៩៥
មហានគរ
សុគតគ.ស ១១៤៧
មហានគរ

ព្រះបាទ​វុឌ្ឍិយា​ រឺ ស្ដេចពំនោល (គ.ស ១០៩៥-១១៤៧) រជ្ជកាល (គ.ស ១១១១-១១៤៧) ទ្រង់ជា​បុត្រ​ច្បង​របស់​ព្រះ​អឡស្សរាជ ​ត្រូវ​ឡើង​សោយរាជ្យ​បន្ដ​ពី​បិតា។ ពិធី ​អភិសេក​ព្រះ​វុឌ្ឍិយា​ ​ជា​ព្រះមហាក្សត្រ​ប្រទេស​កម្ពុជា​ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃជា​ពេលា​ល្អ​ ​ថ្ងៃ​ ១១​កើត​ ​ខែកត្ដិក​ ​ឆ្នាំជូត​ ​ព.ស​ ១៦៥៥ ត្រូវជា​ ​ម.ស​ ១០៣៣ ច.ស​ ៤៧៣ និង​ត្រូវជា​ ​គ.ស ​១១១១។ កាលនោះ​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ ​១៦ វស្សា។ ​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​២១។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​គោរម​នាម ​ព្រះបាទ​សម្ដេច​វុឌ្ឍិយា​មហានគ​រិន្ទ្រ​ ​រាជាធិរាជ​បរមបពិត្រ។​ ​ព្រះរាជវាំង​ស្ថិត​នៅ​មហានគរ​ដដែល។​

ចំណូលចិត្ត

[កែប្រែ]

ព្រះបាទ​វុឌ្ឍិយា​ ​ព្រះ​អង្គ​និយម​ចូល​ចិត្ដ​កំណាព្យកាព្យឃ្លោង​ ​របៀប​ពំនោល​ណាស់​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកស្រុក​អ្នក​ភូមិ​ ​ដាក់​ព្រះ​នាម​ថ្វាយ​ថា​ ​ស្ដេច​ពំនោល។​ ​ចំណែក​ប្អូន​របស់​ព្រះ​អង្គ​ព្រះសិង្ខកុមារ​ ​ដែល​តាំង​តែ​ពី​នៅ​តូច​ជា​កុមារ​ ​ចូល​ចិត្ដ​តែ​ឆ្ងល់​ ​ចោទ​ជា​សំណួរ​សួរ​ដេញដោល​ត្រិះ​រិះ​ពិចារណា​ ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ​ត្រូវ​បាន​ប្រជានុរាស្ដ្រ​ដាក់​ព្រះ​នាម​ថ្វាយ​ថា​ ​ស្ដេច​ក័ង្ខា​ ​ឬ​ស្ដេច​តាក្រែង។​

ប្រវត្តិខ្លះៗ

[កែប្រែ]

ព្រះ​វុឌ្ឍិយា​ ​ព្រះ​អង្គ​ពុំ​មាន​រាជបុត្រ​ទេ។​ ​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​បាន​៣៧​ឆ្នាំ​ ​ដោយសារ​មាន​ជំងឺជា​ទម្ងន់​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២០​ ​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំថោះ​ក្នុង​ព្រះ​ជន្ម ​៥២ ​វស្សា។​

នាម៉ឺន​មុខមន្ត្រី​ទាំងអស់​គ្នា​ ​បាន​មូលមតិ​ចុះសម្រុង​ទៅ​សុំ​យាង​ព្រះ​សិង្ខកុមារ​ ​ឲ្យ​ឡើង​សោយរាជ្យ​បន្ដ​អំពី​បង។​ ក្នុង​ឆ្នាំជូត​ជាមួយនឹង​ ព្រះ​នាង​មៃ​ ​ព្រះ​អង្គ​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​វុឌ្ឍិយា។​ ​ក្នុង​ឆ្នាំខាល​ ​ព្រះ​នាង​មៃ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ ​ព្រះ​នាម​សិង្ខកុមារ​ (ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​អ្នក​ម្នាង​វិសេសនារី​ ​មហេសី​ព្រះ​អឡស្សរាជ ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​នាម​ស្ដេច​ពាល​ ​ដែល​និយម​ចូល​ចិត្ដ​តែ​លេងល្បែង​ពាលា​ ​បរបាញ់​ចាប់​សត្វ​ ​ហើយ​ខ្ជិលច្រអូស​ ​មិន​ព្រម​រៀនសូត្រ​មុខ​វិជ្ជា​អ្វី​ទាំងអស់។​ ​មិនតែប៉ុណ្ណោះ​ ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​បាន​សរសេរ​ថែម​ទៀត​ថា​ ​គឺ​ក្នុង​រាជ​ស្ដេច​អឡស្សរាជ​ ​ដែល​ស្ដេច​លាវ​ព្រះធម្មាអនុរថ​ ​បាន​មក​មក​ដល់​មហានគរ​ ​ទាមទារ​យក​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត)។

ឯកសារយោង

[កែប្រែ]
មុនដោយ
ព្រះបាទអឡស្សរាជ
មហានគរ តដោយ
ព្រះបាទសិង្ខក័ង្ខា