Jump to content

រស់ សេរីសុទ្ធា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី រស់ សុទ្ធា)

រស់ សេរីសុទ្ធា

Cambodian Pop Singer​ 1960s - 1970s
Ros Sereysothea
ឈ្មោះ រស់ សេរីសុទ្ធា
រហ័ស្សនាម រាជនីសំឡេងរៃមាសកណ្ដឹង
Queen of the Voice Cicada Golden Bell
ថ្ងៃ.ខែ.ឆ្នាំកំណើត 06 វិច្ឆិកា 1947
មរណៈភាព 1977 (30ឆ្នាំ)
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​Khmer Music, Classic, Rock , Jazz, Blues, Twist, Ah Go-Go, Bolero, Cha-cha-cha.
ឆ្នាំសកម្ម 1963-1975
អជីបសិល្បៈ
  • អ្នកចម្រៀង
  • អ្នកនិពន្ធបទចម្រៀង
ស្លាកតន្ត្រី ផលិតកម្ម វណ្ណច័ន្ទ

រស់ សេរីសុទ្ធា (អង់គ្លេស: Ros Sereysothea) (កើតថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៧) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់នាងក្នុងឆ្នាំ ១៩៦៣ និងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងចម្រៀងឯកថ្នាក់ខេត្ត ប្រចាំ ខេត្តបាត់ដំបង ជាមួយនិង ស្នាដៃនិពន្ធរបស់លោកកវី គង្គ ប៊ុនឈឿន ដែលបទនេះមានចំណងជើងថា "កូនអ្នកនេសាទ" ។ ភាពល្បីល្បាញរបស់ រស់ សេរីសុទ្ធា​ នាងបានចេញនូវ អាល់ប៊ុម ទី១ របស់ខ្លួនក្នុងបទ "ស្ទឹងខៀវ" (Blue River) ជាមួយនិង ស្នាដៃនិពន្ធរបស់លោក ស្វាយ សំអឿន បទនេះផងដែរ បានរុញកេរ្តិ៍ឈ្មោះរបស់នាងជាប់ក្នុងកំពូលបទចម្រៀងវិទ្យុជាតិបាត់ដំបង (Top in Radio National Battambang) ហៅកាត់ថា RNB ។ ការចេញបទចម្រៀងជាបន្តបន្ទាប់ របស់អ្នកនាង បានធ្វើឱនាងក្លាយជាតារាចម្រៀងដ៏ពេញនិយមប្រចាំប្រទេសកម្ពុជាផងដែរ ។[]

ជីវិតចាប់ផ្ដើម

[កែប្រែ]

Early Life

រស់ សេរីសុទ្ធា កេីតនៅថ្ងៃទី​០៦ ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៤៧ នាងមានកំណើតនៅក្នុងគ្រួសារកសិករក្រីក្រមួយ ក្នុង ខេត្តបាត់ដំបង ។ សុធា មានឪពុកឈ្មោះ រស់ ប៊ុន និង ម្ដាយឈ្មោះ ណាត់ សាមៀន និង មានបងប្អូនចំនួន ៥ នាក់ ប្រុស១នាក់ ស្រី៤នាក់ (បច្ចុប្បន្នស្លាប់ទាំងអស់) បងស្រីទី១ ឈ្មោះ រស់ សាបឿន, បងស្រីទី២ ឈ្មោះ រស់សាបឿត, បងប្រុសទី៣ ឈ្មោះ រស់ សុគន្ធ, ទី៤សុធាផ្ទាល់ ឈ្មោះ រស់ សេរីសុទ្ធា និង ទី៥ប្អូនស្រី ឈ្មោះ រស់ សេរីសោភ័ណ, សុធា នាងបានចូលសិក្សា ថ្នាក់អនុវិទ្យាល័យ​នេត​យ៉ង់ ក្នុងខេត្តបាត់ដំបង ។ ទេពកោសល្យ របស់សុធា បានរកឃើញនៅអាយុ ១៣ ឆ្នាំ ពេលដែលនាងបានច្រៀងចម្រៀង ប្រចាំថ្នាក់អនុវិទ្យាល័យ ក្នុងឆ្នាំ ១៩៦០ សិស្សរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ តែងតែសរសើរទឹកដមសម្លេងដ៏ច្បាស់ ស្រទន់ និង ខ្លាំងរបស់ សុធា ដែលប្រៀបបាននិង សម្លេងរណ្ដំរបស់សត្វរៃ ហើយសុធា ត្រូវបានគេដាក់ឈ្មោះហៅក្រៅពេលនោះថា (អារៃ) ដោយឪពុករបស់សុធា មើលឃើញពីទេពកោសល្យផ្នែកចម្រៀងដូចនេះ ក៏បាននាំសុធា ដើរច្រៀងតាមពិធីមង្គលការ និង ភោជនីយដ្ឋានផ្សេងៗ ក្នុងខេត្តបាត់ដំបង ។[]

អាជីពតន្ត្រី

[កែប្រែ]

Music career

រស់ សេរីសុទ្ធា បានឈានជេីងចូលវិស័យសិល្បះ ដំបូងនាអំឡុងឆ្នាំ ១៩៦៣ ដែលពេលនោះនាងបានឡើងថ្នាក់សិក្សា និងបានចូលរៀននៅវិទ្យាល័យនេតយ៉ង់ និង បានចូលទៅច្រៀង ក្នុងក្រុមចម្រៀងយោធា នូវអាយុ ១៦ ឆ្នាំ និង បានក្លាយជាក្រុមចម្រៀង ប្រចាំខេត្តបាត់ដំបង ហើយ សុធា ជាអ្នកចម្រៀងប្រចាំឱ្យភោជនីដ្ឋានមួយមាន ឈ្មោះថា ភោជនីយដ្ឋានស្ទឹងខៀវផងដែរ ។ ថ្ងៃមួយ លោក អុឹម សុងសុឺម បានចូលមកហូបអាហារនៅទីនេះ ក៏ប្រទះនិងនាង រស់ សេរីសុធា ដែលកំពុងច្រៀងឡើងពិរោះ លោកក៏បានទាក់ទង ឱ្យរូបនាងទៅច្រៀងនៅ ក្រុងភ្នំពេញ ក្នុងឆ្នាំ ១៩៦៥ អ្នកទាំងពីរបានចេញបទចម្រៀងឆ្លងឆ្លើយ ក្នុងអាល់ប៊ុម ទី១ ដែលមានចំណងជើងថា (ខ្មៅអើយខ្មៅ) ជាប្រភេទតន្ត្រីនៃចង្វាក់ បូលេរ៉ូ (Bolero) ដែលជាចង្វាក់ពេញនិយម ក្នុងពេលនោះ ហើយនោះក៏ជាពេលដែលសុធា បានចាប់ផ្ដើមល្បីឈ្មោះចាប់ពីពេលនោះមក និងបានបន្តចេញបទចម្រៀងច្រើនជាងមួយពាន់បទផងដែរ ។[]

បទចម្រៀងពេញនិយម

[កែប្រែ]

Popular songs

ក្នុងអំឡុងឆ្នាំ ១៩៦៥ រស់ សេរីសុទ្ធា បានចាប់ផ្ដើមច្រៀងចម្រៀងដៃគូជាលើកដំបូង ជាមួយលោក អុឹម សុងសុឺម ដែលបានចេញនូវបទចម្រៀងមានចំណងជើងថា "ខ្មៅអើយខ្មៅ" និងបទ "ចាំមើលតែផ្លូវ" ក្នុងចង្វាក់ភ្លេងបូលេរ៉ូ (Bolero) បទចម្រៀងនេះបានចាប់ផ្ដើមល្បីល្បាញ ក្រោយមកបទចម្រៀងនេះបានជាប់ក្នុងកំពូលតារាង វិទ្យុជាតិកម្ពុជា (Radio National Kampuchea) ហៅកាត់ថា "RNK" បទនេះផងដែរ បានរុញកេរ្តិ៍ឈ្មោះរបស់នាងថែមមួយកម្រិតទៀត រហូតដល់នាងអាចចេញនូវ អាល់ប៊ុមទោលផ្ទាល់ខ្លួន (Solo Album) នូវបទចម្រៀងដែលមានចំណងជើងថា "ជំនោរប៉ៃ​លិន" បទចម្រៀងនេះបានធ្វើឱ្យនាងមានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតនាងទទួលបានការសហការណ៍ផ្ទាល់ជាមួយលោក ស៊ីន ស៊ីសាមុត ក្នុងការចេញនូវបទចម្រៀងឆ្លងឆ្លើយជាបន្តបន្ទាប់​ ផងដែរ ។[]

សមិទ្ធិផល

[កែប្រែ]

Achievement

សមិទ្ធិផល របស់អ្នកនាង រស់ សេរីសុទ្ធា ត្រូវបានសាកសួរពីប្រជាពលរដ្ឋ ដែលឆ្លងកាត់នាសម័យកាលនោះ ពានរង្វាន់ និង ការតែងតាំង និងត្រូវបានកែសម្រួលបន្ថែមទៀត ឱ្យមានភាពសុក្រិតនិង ត្រឹមត្រូវ បើការចងក្រងនេះរកឃើញនៅ ប្រភពជាក់លាក់ ឬ ឯកសារយោង ណាមួយច្បាស់លាស់បន្ថែមទៀតនោះ ។

ឆ្នាំ ការដាក់ចូល ប្រភេទពាន លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
1965 ចាំមើលតែផ្លូវ Top 1 National Radio Kampuchea Nominated Phnom Penh National Radio of Cambodia
1965 ជំនោរប៉ៃ​លិន Apsara Golden Music Awards Won Apsara Golden Film Festival
1966 ចម្រៀងភាពយន្តល្អបំផុត Best Music Films Song Won Kep International Film Festival
1967 តារាដែលសហការណ៍គ្នា បានល្អបំផុតប្រចាំឆ្នាំ Best Collaboration of The Year Won Chaktomuk National Film Festival
1968 រាជនីសំឡេងរៃមាសកណ្ដឹង Queen of the Voice Cicada Golden Bell Nominated Ministry of Propaganda of Cambodia
1969 តារាចម្រៀងស្រីល្អបំផុតប្រចាំឆ្នាំ Best Female Song of the Year Won Preah Suramrit National Film Festival

កាត់ឡុកតន្ត្រី

[កែប្រែ]

Discography

ដោយសារតែប្រទេសកម្ពុជាបានឆ្លងកាត់សម័យកាលសង្គ្រាមឆ្នាំ (១៩៧៥-១៩៧៩) និងបានបំផ្លិចផ្លាញប្រទេសកម្ពុជាស្ទើរតែទាំងស្រុង ក្នុងរបបវាលពិឃាដ ប៉ុលពត នាសម័យកាល កម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយពួក ខ្មែរក្រហម ដូចនេះប្រភពឯកសារ ស្ដីពីអាល់ប៊ុមបទចម្រៀង របស់អ្នកនាង រស់ សេរីសុទ្ធា មិនត្រូវបានកំណត់ដោយឆ្នាំចេញផ្សាយជាក់លាក់នោះទេ ។

អាល់ប៊ុមទោល (1965-1975)

[កែប្រែ]
  • កត្តិក​ដល់​ហើយ
  • កន្លង់​ក្នុង​សួន
  • កន្សែង​ក្រហម
  • កម្លោះ​កូន​ប្រាំ
  • កូន​ស្រី​អ្នក​នេសាទ
  • កេង​កង​អភ័ព្វ
  • កុំ​ហៅ​ឈ្មោះ​អូន
  • កុំ​ព្រួយ​ពី​ស្នេហ៍
  • ក្មេង​ល្អ
  • កុំ​ជឿ​ចិត្ត​ប្រុស
  • កុំ​ថើប​អូន​អី
  • កុំ​នឹក​អូន​អី
  • កន្លង់​មាស
  • ក្រមុំ​ភ័យ​អរ
  • ក្រោម​មេឃ​វេរា
  • ក្លិន​ជាប់​នាសា
  • ក្លិន​ស្នេហ៍
  • ក្អែក​ហើរ​កាត់​ស្ទឹង
  • ខឹង​នឹង​បង​ហើយ
  • ខ្ញុំស្រឡាញ់តែបង
  • ខ្ញុំ​អៀន​ណាស់
  • ខ្នើយ​ប៉ាក់
  • គន់​មើល​ទៅ​មេឃ
  • គូ​ព្រេង​អ្នកណា ?
  • គួរ​អាណិត​ដែរ
  • គេង​ទៅ​ គេង​ទៅ
  • គេច​សន្យា
  • គ្រាន់​តែ​ឃើញ​បង​ភ្លាម
  • គ្រាន់​តែ​ឃើញ​ប្រុស​ស្នេហ៍
  • ឃើញ​តែ​កន្សែង
  • ឃើញ​ស្នេហ៍​ខ្ញុំ​ទេ
  • ចង់​តែ​ហែក​ខាំ
  • ចង់​ទៅ​រក​អ្នក​ម្តាយ
  • ចង់​រាំ​ជាមួយ​បង
  • ចង់ឱ្យបង​នៅ​ជិត
  • ច័ន្ទ​រះ​ផ្លាស់​វេន
  • ចម្លើយ​ព្រហ្មណ៍
  • ចាស់​ជូរ​អែម
  • ចិត្ត​ដែល​ស្រលាញ់
  • ចិត្ត​ស្នេហ៍​តែ​បង
  • ចិត្ត​ឥត​មេត្តា
  • ចុតហ្មាយមច្ចុរាជ
  • ចូល​ឆ្នាំ​ថ្មី
  • ចោល​សាច់​ស្រវា​ឆ្អឹង
  • ចំពោះ​ស្រី​ណា
  • ចំរៀង​ព្រហ្មលិខិត
  • ចំរៀង​លា​គ្នា
  • ចំរៀង​ស្នេហ៍​ខ្ញុំ
  • ចំរៀង​ស្នេហា
  • ចំរៀង​យុវវ័យ
  • ចំរៀង​សួគ៌ា
  • ចំរៀង​ស្នេហ៍​យើង
  • ចំរៀង​អវសាន
  • ចាំ​ដប់​ខែ​ទៀត
  • ចាំ​ថ្ងៃ​វិល​វិញ
  • ចាំ​នៅ​តែ​ចាំ
  • ចាំ​យប់​ជួប​គ្នា
  • ចាំ​លុះ​សូន្យ
  • ចាំ​លុះ​អវសាន
  • ចាំ​ស្នេហា
  • ច្បារ​មន​រឿង​ខ្ញុំ
  • ឆ្នាំងចាស់បាយឆ្ងាញ់
  • ឆ្នាំថ្មីមកដល់ហើយ
  • ឆ្នាំអូន១៦
  • ជីវិតអនាថា
  • ជួបគ្នាក្រោមដួងច័ន្ទ
  • ជំនោរប៉ៃលិន
  • ជ្រោះស្នេហ៍កម្ម
  • ជ្រោះអូរយ៉ាដា
  • ឈប់ស្រឡាញ់មិនបាន
  • ឈប់ស្រឡាញ់អូនទៅ
  • ឈូករ័ត្នស្នេហា
  • ញ៉ាំស្រាព្រោះអ្វី ?
  • ដងស្ទឹងស្នេហា
  • ដួងចិត្តអូនព្រួយ
  • តាជូជក់
  • តាមតែវាសនា
  • តូចចិត្តព្រោះស្នេហ៍
  • តើបងចាំអូនទេ
  • ត្រពាំងពាយ
  • ត្រពាំងសាបកុលាបរោយ
  • ថ្ងៃណាបងវិលវិញ
  • ថ្ងៃត្រង់គ្រលួច
  • ថ្ងៃថ្មីទុក្ខថ្មី
  • ថ្ងៃនេះខ្ញុំញ៉ាំស្រា
  • ថ្ងៃនេះយើងសប្បាយ
  • ថ្ងៃព្រាត់យប់ជួប
  • ថ្ងៃលិចអូនស្រណោះ
  • ថ្ងៃអស់សង្ឃឹម
  • ថ្ងៃ ៥ មីនា
  • ទឹកភ្នែកកង្រី
  • ទឹកភ្នែកដានី
  • ទឹកភ្នែកនាងពស់ជម្ពូរត្ន
  • ទឹកភ្នែកសួររកស្នេហ៍
  • ទឹកហូរទៅ
  • ទំនួញនារីកំព្រា
  • ទ្រូងខ្លោចផ្សា
  • នេះឬផលកម្ម
  • នរកលោកីយ៍
  • នរណាប្រហារបង ?
  • នាងចាំអ្នកណា ?
  • នារីខូចចិត្ត
  • នឹកឃើញយប់ម្សិលមិញ
  • នឹកណាស់
  • បងចេះតែតាមខ្ញុំ
  • បងឃ្លាតឆ្ងាយទៅ
  • បងធ្វើអោយអូនយំ
  • បងនៅទីណា
  • បងបានសន្យា
  • បងស្រឡាញ់អូនប៉ុនណា
  • បណ្តាំទៅសំឡូត
  • បណ្តាំស្ទឹងខៀវ
  • បណ្តាំស្នេហ៍
  • បណ្តាំស្រីក្បត់
  • បានបងជាគូ
  • បុប្ផាបាក់ព្រា
  • បុប្ផាអាកាសចរណ៍
  • បើខ្ញុំមានភ័ព្វវាសនា
  • បើចិត្តមិនស្ម័គ្រ
  • បើផ្កាយនៅតែរះ
  • បែកក្អមអូនហើយ
  • បំភ្លេចមិនបាន
  • បំភ្លេចអូនទៅ
  • បាំងមួយខែទៀត
  • ប្តីប្រមឹក
  • ប្រច័ណ្ឌ
  • ប្រវត្តិស្នេហ៍កម្ម
  • ប្រាប់ខ្ញុំមក
  • ប្រុសចិត្តក្បត់
  • ប្រុសដែលក្បត់ចិត្ត
  • ប្រុសដែលខ្ញុំស្រមៃ
  • ប្រុសនេះមុខក្រាស់
  • ប្រុសបណ្តូលចិត្ត
  • ប្រុសអីនេះ
  • ផាត់ជាយ
  • ផាមួងកទា
  • ផ្ការីកលើមេឃ
  • ផ្កាអរគីដេ
  • ផ្នូរមួយពីរនាក់
  • ផ្នូរសមុទ្រ
  • ពេញក្រមុំពេលណា
  • ពេញចិត្តតែបងមួយ
  • ពេលមេឃស្រទំ
  • ព្រលឹងនាងព្រាយកន្ទោងខៀវ
  • ព្រាត់ស្នេហ៍នៅពេជ្រចិន្តា
  • ព្រាត់ស្វាមី
  • ព្រួញស្នេហ៍
  • ព្រេងនិស្ស័យស្នេហ៍
  • ព្រោះរឿងអ្វី
  • ភពខ្មៅងងឹត
  • ភរ ! ភរ ! ភរ !
  • ភ័យ ! ភ័យ ! ភ័យ !
  • ភ្លឺឡើងបាត់ស្នេហ៍
  • មកពីចាស់ទុំ
  • មក! រាំជាមួយខ្ញុំ!
  • មានតែបងម្នាក់
  • មិនគួរស្រឡាញ់បង
  • មិនដឹងជាបងឬខ្ញុំ
  • មិនដឹងពេលណា
  • មិនទំនេរ
  • មិនអាចភ្លេចបាន
  • មើលកុំអោយខុស
  • មើលព្រៃព្រឹក្សា
  • មើលឫកប្ដីខ្ញុំ
  • មេឃមីរត្រជាក់
  • មេឃរលំ
  • ម្ចាស់ស្នេហ៍អូន
  • ម្តាយក្មេកមកលេង
  • ម្តេចក៏ដើរតាមខ្ញុំ
  • ម្តេចគេងបែរខ្នង
  • យប់មិញបងនៅក្បែរ
  • យុវជនសម័យ
  • យំសំរាប់ថ្ងៃនេះ
  • រដូវផ្ការីក
  • រលកធំធេង
  • រលឹមទឹកដក់
  • រស់តាមវាសនា
  • រាត្រីងងឹត
  • រាត្រីបាត់ស្នេហ៍
  • រាត្រីពណ៌ផ្កាឈូក
  • រនាតស្នេហា
  • រឿងយើងដូចគ្នា
  • រែងអាល័យ
  • រាំឆាឆា​ឆា
  • រាំទៅមិត្ត
  • រាំពេលរាត្រី
  • លាប្រុសចិត្តព្រាន
  • លាហើយកម្មស្នេហ៍លោកីយ៍
  • លួចស្នេហ៍ដួងច័ន្ទ
  • លួចស្រឡាញ់
  • លែងខ្ញុំទៅ
  • ឮគេថាបងមក
  • វាចាបុរស
  • វូលីប៊ូលី
  • សត្វ​រៃ​ពេល​ល្ងាច
  • សល់​តែ​ទឹក​ភ្នែក
  • សម្រែក​នាង​ឧមា
  • សល់​អនុស្សាវរីយ៍
  • សុបិន​ឃើញ​បង
  • សុបិន​ចង្រៃ
  • សុរិយា​ផ្សង​ស្នេហ៍
  • សូម​អង្វរ
  • សែន​ក្ដៅ​ក្នុង​ចិត្ត
  • សែន​ស្រណោះ
  • សុំ​បង​អាណិត
  • សុំ​រស់​ក្បែរ​បង
  • សំនៀង​បុប្ផា​ព្រៃ​ភ្នំ
  • សំឡេង​ខ្លែង​ស្រាក
  • សំឡេង​​ទ្រ​​ខ្មែរ
  • សំឡេង​​ហ្គីតា
  • ស្គាល់​គេ​ពី​កាល​ណា
  • ស្គាល់​រស​ស្នេហ៍
  • ស្តាយចិត្តដែលខំស្រឡាញ់
  • ស្តាយ​ភាព​ក្រមុំ
  • ស្តាយ​វ័យ​កុមារ
  • ស្ទឹង​ខៀវ
  • ស្ទឹង​ស្នេហា
  • ស្នេហា​មិន​ស្មោះ
  • ស្ហេហ៍ជាមច្ចុរាជ
  • ស្ពាន​ស្នេហា
  • ស្រមោល​ស្នេហ៍​ខ្ញុំ
  • ស្រឡាញ់
  • ស្រឡាញ់​តែ​បង​មួយ
  • ស្រឡាញ់​ពេញ​ប្រាស
  • ស្រឡាញ់​អូន​ទៅ
  • ស្អែកមួយពាន់ដង
  • ហ៊ាន​ស្លាប់​ព្រោះ​បង
  • អក​ភ្នំ
  • អណ្តូងកម្ម
  • អត់​បាយ​អោយ​ស្លាប់
  • អនិច្ចា​ក្មេង​កំព្រា
  • អប្រិយតែរូប
  • អស់ផ្លូវហើយ
  • អស់​សង្ឃឹម
  • អស្ចារ្យលោកប្តី
  • អាល័យ​បង​ជា​និច្ច
  • អាសូរ​កេសរ​មាលា
  • អូន​ចង់​រាំ​លេង​នឹង​បង
  • អូន​ចាំ​បង​ជា​និច្ច
  • អូន​ច្រៀង​បំពេ
  • អូន​ឆ្អែត​ចិត្ត​ណាស់
  • អូនឈឺចិត្តណាស់
  • អូននៅតែរង់ចាំ
  • អូន​មិន​ក្បត់​បង​ទេ
  • អូនសូមផ្ញើឆ្អឹង
  • អូនសូមផ្ញើស្នេហ៍
  • អូនសូមស្មាលា
  • អូនសុំរស់ក្បែរទ្រូងបង
  • អូនសុំអង្វរ
  • អូនស្ម័គ្របងស្មោះ
  • អូនស្រឡាញ់បងណាស់
  • អូរជ្រៅរណ្តៅស្នេហ៍
  • អោយខ្ញុំយំទៅ
  • អ្នកកាត់សក់ដៃឯក
  • អ្នកម្តាយ
  • អ្នកបានដឹងទេ ?
  • អ្នកណាព្រួយជាងអ្នកណា ?

អាល់ប៊ុមដៃគូ (ស៊ីន ស៊ីសាមុត)

[កែប្រែ]

១- កំណាព្យស្នេហ៍

២- កម្មស្នេហ៍ស្រីអាំ

៣- កុំដាច់មេត្តា

៤- កំណួចវាយោ

៥- ចិត្តឥតល្អៀង

៦- ចង់បានផ្កាអ្វី

៧- ចោរលួចចិត្ត

៨- ច័ន្ទចាក​មេឃ

៩- ច្រូតស្រូវ

១០- ឋានៈ​ផ្សេង​ចិត្ត​ផ្សេង

១១- តូច​ចិត្ត​ណាស់​ ស្តាប់

១២-​ តូច​អើយ​តូច​ស្រី

១៣- ថ្ម​គោល​ស្រមោល​ស្នេហ៍

១៤- ផ្ទះ​អូន​ក្បែរ​ភ្នំ​សំពៅ

១៥- ទាវ​អើយ​ស្រី​ទាវ

១៦- ទូក​បង​អុំ​ស្កាត់

១៧- ទេសភាព​ព្រលឹម

១៨- បោះឈូង

១៩- ភូមរា​អភ័ព្វ

២០- ម៉ា​ពី​ណោក

២១- ម្លប់​ស្នេហ៍​ដើម​ស្រឡៅ

២២- មួយ​កំផ្លៀង​អនុស្សាវរីយ៍

២៣- យប់​យន់​ទន់​ត្រជាក់

២៤- យើង​កុំ​ភ្លេច​គ្នា

២៥- រាំ​ឆា ! ឆា ! ឆា !

២៦- រាំ​កិត​ជិត​កាយ

២៧- លា​ហើយ​ស៊ូម៉ាត្រា

២៨- សន្យា​ឲ្យ​បង​ចាំ

២៩- ស្នេហា​ពិនវង្ស

៣០- ស្រណោះ​អូរ​ជ្រៅ

៣១- ស្រី​តូច​ច្រឡឹង

៣២- ស្រី​ណា​ហ៊ាន​វាយ

៣៣- អានុភាព​នៃ​ពុក​មាត់

៣៤- ឯ​ណា​ព្រហ្មចារី

៣៥- ឧត្តម​ភរិយា​ទាហាន

៣៦- ម្តេច​ហ៊ាន​សួរ​ខ្ញុំ

៣៧- ធ្លាក់ពីនាយដល់អាយ




អាល់ប៊ុមដៃគូ (អ៊ឹង យ៉េង)

[កែប្រែ]
  • ខ្លួនបងសព្វថ្ងៃ
  • អូនពួនទីណា
  • ឃ្មុំឡើងក្បាលទឹក

អាល់ប៊ុមដៃគូ (ប៉ែន រ៉ន)

[កែប្រែ]
  • ខ្វះអីប្រុសស្អាត
  • ថៅកែត្បូងណាកូន
  • ទេសចរក្នុងក្តីស្រមៃ
  • ទេសភាពឋានកណ្តាល
  • មួយថ្ងៃល្អបីដង

អាជ្ញាប័ណ្ណតន្ត្រី រស់ សេរីសុទ្ធា

[កែប្រែ]

Ros Sereysothea Music licensing

ក្រោយពេលប្រទេសកម្ពុជា បានរួចផុតចេញពីសម័យកាលសង្គ្រាម ប៉ុន្តែការគ្រប់គ្រងនៅច្បាប់កម្មសិទ្ធបញ្ញា នៅមិនទាន់មានប្រសិទ្ធភាពនោះទេ មានការរំលោភលើកម្មសិទ្ធបញ្ញាបទចម្រៀងរបស់ អ្នកនាង រស់ សេរីសុទ្ធា ជាច្រើនករណីផងដែរ ដូចនេះហើយ តម្រូវឱ្យមានការ​ប្រើ​អាជ្ញាប័ណ្ណ​​តន្ត្រី​ដែល​មាន​ការ​រក្សាសិទ្ធិនៃម្ចាស់កម្មសិទ្ធបញ្ញា ។ អាជ្ញាប័ណ្ណតន្ត្រីមានគោលបំណងធានាថាម្ចាស់កម្មសិទ្ធិបញ្ញាលើការងារតន្ត្រីត្រូវបានផ្តល់សំណងសម្រាប់ការប្រើប្រាស់ជាក់លាក់នៃការងាររបស់ពួកគេ ហើយអ្នកទិញមានសិទ្ធិកំណត់ក្នុងការប្រើប្រាស់ការងារដោយគ្មានកិច្ចព្រមព្រៀងដាច់ដោយឡែក ។ ភាពកម្សោយ នៃប្រព័ន្ធដឹកនាំរដ្ឋបច្ចុប្បន្ន ជាការពិតណាស់ រដ្ឋត្រូវតម្រូវឱ្យតារាចម្រៀងទាំងអស់ត្រូវបង់ពន្ធជូនរដ្ឋ ហើយបទចម្រៀងដែលពួកគេបានច្រៀង និងរកកម្រៃបាន ត្រូវគាំពារដោយរដ្ឋ លើអាជ្ញាប័ណ្ណតន្ត្រី នៃច្បាប់កម្មសិទ្ធបញ្ញា ករណីដែលអ្នកចម្រៀងបានស្លាប់ទៅហើយក្ដីហើយបទចម្រៀងពួកគេ នៅតែអាចរកកម្រៃបាន ដូចនេះប្រាក់ចំនូលពីការលក់បទចម្រៀងនេះត្រូវបានទៅលើក្រុមគ្រួសាររបស់ពួកគេ ចំពោះករណីដែលអ្នកចម្រៀងមិនមានក្រុមគ្រួសារ ទទួលយកមរតកចម្រៀងនេះ ប្រាក់ចំនូលត្រូវបញ្ចូលជាទ្រព្យសម្បត្តិរដ្ឋ នៅពេលដែលតារាចម្រៀងកម្ពុជាទាំងអស់បានបង់ពន្ធជូនរដ្ឋ រដ្ឋត្រូវបង្កើតកម្មវិធីឈ្នះពានតន្ត្រីដើម្បីលើកទឹកចិត្តទៅក្រុមអ្នកចម្រៀងវិញផងដែរ ដើម្បីជួយសាងកេរ្តិ៍ឈ្មោះរបស់ពួកគេក្នុងវិស័យសិល្បៈតន្ត្រីនៅកម្ពុជា ឧទាហរណ៍៖ គួរបង្កើតឱ្យមានកម្មវីធីឈ្នះពានតន្រ្តីដូចជា Cambodian Music Awards ឬ Cambodia National Music Awards ជាដើម ។

មើលផងដែរ

[កែប្រែ]

​ឯកសារយោង

[កែប្រែ]
  1. John Shepherd, David Horn, Dave Laing (2005) Continuum Encyclopedia of Popular Music of the World Part 2 Locations (5 Vol Set): Volumes III to VII, Publisher: Bloomsbury Academic, Original from the University of Michigan p.1824 ISBN: 0826474365, 9780826474360
  2. Joshua Chambers-Letson (2013) A Race So Different: Performance and Law in Asian America Archived 2023-02-23 at the វេយប៊ែខ ម៉ាស៊ីន., Publisher: New York University Press p.279 ISBN: 0814771610, 9780814771617
  3. Journal, Magazine, English (1982) The Wire, Volumes 257-262, Publisher: C. Parker, London, England, Original from the University of California OCLC Number: 11941257
  4. Journal, Magazine, English (2002) Global Rhythm, Volume 17, Issues 1-6, Publisher: World Marketing Incorporated, Original from the University of California, OCLC Number: 50137257