រាជេន្ទ្រទេវី (ចេនឡា)
| រាជេន្ទ្រទេវីទី១ | |
|---|---|
| ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលចេនឡាទឹក ឬ កម្វុជទឹក (តំណែងព្រះអគ្គមហេសី) | |
| រជ្ជកាល | គ.ស ៧៨១-៧៨៨ |
| រាជ្យមុន | ព្រះនាងឥន្ទ្រលោកទេវី (ផែនដីព្រះបាទឥន្ទ្រលោក) |
| រាជ្យបន្ត | ព្រះនាងហង្សអម្រិត (ផែនដីព្រះបាទជ័យវរ្ម័នទី២ សម័យកាលមហានគរ) |
| ស្វាមី/មហេសី | ព្រះបាទមហីបតិវម៌្ម |
| បុត្រ | ព្រះនាងឥន្ទ្រទេវីទី១ |
| វង្ស | រាជវង្សកៅណ្ឌិន្យច័ន្ធរវង្ស (ដោយរៀបអភិសេក) |
| សន្តតិវង្ស | រាជវង្សកៅណ្ឌិន្យច័ន្ធរវង្ស (ដោយរៀបអភិសេក) |
| បិតា | ព្រះបាទរាជបតិវម៌្ម |
| មាតា | ព្រះនាងហ្វារេន្ទ្រលក្ស្មី |
| ប្រសូត | វ្យាធបុរ |
| សុគត | គ.ស ៧៨៨ សម្ភុបុរ |
| សាសនា | សាសនាហិណ្ឌូបែបខ្មែរនិងនាគសាសនា (រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម) |
ព្រះនាងរាជេន្ទ្រទេវីទី១ (គ.ស ?-?) រជ្ជកាល (គ.ស ៧៨១-៧៨៨) ព្រះនាងជាមហេសីនៃព្រះបាទមហីបតិវម៌្ម ព្រះនាងត្រូវជាបុត្រនៃព្រះបាទរាជបតិវម៌្ម និងមាតាព្រះនាម ហ្វារេន្ទ្រលក្ស្មី។ ទ្រង់មានបុត្រីមួយអង្គព្រះនាម ឥន្ទ្រទេវី។
ពង្សាវលី
[កែប្រែ]តាមសិលាចារឹកព្រះបាទ បានបញ្ជាក់ថាព្រះបាទមហីបតិវម៌្មទ្រង់មានបុត្រីមួយព្រះអង្គ គឺព្រះនាងឥន្ទ្រទេវី ដែលត្រូវជាព្រះមាតារបស់ព្រះបាទយសោវម៌្មទី១ ក៏ប៉ុន្ដែមិនបានបញ្ជាក់ថា តើព្រះអង្គមានរាជបុត្រមួយអង្គដែរឬក៏អត់ទេ? ដូច្នេះ គ្មានរជ្ជទាយាទមួយអង្គណាទេនៅរាជបល្លង្កកម្ពុជាពេលដែលព្រះបាទជយវម៌្មទី២ យាងមកពីកោះជ្វា។ ប្រាកដណាស់ថារាជវង្សវ្យាធបុរ និងសម្ភុបុរ ជាគ្រួសារតែមួយ ជាងសាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា តាំងតែពីពេលដែលបែកគ្នាជាពីរមកម៉្លេះ។ ដោយហេតុនេះយើងអាចសន្និដ្ឋានថា ប្រទេសទាំងពីរបែកគ្នាអាចជាការបែងចែកទឹកដីគ្នា គ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅមករវាងបងប្អូន ហើយបើទោះជាការបែកបាក់គ្នានេះ បណ្តាលមកពីអំពើហិង្សា ណាមួយក្តី ក៏អំពើហិង្សានោះឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន ២៥ ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទំាងពីរបានរៀបចំភ្ជាប់ ចំណងអាពាហ៍ពិពាហ៍នឹងគ្នា។ សិលាចារឹកព្រះបាទបានឲ្យដឹងថា ព្រះបាទស្រីបុស្ករាក្សដែលជាប់ខ្សែស្រឡាយជាមួយនឹងស្តេចនៃអនិន្ទិតបុរ បានក្លាយជាព្រះរាជានៃសម្ភុបុរ ហើយទ្រង់ត្រូវជាព្រះបិតារបស់ព្រះបាទរាជេន្ទ្រវម៌្មទី១។ ព្រះបាទរាជេន្ទ្រវម៌្មទី១ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងន្ឫបតេន្ទ្រទេវី ជាព្រះរជ្ជទាយាទរបស់ព្រះរាជានៃវ្យាធបុរ ដែលប្រសូត្របានព្រះរាជឱរស មួយអង្គព្រះនាមមហីបតិវម៌្ម។ ព្រះមហីបតិវម៌្មបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតា ព្រះនាងឥន្ទ្រទេវី ដែលជាព្រះមាតារបស់ព្រះបាទយសោវម៌្មទី១។ ដូច្នេះព្រះនាងឥន្ទ្រទេវីជាបច្ឆាញាតិរបស់រាជវង្សវ្យាធបុរផង និងសម្ភុបុរផង ហើយទ្រង់ក៏ជាបច្ឆាញាតិរបស់ស្តេចអនិន្ទិតបុរ ថែមទៀត។ ព្រះនាងជាប់ខ្សែស្រឡាយខាងព្រះមាតាជាមួយនឹង ព្រាហ្មណ៍អគ្គស្សត្យ ដែលចេះចាំគម្ពីរវេទ និងវេទង្គ ព្រាហ្មណ៍នោះមានដើមកំណើតចេញមកពីអារ្យទេស នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាងយសោមទិ ជាព្រះរាជអគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់ ដែលមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាស្រីនរេន្ទ្រវម៌្ម។ ព្រះរាជាជាម្ចាស់ពិភពលោកនេះមានបុត្រីមួយអង្គព្រះនាមថា ហ្វារេន្ទ្រលក្ស្មី។ រាជបុត្រីនេះបានរៀបអភិសេកជាមួយព្រះបាទរាជបតិវម៌្ម ហើយប្រសូត្របានព្រះនាងរាជេន្ទ្រទេវីទី១។ នៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌ដែលផ្តល់កំនើតដល់វង្ស ស្តេចសិង្ហទាំងឡាយនេះហើយដែលព្រះបាទមហីបតិវម៌្មបានបង្រួបបង្រួមទឹកដីទាំងពីរមកក្នុងអំណាចរបស់ព្រះអង្គ គឺបានផ្តល់កំណើតដល់ព្រះនាងឥន្ទ្រទេវីដែលល្អឥតផ្ទឹម និងមានកិត្តិនាមមូលបីដូចសមុទ្រទឹកដោះ៤។[១][២]
ឯកសារយោង
[កែប្រែ]- ↑ O'Reilly, Dougald. (2003). "Burnished Beauty: The Art of Stone in Early Southeast Asia (review)". Asian Perspectives 42 (1): 163–164. ISSN 1535-8283. DOI:10.1353/asi.2003.0029.
- ↑ Goodall, Dominic (2011). "Bhattacharya, Kamaleswar (Ed.), in collaboration with Karl-Heinz Golzio, A Selection of Sanskrit Inscriptions from Cambodia". Indo-Iranian Journal 54 (1): 49–60. ISSN 0019-7246. DOI:10.1163/001972410x519920.
សូមមើលផង
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- ព្រះមហាក្សត្រកម្ពុជា
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- សម័យកាលចេនឡាទឹក ឬ កម្វុជទឹក
- រចនាបថនៃស្ថាបត្យកម្មខ្មែរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: រាជេន្ទ្រទេវី (ចេនឡា) |
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ព្រះនាងឥន្ទ្រលោកទេវី (ផែនដីព្រះបាទឥន្ទ្រលោក) |
ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលចេនឡាទឹក ឬ កម្វុជទឹក (តំណែងព្រះអគ្គមហេសី) គ.ស ៧៨១-៧៨៨ |
តដោយ ព្រះនាងហង្សអម្រិត (ផែនដីព្រះបាទជ័យវរ្ម័នទី២ សម័យកាលមហានគរ) |
| អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |