Jump to content

រាជេន្ទ្រវម៌្មទី១

ពីវិគីភីឌា
រាជេន្ទ្រវម៌្មទី១
វ្រះបាទ
រជ្ជកាលគ.ស ៧៥០-៧៧០
រាជ្យមុនវ្រះបាទឝម្ភុវម៌្ម
រាជ្យបន្តវ្រះបាទជយវម៌្ម (៧៧០-៧៨១)
ស្វាមី/មហេសីព្រះនាងន្ឫបតីន្ទ្រទេវីទី១
បុត្រមហីបតិវម៌្ម
វង្សកៅណ្ឌិន្យ
សន្តតិវង្សសោមវង្ស
បិតាវ្រះបាទបុឝ្ករាក្ឝ
ប្រសូតឝម្ភុបុរ
សុគតគ.ស ៧៧០
ឝម្ភុបុរ

វ្រះបាទរាជេន្ទ្រវម៌្មទី១ (គ.ស ?-៧៧០) រជ្ជកាល (គ.ស ៧៥០-៧៧០) ។ ព្រះបុឝ្ករាក្ឝត្រូវជា ព្រះ​បិតា​របស់​វ្រះបាទ​រាជេន្ទ្រវម៌្មទី១ ដែល​ជា «ឃ្លាំង​នៃ​កុសល​ទាំងឡាយ» និង​ដែល​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​នៅ​គ្រង​រាជបល្ល័ង្ក​ឝម្ភុបុរ។ វ្រះបាទ​រាជេន្ទ្រវម៌្មទី១នេះប្រៀប​បាន​ទៅ​នឹង «ពន្លឺ​ត្រចះ​នៃ​ព្រះ​ចន្ទ​ថ្លាយង់»។ ទ្រង់​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះ​នាង ន្ឫបតីន្ទ្រទេវីទី១ ជា​ព្រះ​រជ្ជទាយាទ​របស់​ព្រះអធិរាជា​នៃ​វយធបុរៈ ដែល​ប្រសូត​បាន​ព្រះ​រាជឱរស​មួយ​ព្រះ​អង្គ​ព្រះ​នាម​ថា មហីបតិវម៌្ម មាន​ន័យ​ថា ទ្រង់​ជា «យុទ្ធ​ជន​ឈាន​មុខ​គេ​នៅ​ក្នុង​រាល់​ការ​ប្រយុទ្ធ»។ ព្រះមហីបតិវម៌្ម ទ្រង់​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះ​នាងរាជេន្ទ្រទេវី និង​ត្រូវជា​ព្រះ​បិតា​ព្រះ​នាង​ឥន្ទ្រទេវី ដែល​ជា​ព្រះ​មាតា​របស់​វ្រះបាទ​យឝោវម៌្មទី១

ពង្សាវលី

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  • វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទឝម្ភុវម៌្ម
ក្សត្រចេនឡាទឹក
គ.ស ៧៥០-៧៧០
តដោយ
វ្រះបាទឥន្ទ្រលោក