Jump to content

លំពង្សរាជា

ពីវិគីភីឌា

លំពង្សរាជា

រជ្ជកាល ១៣៤៦-១៣៥២

ចក្រភពខ្មែរ

គ្រងរាជ ​លើកទី១ - ១៣៤៦
លើកទី២ - ១៣៤៨
រាជសម័យ ចុងសម័យកាលអង្គរ
ព្រះនាមពេញ ​​​ព្រះរាជឱង្ការ ព្រះបរម

លំពង្សរាជា

មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន បរមនិពាន្វបទ
រាជបន្ត ស្រីសុរិយោវង្ស
សន្តិវង្ស រាជវង្ស​អង្គរ
ប្រសូត្រ ១២៩២
បុត្រ បរមរាមា ស្រីវិចក្រ
ស្រីសុរិយោទ័យ
ចូលទីវង្គត់ ១៣៥២
ជំនឿសាសនា ពុទ្ធសាសនា និង ព្រហ្មញ្ញ​សាសនា
ជំនឿ​លើពពួកទេវតា

លំពង្សរាជា (អង់គ្លេស: Lompong Reachea) (ប្រ.ស|គ.ស ១២៩២-១៣៥២) រជ្ជកាលគ្រងរាជ (គ.ស ១៣៤៦-១៣៥២) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីអង្គរ គ.សករាជ ១៣៤៨ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរម លំពង្សរាជា​" ព្រះអង្គមានព្រះអនុជ (ប្អូន) មួយអង្គព្រះនាម ស្រីសុរិយោវង្ស ហើយបានតែងតាំងជាមហាឧបរាជ ។ ក្រោយពេលសោយរាជ្យសម្បត្តិបាន ៥ឆ្នាំ ព្រះអង្គបាន ប្រឈួន ឈឺធ្ងន់ ដោយជាហេតុធ្វើឱ្យពួកសៀមលើកទ័ពមកឈ្លានពានមហានគរ ក្នុងឆ្នាំ ១៣៥១ នៃគ.សករាជ ប្អូនរបស់ទ្រង់នេះហើយដែលបានឡើងសោយរាជ បន្តពីព្រះអង្គផងដែរ ។[]

ជីវិតចាប់ផ្ដើម

[កែប្រែ]

Early Life

លំពង្សរាជា កើតនៅរាជធានីអង្គរ កើតឆ្នាំ ១២៩២ នៃគ.សករាជ​ ព្រះអង្គ ​គឺជាបុត្រចៅពញ្ញាសួស ដែលមានព្រះនាមថា (ព្រះសិន្ធានរាជា) ព្រះអង្គមានបុត្រពីរអង្គ ទី១ "បរមរាមា ស្រីវិចក្រ" សោយទីវង្គត់ដោយរោគប្រឈួន ទី២ "ស្រីសុរិយោទ័យ" សោយទីវង្គត់ក្នុងចម្បាំងខ្មែរសៀម ឆ្នាំ ១៣៥១ នៃគ.សករាជ ។ ព្រះលំពង្សរាជា មាននាមជាចៅពញ្ញាជ័យ ជាប្រមុខមេទ័ពធំ ដែលមានងារ ជាព្រះលំពែងជ័យ ទ្រង់ឡើងសោយរាជនៅរាជធានីអង្គរ ក្នុងឆ្នាំ ១៣៤៦ ដោយការជម្រុញពីកងទ័ព និង ប្រជានុរាស្ត្រ ដោយសារមិនមាន រតនៈបល្ល័ង្កទាំង៥ ទ្រង់បានបញ្ជារឱ្យធ្វើថ្មី បូករួមទាំងបដិមាករ "ព្រះកែវមរកត" មួយទៀតផងដែរ ហើយ ព្រះកែវមរកត នេះ ត្រូវបានសៀមយកទៅក្រោយវាយបែករាជនីលង្វែក ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ និង បានរក្សាទុកក្នុងរាជវាំង បាងកក មកដល់បច្ចុប្បន្ននេះ ក្រោយធ្វើរតនៈបល្ល័ង្កទាំង៥ថ្មីរួច ទ្រង់បានឡើងសោយរាជសម្បត្តិលើកទី២ ក្នុងឆ្នាំ ១៣៤៨ នៃគ.សករាជ ។[]

សៀមវាយយក នគររាជសីមា

[កែប្រែ]

Siam invades Nokor Reachseima

  • (Thai Pronounciation: Nakhon Ratchasima)

ពុទ្ធសករាជ ១៨៩៥ សៀមបានលើកទ័ព ១៥,០០០ (១មុឺន ៥ពាន់នាក់) វាយយកខេត្ត នគររាជសីមា ដោយកងទ័ពសៀម បានចែកចេញជាពីរកង កងទី១ មានចំនួន ១០,០០០ (១មុឺននាក់) ដឹកនាំដោយ មេទ័ពសៀមនាម "រាមាសូរ" និង កងទី២ មានចំនួន ៥០០០ (៥ពាន់នាក់) ដឹកនាំដោយ មេទ័ពរងនាម "ស្រីសុប័ត" បានចូលមកឈ្លានពានបណ្ដារស្រុកភាគខាងលិចរបស់កម្ពុជា ជាមុនដោយមិនបានប្រកាសសង្គ្រាមឡើយ ដោយភាគីកម្ពុជា រៀបចំកងទ័ពមិនទាន់ កងទ័ពសៀមក៏វាយបែក នគររាជសីមា ក្នុងឆ្នាំ ១៣៥១ នៃគ.សករាជ ។ ក្រោយពេលសៀមវាយបែក នគររាជសីមា កងទ័ពសៀមក៏ចូលហួសមកបោះជំរុំជាប់ស្រុកនាងរង ខណៈពេលនោះ ព្រះលំពង្សរាជា បានបង្គាប់ឱ្យបុត្ររបស់ខ្លួន ស្រីសុរិយោទ័យ លើកទ័ព ២០,០០០ (២មុឺននាក់) ទៅបង្ក្រាបទ័ពសៀម ហើយក៏ទទួលបានជោគជ័យនាពេលនោះ និងបានសម្លាប់ចៅស្ដេចសៀមដែលជាមេទ័ពរង ស្រីសុប័ត នោះផងដែរ ។ ក្រោយទទួលបានជោគជ័យ ព្រះលំពង្សរាជា នឹកស្មានថា កងទ័ពសៀមមិនលើកមកឈ្លានពានភ្លាមៗទៀតនោះទេ ទ្រង់បានប្រកាសឱ្យរំសាយជួរកងទ័ព ជាបណ្ដោះអាសន្នដើម្បីឱ្យកងទ័ពបានទៅជួយធ្វើស្រែចំការប្រជានុរាស្ត្រ ព្រោះក្រុង យៈសោធរៈបុរៈ ឬ (ក្រុងអង្គរ) ពេលនោះជួបវិបត្តិខ្វះស្បៀង ។[]

សៀមវាយយក បស្ចឹមបុរី និង នាងរង

[កែប្រែ]

Siam invades Pachim Borei & Neang Rorng

  • (Thai Pronounciation: Prachin Buri & Nang Rong)

៣ខែ ក្រោយមក ត្រូវនិងរដូវវស្សា ពេលដែលសៀមដឹងថា ស្ដេចកម្ពុជា រំសាយជួរកងទ័ព ស្ដេចសៀមព្រះនាម "អ៊ូតងរាជា រាមាធិបតី" (U Thongracha Ramathibodi) បានចាត់ឱ្យ រាមាសូរ លើកទ័ពសៀម ៥០,០០០ (៥មុឺននាក់) ឈ្លានពានកម្ពុជាម្ដងទៀត និង បានបែងចែកកងទ័ពជាពីរកង កងទី១ ៣០,០០០ (៣មុឺននាក់) វាយយក បស្ចឹមបុរី និង កងទី២ ២០,០០០ (២មុឺននាក់) ដឹកនាំដោយ ចៅបាសាត វាយយក នាងរង ហើយចាត់ បរមរាមា ជាមេទ័ពធំ ឱ្យដឹកនាំទ័ពចំនួន ១០០,០០០ (១សែននាក់) តាមមកពីក្រោយជាទ័ពជំនួយ ។ ដោយភាគីកម្ពុជាប្រមូលកងទ័ព និង រៀបចំកងទ័ពមិនទាន់ ព្រះលំពង្សរាជា បានចាត់ឱ្យ ស្រីសុរិយោទ័យ លើកទ័ព ២០០០០ (២មុឺននាក់) ចេញទៅច្បាំងតទល់ ហើយចាត់ឱ្យមហាឧបរាជ ស្រីសុរិយោវង្ស លើកទ័ព ១០,០០០ (១មុឺននាក់) ចេញទៅទប់កងទ័ពសៀមនៅ ស្រុកនាងរង ដោយចំនួនកងទ័ពនិង គ្រឿងសឹកចម្បាំងសៀម ច្រើនជាងភាគីកម្ពុជាពេកណាស់ នៅទីបំផុតកងទ័ពទាំង២ របស់កម្ពុជា ត្រូវបរាជ័យ និង បានដកថយជាបន្តបន្ទាប់ ហើយព្រះអង្គម្ចាស់ ស្រីសុរិយោទ័យ ត្រូវទ័ពសៀមបាញ់ព្រួញសម្លាប់ នៅបស្ចឹមបុរី ក្នុងឆ្នាំ ១៣៥១ នៃគ.សករាជ ។[]

សៀមវាយប្រហារ យៈសោធរៈបុរៈ

[កែប្រែ]

Siam attacks Yasodharapura

ក្នុងឆ្នាំ ១៣៥២ នៃគ.សករាជ សៀមបានលើកទ័ព ២០០,០០០ (២សែននាក់) វាយប្រហារ យៈសោធរៈបុរៈ ពេលនោះ ព្រះលំពង្សរាជា ត្រាសបញ្ជារឱ្យ ស្រីសុរិយោវង្ស សង់កំពែងក្រុងកម្ពស់ ១៦ហត្ថ ដោយស្មើនិងកម្ពស់ ៨ម៉ែត្រ និង បានប្រមូលទ័ពជាង ១០០,០០០ (១សែននាក់) នៅចាំការពារ ក្រុងអង្គរ ។ មេទ័ពធំសៀម បរមរាមា បានបែងចែកកងទ័ពសៀមជា ៤ច្រក ច្រកទី១ ដឹកនាំដោយ រាមាសូរ វាយចូលពីទិសខាងជើង ច្រកទី២ ដឹកនាំដោយ ចៅបាសាត វាយចូលពីទិសខាងកើត ច្រកទី៣ ដឹកនាំដោយ ចៅបាអាត វាយចូលពីទិសខាងត្បូង ច្រកទី៤ ដឹកនាំដោយ ចៅកំបាំងពិសី វាយចូលពីទិសខាងលិច កងទ័ពសៀមឡោមព័ទ្ធក្រុងអង្គរត្រឹមចម្ងាយតែ ៣០សិន ដោយស្មើនិង រយៈចម្ងាយ ១.២ គីឡូម៉ែត្រ ប៉ុនណោះ ។ មេទ័ពសៀម បរមរាមា បានចាត់ឱ្យពលសេនា លើករន្ទារឬស្សី កម្ពស់ ១៤ហត្ថ ដោយស្មើនិងកម្ពស់ ៧ម៉ែត្រ ដាក់នៅកាំភ្លើងធំ មានកង់អូសដោយដំរី បានបាញ់ប្រហារមកលើកំពែងក្រុង និងបានឱ្យកងទ័ពដាក់ជណ្ដើរឬស្សី ឡើងវាយប្រហារចូលក្រុងអង្គរ ។ ស្រីសុរិយោវង្ស ឃើញដូច្នេះក៏ឱ្យដាក់កាំភ្លើងធំបាញ់ប្រហារតបតទៅវិញ កងទ័ពសៀមកាន់តែវាយសម្រុក កងទ័ពស្លាប់អស់ជាច្រើន ចំនួនទ័ពកាន់តែថយទៅៗ ព្រះលំពង្សរាជា យល់សេចក្ដីដូចនេះ ក៏បង្គាប់ឱ្យ ស្រីសុរិយោវង្ស ដកទ័ព ២០,០០០ (២មុឺននាក់) វាយសម្រុកចេញ ទៅនគរ "ឡានឆាង" (Lan Xang) (Kh-Pronoun: Lan Chhang) ប្រែថាដំរីមួយលាន ដើម្បីសុំទ័ពជំនួយពីស្ដេច ឡាវ ។ កងទ័ពសៀម វាយឡោមព័ទ្ធក្រុងអង្គរ អស់រយៈពេល ៥ខែ នៅទីបំផុត ក៏វាយបែកក្រុងអង្គរ ព្រះលំពង្សរាជា ដឹងដំណឹងដូចនេះ ក៏ក្អួតឈាម សោយទីវង្គត់ក្នុងរាជវាំង ក្នុងពេលនោះទៅ ចំណែកឯ ធម្មរាជាទី១ ជាបុត្រ ស្រីសុរិយោវង្ស ក៏នាំយកគ្រឿងបញ្ចកកុធភណ្ឌ ដែលជាគ្រឿងសម្រាប់រាជ បូករួមទាំង ព្រះកែវមរកត រត់ភៀសខ្លួនចាកចោលក្រុងអង្គរ មេទ័ពសៀម បរមរាមា បានគៀរយកប្រជានុរាស្ត្រជាង ១សែននាក់យកទៅ ក្រុងទេពបុរី ស្រីអាយុធ្យា "Tep Borei Srei Ayudthya" (Thai-Pronoun: Tepburi Sri Ayutthaya) ក្នុងឆ្នាំ ១៣៥២ នៃគ.សករាជ និង បានដាក់ឱ្យ ចៅបាអាត ដែលជាបុត្រស្ដេចសៀម អ៊ូតង ឱ្យគ្រប់គ្រងនៅ យៈសោធរៈបុរៈ ក្នុងឆ្នាំ ១៣៥៣ នៃគ.សករាជ ហើយបានគ្រប់គ្រងក្រុងអង្គរអស់រយៈពេល៤ឆ្នាំទើប ស្រីសុរិយោវង្ស លើកទ័ពទៅបណ្ដេញទ័ពសៀមចេញពីក្រុងអង្គរ ក្រោយទទួលបាន ទ័ពជំនួយពីស្ដេចឡាវ ព្រះនាម "ហ្វាង៉ាំ" (Fa Ngum) ក្នុងឆ្នាំ ១៣៥៧ នៃគ.សករាជ ។[]

ក្រុមគ្រួសាររាជវង្ស

[កែប្រែ]

Royal family

លំពង្សរាជា បុត្រ
បរមនិពាន្វបទ ជាប្អូនបង្កើត សម្ដេចព្រះសិទ្ធាន, ហើយសម្ដេចព្រះសិទ្ធាន ត្រូវជាព្រះបិតា ព្រះលំពង្សរាជា បរមរាមា ស្រីវិចក្រ
ស្រីសុរិយោទ័យទី១
Lompong Reachea Son
Borom Nipeanbot (Siblings) Younger brother of Samdech Preah Sithean, and Samdech Preah Sithean must be the father of Lompong Reachea Borom Reamea Srei Vichak
Srei Soriyoatey I

ចំណារពន្យល់

[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

សំណៅឯកសារដើមនៃពង្សាវតារកម្ពុជា ក្នុងឆ្នាំ (1871) មិនបានពណ៌នា អំពីព្រឹត្តការណ៍ នៃស្ដេចខ្មែរ ដែលមានឈ្មោះថា ត្រសក់ផ្អែមនោះទេ គឺបានរាប់ត្រឹមព្រះ បរមនិពាន្វបទ ឬ ហៅថា ព្រះបរមបរពិត្រ ដែលត្រូវជាបងប្អូនបង្កើត និង ព្រះសិន្ធានរាជា ដែលជាបិតា របស់ព្រះ លំពង្សរាជា ចំណែក ព្រះសិន្ធានរាជា មានបរមងារ ត្រឹមជាសម្ដេចប៉ុនណោះ មិនមែនជាព្រះមហាក្សត្រនោះទេ ។ ដូចគ្នាទៅនិងឯកសារ នៃប្រវត្តិវិទូរបារាំងលោក Ernest Doudart de Lagrée ដែលចងក្រងក្នុងឆ្នាំ 1883 ដែលមានចំណងជើងថា Explorations et missions: Cambodge ។

ចំណែកឯកសារ ពង្សាវតារ កម្ពុជាផ្សេងទៀត មានក្នុងកំណត់ត្រា របស់លោក Anthony Marinus Hendrik Johan Stokvis ដែលមានចំណងជើងថា Manuel d'histoire, de généalogie et de chronologie de tous les états du globe, depuis les temps les plus reculés jusqu'à nos jours, Volume 1 ដែលបានរាប់បញ្ចូល នូវឈ្មោះស្ដេចកម្ពុជា មួយចំនួនទៀតដូចជា៖ សម្ដេចព្រះកេតុមាលា, ព្រះបុទុមវរវង្ស, ព្រះយុវរាជ, ព្រះបុទុមសូរវង្ស, ឧទ័យរាជា, សម្ដេចសូរ្យវង្ស, ព្រះបាទធនជ័យគោរពរាជ្យ, ព្រះស្រីជេដ្ឋា, នាយត្រសក់ផ្អែម, និព្វានបាទ ឬ និព្វានចក្រ, សម្ដេចព្រះសិន្ធាន, ព្រះស្រីសុរិយោទ័យទី១, ចៅបាអាត, ចៅបាសាត, កំបង់ពិសី,ព្រះស្រីសុរិយោទ័យទី២ ល-។ តាមរយៈការរៀបរាប់នេះ អ្នកនិពន្ធខាងលើអាចនិងមានការយល់ច្រឡំរឿងអក្សរសិល្ប៍បែបព្រេងនិទានកម្ពុជា យកមកសរសេរច្របល់និងប្រវត្តិសាស្ត្រពិតកម្ពុជា ដូចនេះហើយ ទើបប្រវត្តិសាស្ត្រពិតកម្ពុជា ហាក់មានភាពស្រពិចស្រពិល និងខ្វែងគំនិតគ្នាច្រើនត្រង់ចំនុចនេះ ដោយសារតែប្រទេសកម្ពុជា ទទួលរងនូវសង្គ្រាមផ្ទៃក្នុង នៃការបំផ្លាញនៅសំណៅឯកសារដើម នាសម័យកាលខ្មែរក្រហមផងដែរនោះ ទើបធ្វើឱ្យមានការយល់ខុសមកដល់បច្ចុប្បន្ននេះ ។ គួរបញ្ចាក់ផងដែរថា ពួកយើង ដែលជាកូនចៅជំនាន់ក្រោយក្រុមបុរាណាចារ្យ មិនពាក់ព័ន្ធទៅនិងស្ថាប័នរដ្ឋណាមួយឡើយ ការលាក់បាំងនូវសមាសភាពរបស់ពួកយើង គឺគ្រាន់តែដើម្បីការពារនូវសុខសុវត្ថភាពផ្ទាល់ខ្លួនប៉ុនណោះ ។

ក្នុងអំឡុងទ.វទី៩០ ក្រុមបុរាណាចារ្យ ធ្លាប់បានលើកឡើងហើយថា តាត្រសក់ផ្អែមជារឿងនិទាន មិនអាចញាត់បញ្ចូលក្នុងការសិក្សាប្រវត្តិសាស្ត្រពិតរបស់ជាតិកម្ពុជានោះទេ ដោយមានទំនាស់រឿងនេះ ក្រុមវង្សាមួយចំនួនតូច ក៏កំចាយក្រុមបុរាណាចារ្យ ចាប់ពីពេលនោះមក, ក្រុមបុរាណាចារ្យ ក៏រំលាយមកដល់បច្ចុប្បន្ននេះ និង ដកខ្លួនចេញពីស្ថាប័នរដ្ឋទាំងអស់ផងដែរ បន្ទាប់មកគេបានឌឺដងដោយសាងសង់រូបសំណាកតាត្រសក់ផ្អែមក្នុងសាលារចនាមកដល់បច្ចុប្បន្ននេះ និង ក្លែងថាសម្ដេចសង្ឃរាជមិនឱ្យកែ ឬ លុប ថែមទៀតផង មកដល់ពេលនេះមានរយៈពេលជាង ៣០ ឆ្នាំហើយ ។

មើលផងដែរ

[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
លំពង្សរាជា
(គ.ស ១២៩២-១៣៥២)
មុនដោយ
បរមនិពាន្វបទ
អាណាចក្រខ្មែរ
១៣៤៦-១៣៥២
តដោយ
ស្រីសុរិយោវង្ស

ឯកសារយោង

[កែប្រែ]
  1. Michael Theodore Vickery (1977) Cambodia After Angkor: The Chronicular Evidence for the Fourteenth to Sixteenth Centuries, Volume 2, Publisher: Yale University., Original from the University of Michigan p.1506
  2. Librairie Hachette (1873) Voyage d'exploration en Indo-Chine effectué pendant les annés 1866, 1867 et 1868 par une Commission française présidée par m. le capitaine de frégate Doudart de Lagrée et publié par les ordre du Ministere de la marine sous la direction de m. le lieutenant de vaisseu Francis Garnier, avec le..., Publisher: Librairie Hachette, Original from National Central Library of Florence p.580
  3. Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University
  4. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  5. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917