ព្រះកែវមរកត
Siam Captured Emerald Buddha From Khmer 1380 | |
---|---|
![]() សៀមយកបានព្រះកែវមរកតពីខ្មែរក្នុងឆ្នាំ ១៣៨០ |
ព្រះកែវមរកត (អង់គ្លេស ៖ Emerald Buddha); (សៀម ៖ พระแก้วมรกต) មានដំណាលនៃការឆ្លាក់ដោយ ឬ ព្រះដាម៉ា (Dhama) ក្នុងរវាង ស.វទី២ នៅនគរ បាលីបុត្តៈ (English:Pataliputra) ក្នុងឆ្នាំ ២១៤ មុន គ.ស ។ នៅសតវត្សរ៍ទី ២ នៅរដ្ឋឥណ្ឌា ដែលបច្ចុប្បន្នជាទីក្រុង ប៉ាតណា (English:Patna) នារជ្ជកាលស្ដេច មាលានដា (English: Milinda Panha) ។ បន្ទាប់ពីសង្គ្រាមស៊ីវិលឥណ្ឌា មានព្រះសង្ឃតែមួយអង្គគត់ដែលមានឈ្មោះថា៖ នាគកាសេន (English:Nagasena) នៅសតវត្សរ៍ទី ៣ រឺទី ៤ បានយកព្រះពុទ្ធមរកត ទៅកាន់ប្រទេស ស្រីលង្កា នៅទី ក្រុងអានូរ៉ាផាពូរ៉ា (English:Anuradhapura) រាប់រយឆ្នាំបន្ត ៤៨៣ ដល់ ៥៦៣ មុន គ.ស ។ (ប្រទេសស្រីលង្កា - កាន់ព្រះពុទ្ធថេរវាទ) នៅសតវត្សរ៍ទី ៦ ។ ការធ្វើដំណើររបស់ ព្រះពុទ្ធមរកត បន្តជាមួយគ្រួសាររាជវង្ស "រាជវង្សសៃលេន្ទ្រៈ" (English:Shailendra) ផ្លាស់ទីលំនៅទៅកោះជ្វា ជាមួយនិងការនាំយក ព្រះពុទ្ធមរកត ទៅដែរផងនោះ ដែលឥឡូវវាជាកោះជ្វានៃប្រទេស ឥណ្ឌូណេស៊ី នៅសតវត្សរ៍ទី ៨ ។ [១] គ្រួសាររាជវង្ស "រាជវង្សសៃលេន្ទ្រៈ" ក៏បានសាងសង់ប្រាសាទព្រះពុទ្ធដ៏ធំជាងគេនៅលើពិភពលោកនេះផងដែរ គឺប្រសាទ "បូរ៉ូប៊ូឌួរ" (English:Borobudur) ។ នៅគ្រានោះព្រះរាជា "ស្រីវិជ័យ"(English:Srivijaya) ត្រកូលរាជវង្ស "កៅឌិណ្ឌ" (English: Kaundin) នៅជិតអាណាចក្រ "ម៉ាលេយូ" បានសុំខ្ចី ព្រះពុទ្ធមរកត និង គម្ពីរ ព្រះត្រៃបិដក ជាមួយនិងដំណើរទៅយកនៃសំពៅពីរ ។ ក្នុងកំឡុងពេលនោះសំពៅធ្វើដំណើរត្រលប់មកវិញជួបព្យុះធំ (ព្យុះត្រូពិក) ហើយឧប្បត្តិហេតុដែលបានបាត់វង្វេងទៅ ដោយរសាត់មកដល់ដីគោកខ្មែរនាស្រុកបន្ទាយមាស នៅក្បែរឆ្នេរ (អូរកែវ) ឥឡូវវាក្លាយជាខេត្ត អានយ៉ាងប្រទេស វៀតណាម (English: An Giang Province, Vietnam) ហើយប្រជាជនបានយកព្រះពុទ្ធមរកត និង គម្ពីរ ព្រះត្រៃបិដក ទៅកាន់ព្រះមហាក្សត្រខ្មែរព្រះបាទ សូរ្យវរ្ម័នទី១ (English: Suryavarman I) (សករាជ ៦៣៩-៦៥៦) ត្រូវនឹង ១០០៦-១០៥០ គ.ស នៃព្រះពុទ្ធសាសនាមហាយាន ។ [២] [៣] ព្រះពុទ្ធមរកត នៃរឿងព្រេងនិទាន ព្រះបាទសូរ្យវរ្ម័នទី១ ចាប់ផ្តើមធ្វើពិធីគោរពបូជាថ្ងៃនៃព្រះពុទ្ធមរកត បានធ្វើឲ្យមានភាព ល្បីល្បាញដល់ប្រទេសភូមា (English: Burma) ជាស្តេចនាពេលបច្ចុប្បន្ននេះនៅប្រទេស មីយ៉ាន់ម៉ា មានឈ្មោះថា "អនុរដ្ឋា" (English:Anawrahta) នៃនគរ "បាកាន" (English:Pagan Kingdom) ស្នើទៅព្រះមហាក្សត្រខ្មែរសុំចម្លងអត្ថបទ គម្ពីរ ព្រះត្រៃបិដក នៃព្រះពុទ្ធសាសនាមហាយាន ។ ស្តេចជាច្រើនបន្ទាប់ពីរាប់រយឆ្នាំ ក្នុងរាជព្រះបាទ "លំពែងរាជា" (English: Lompeng Reachea) បានឡើងសោយរាជ្យនៅឆ្នាំ ១៣៤៦ ប៉ុន្តែព្រះអង្គមិនមាន រតនៈបល្ល័ង្កទាំងប្រាំនោះទេ ដែលមាននរណាម្នាក់បានយកវាទៅលាក់ទុក ជាមួយនិង ព្រះពុទ្ធមរកត ដូចនេះទ្រង់ក៏សម្រេចចិត្តបង្កើតថ្មីឡើងវិញនៅ រតនៈបល្ល័ង្កទាំងប្រាំនោះរួមជាមួយនិង ព្រះពុទ្ធមរកត ក្នុងឆ្នាំ ១៣៤៨ នៃគ.ស ។ នៅឆ្នាំ ១៣៥២ កងទ័ពសៀម ១០.៥០០០ នាក់បានចូលលុកលុយទីក្រុងអង្គរហើយព្រះរាជា "លំពែងរាជា" បានទទួលមរណភាពក្នុងសមរភូមិអង្គរ ។ ហើយព្រះរាជាថ្មី "ស្រីសូរិយាវង្ស" បានលើកទ័ពឡើងដោយមានជំនួយពីកងទ័ពនគរ "ឡានឆាង" (English:Lan Xang) បានបណ្តេញកងទ័ពសៀមនៅឆ្នាំ ១៣៥៧ ។ ជ័យជំនះលើកងទ័ពសៀមព្រះអង្គបាន បញ្ជូនព្រះពុទ្ធរូប ព្រះសិរអារ្យមេត្រីយ៍ (English: Maitreya Buddha) ធ្វើអំពីសំរិទ្ធទៅអោយស្តេច នគរ "ឡានឆាង" ឈ្មោះ ហ្វាង៉ាំ (English:Fa Ngum) ហើយព្រះអង្គក៏បានរកឃើញ ព្រះពុទ្ធមរកត ដែលត្រូវបានគេលាក់ទុកផងដែរ ។ ហើយចុងក្រោយ នៃកំណត់ត្រា ត្រូវបានគេកត់សំគាល់អំពីព្រះពុទ្ធមរកត ជាមួយនិងស្តេចខ្មែរ "ធម្មាសោករាជ" ឬ "ធម្មារាជា ទី១" (English: Thoama Reachea I) (១៣៧៣-១៣៨០) សមរភូមិអង្គរដែល ស្តេចសៀមមានឈ្មោះថា "បរមរាមាធិបតី" (English: Borom Rama Thibadey) បានលើកកងទ័ពសៀម ១០,០០០០ ជាមួយនិងកាំភ្លើងធំវាយប្រហារ ក្រុងអង្គរ មានរយៈពេល (៧ ឆ្នាំ) ក៏បំបែកទីក្រុងអង្គរបាន ហើយសំលាប់រាជវង្សស្តេចខ្មែរទាំងអស់ហើយយកព្រះពុទ្ធមរកត ទៅកាន់ក្រុង "ទេពបុរីមហានគរ" (លពបុរី) (English: Tep Borey Mohanokhor) "Lopburi" និងភាពជោគជ័យរបស់ស្តេចសៀមព្រះអង្គបានប្តូរឈ្មោះទៅជា "ព្រះឥន្ទរាជា" (ថៃ:"ឥន្ទ្រៈរ៉ាឆា") (English: Indra Racha) ហើយបានរស់នៅអង្គរ ២ ឆ្នាំ បន្ទាប់ពីស្តេចខ្មែរតែមួយគត់ដែលមានឈ្មោះថា "ពញាយ៉ាត" ឬ បរមរាជាទី១ (១៣៨២-១៤៣៤ ) ហើយបានត្រឡប់មកសងសឹកប្រយុទ្ធប្រឆាំងនឹង "ព្រះឥន្ទរាជា" របស់ស្តេចសៀមនិងបានសំលាប់ស្ដេចនោះនៅឆ្នាំ ១៣៨២ បន្ទាប់ពីច្រើនឆ្នាំទីក្រុងអង្គរនេះពិបាកនឹងស្តារឡើងវិញ ព្រះបាទ "ពញាយ៉ាត" ទ្រង់ក៏សំរេចចិត្តចាកចេញពីតំបន់អង្គរនៅឆ្នាំ ១៣៨៧ ទៅ "ទួលបាសាន" នៅខេត្តកំពង់ចាមនិងបន្តជាមួយតំបន់ "ចតុមខ" (ក្រុងភ្នំពេញ) សព្វថ្ងៃនេះ ។ [៤] [៥]
ព្រះកែវមរកត មានបញ្ចុះនូវព្រះអដ្ឋិធាតុ ព្រះពុទ្ធសមណៈគោត្តម (Gautama Buddha) ប្រាំពីរក្នុងនោះផង៖[កែប្រែ]
- ក្នុងព្រះកេស (ក្បាល)
- ក្នុងព្រហត្ថឆ្វេងស្ដាំ (ទ្រូង)
- ក្នុងបាតព្រះហស្ថឆ្វេងស្ដាំ (ដៃ)
- ក្នុងព្រះជានុឆ្វេងស្ដាំ (ជង្គង់)
ដោយសារតែ ព្រះកែវមរកត ក្នុងរាជវាំងប្រទេសថៃ ធ្លាប់ត្រូវបានក្រុមស្រាវជ្រាវ Discovery ឆ្លុះរ៉ាដាមើលតែមិនមានឆ្អឹងសិរីរឹគធាតុរបស់ព្រះពុទ្ធក្នុងនោះទេ ទើបមានមតិបដិសេធមួយលើកឡើងថា ព្រះកែវមរកត ក្នុងរាជវាំងប្រទេសថៃបច្ចុប្បន្ន ជាព្រះកែវមរកត ដែលបង្កើតឡើង ក្នុងឆ្នាំ ១៧៨៤ ដោយស្ដេចថៃព្រះនាម រាមាទី១(អង់គ្លេស: Rama I) នៃអាណាចក្ររតនៈកូសុីន (អង់គ្លេស:Rotanakosin) ដែលយកលំនាំនៃរចនាបទព្រះពុទ្ធ ឈៀងសែន របស់អ្នកស្រុកនៃអាណាចក្រ ឡានណា (អង់គ្លេស: Lanna).
ព្រះត្រៃបិដក[កែប្រែ]
ព្រះត្រៃបិតក ជាគម្ពីរ ឬ ជាឃ្លាំង ឬ កញ្ជើរសម្រាប់ផ្ទុក នូវពុទ្ធវច្ចនៈដែលមានសរុប ៨៤០០០ ធម្មក្ខន្ធ គឺជា មូលដ្ឋានទ្រឹស្ដី ទ្រទ្រង់ព្រះពុទ្ធសាសនា ។ ព្រះត្រៃបិដកត្រូវចែកចេញជា៣គម្ពីរសំខាន់ៗ មានដូចជា ៖ ក. វិន័យបិតក ៖ (មាន ២១០០០ធម្មក្ខន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ១៣ភាគ) ជាគម្ពីរដែលស្ដីអំពីច្បាប់ ក្រិត្យក្រម ដែលព្រះពុទ្ធបានបញ្ញត្តិហាមប្រាមនិងទ្រង់អនុញ្ញាតិ្ត ទុកជាគោលប្រព្រឹត្តិប្រតិបត្តិនៃបព្វជិតនិងគ្រហស្ថ ។ ខ. សុត្តន្តបិតក ៖ (មាន ២១០០០ធម្មក្ខន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ៦៤ភាគ) ជាកម្រងនៃពុទ្ធិ ផ្នែកព្រះសូត្រ ដែលនិយាយអំពីអំពើល្អ និងអាក្រក់ ការធ្វើបុណ្យទានជាដើម ។ គ. អភិធម្មបិតក ៖ (មាន ៤២០០០ធម្មក្ខន្ធ ត្រូវ ៧គម្ពីរ ហើយចែកជា ៣៣ភាគ) ជាកម្រងទស្សនៈពុទ្ធិដែល និយាយអំពី បរមត្ថវិជ្ជាប្រកបដោយអត្ថ បួនយ៉ាងគឺ ចិត្ត ចេតសិក រូប និព្វាន ។
កំណត់ត្រា[កែប្រែ]
- ឯកសារចងក្រង ដោយលោក Mr.Félix Gaspard Faraut (1846‒1911). Faraut visited Cambodia ... with epoch 11 March 544 BCE, the day of the Buddha emerald.
- ឯកសារចងក្រង The Journal of Asian Studies: (1956) Attacks on Angkor before 1430
- ឯកសារចងក្រង ដោយទស្សនាវដ្ដី កម្ពុជាសូរីយ៉ា ពុទ្ធសាសនបណ្ឌិត្យកម្ពុជា (1941)
- សាស្ត្រស្លឹករឹត វត្តកោកកាក ខេត្តកណ្ដាល
- សាស្ត្រស្លឹករឹត វត្តទឹកវិក ខេត្តកណ្ដាល
- ឯកសារចងក្រង មហាបុរេសខ្មែរ ភាគ១ ដល់ភាគទី៧ របស់លោក អេង សុត និង លីមយ៉ាន (1969)
ឯកសារយោង[កែប្រែ]
- ↑ Cœdes, G (1983) The making of South East Asia translated by H.M. Wright Berkeley: University of California Press p. 96 ISBN 9780520050617 ដកស្រង់នៅថ្ងៃ 11 September 2015
- ↑ កំណត់ត្រា លោក ទេពពិទូរ ឈឹម ក្រសេម កម្ពុជសូរីយា បោះពុម្ពផ្សាយ ពុទ្ធសនបណ្ឌិត្យ កម្ពុជា (October 1950)
- ↑ George Coedès (1968) Walter F. Vella (ed.) The Indianized States of Southeast Asia trans.Susan Brown Cowing University of Hawaii Press ISBN 978-0-8248-0368-1
- ↑ Eng Soth (1969) Moha Boros Khmer volume-1-7 eLibrary of Cambodia (ចុះផ្សាយនៅថ្ងៃ August 29, 2014)
- ↑ Bibliography of Asian Studies: (1956) The Far Eastern Quarterly Association for Asian Studies p. (Vol. 1, No. 1 - Vol. 15, No. 5)