នគររាជសីមា

ពីវិគីភីឌា

នគររាជសីមា (ថៃ: นครราชสีมา, ត្រូវបញ្ចេញសំឡេង [náʔkʰɔːn râːt.tɕʰa.sǐː.maː]) គឺជាទេសបាលនគរ (ទីក្រុង) នៅភាគឦសាននៃប្រទេសថៃនិងផ្លូវចូលទៅឦសាន ។ វាគឺជាទីរួមចង្វាតនគររាជសីមា និងស្រុកនគររាជសីមា ។ កាលពីថ្ងៃ១៦សីហា២០១០ [១] តំបន់ក្រុងមានប្រជាជន១៤២,៦៤៥ ។

ទេសបាលនគរក៏ត្រូវបានគេស្គាល់ជាសាមញ្ញថាជា គោរាជ (រ.ប.ទ.ថ. គោរាជ, โคราช), គឺជាកំណែខ្លីនៃឈ្មោះពេញ ។ វាមានទីតាំងស្ថិតនៅមាត់ច្រកនៃខ្ពង់រាបគោរាជ និងបានកត់ចំណាំជាប្រវត្តិសាស្ត្រតាមព្រំដែនរវាងទឹកដីឡាវនិងសៀម ក៏ប៉ុន្តែឥឡូវត្រូវបានចាត់ទុកថាជាផ្លូវចូលទៅកាន់ភាគឦសាន (ឥសាន) ។ ទីតាំងភូមិសាស្ត្រគឺ 14°58.5′N 102°6′E / 14.9750°N 102.100°E / 14.9750; 102.100Coordinates: 14°58.5′N 102°6′E / 14.9750°N 102.100°E / 14.9750; 102.100

នគររាជសីមាក៏នៅកណ្ដាលនៃតំបន់ទីក្រុងមេនគររាជសីមា

ប្រវត្តិសាស្ត្រ[កែប្រែ]

ភស្តុតាងបុរាណវិទ្យាផ្ដល់ព័ត៌មានថាមានទីប្រជុំជនពីរ​ដែលក្រោយមកបានប្រែឈ្មោះថា សីមា និង នគរាជ ដែលថ្មីៗនេះគឺនៅក្នុងស្រុកស៊ុងណឺន ៣២ គ.ម. ខាងលិចនៃនគររាជសីមាសម័យបច្ចុប្បន្ននេះ (គោរាជ) ។ នគរ មានន័យថា ធានី, ក្រុង, បុរី, រាជ មានន័យថា ស្ដេច, ក្សត្រិយ រឺ រដ្ឋ, រាស្ត្រ ជាភាសាហិណ្ឌី ។ សូមមើលផងដែរ បៃសីមា

កាលពីមុនមកទល់នឹងសតវត្សទីដប់បួន តំបន់នគររាជសីមាគឺស្ថិតនៅក្រោមអធិរាជ្យភាពរបស់អធិរាជាណាចក្រខ្មែរ (ដែលគេស្គាល់ជាភាសាខ្មែរថា នគររាជសីមា/នគររាជបុរី និងគោរាជ) កាលណោះដែលទីប្រជុំជនមួយទៀតនៅភាគខាងជើង គឺពិមាយ ក៏កាន់តែសំខាន់ដូចគ្នាដែរ ។

ព្រះនារាយណ៍ ស្ដេចនៃអយុធ្យាចាប់ពី១៦៥៦ដល់១៦៨៨ បានចេញរាជបញ្ជាអោយសាងទីក្រុងថ្មី ប្រើដើម្បីជាតំបន់ការពារនៅជាយដែនភាគឦសាននៃអយុធ្យា ។ នគររាជសីមាត្រូវបានវែកញែកជាបន្តបន្ទាប់ក្នុងរាជពង្សាវតាសៀម និងឯកសារនីត្យានុកូលភាពខ្លះថាជាទីក្រុង 'លំដាប់ថ្នាក់ទីពីរ' នៃនគរ ។ អភិបាលម្នាក់ត្រូវបានឈរឈ្មោះ​ដែលជាអ្នកបានគ្រប់គ្រងទីក្រុងនេះជារាជវង្ស (សន្តតិវង្ស)មួយ ។

ជាលទ្ធផលនៃដំណាក់កាលចុងក្រោយនៃនគរអយុធ្យាដែលបានបញ្ចប់ជាមួយ ការបំផ្លិចបំផ្លាញទាំងស្រុងដោយពួកភូមានៅឆ្នាំ១៩៧៦ ព្រះអង្គម្ចាស់ថេពពីពិត ព្រះរាជបុត្រនៃព្រះបាទបរមកោដ្ឋ បានប៉ុនប៉ងលើកព្រះអង្គឯងឡើងជាអ្នកគ្រប់គ្រងពិមាយ ដែលក្ដោបក្ដាប់ឥទ្ធិពលលើ គោរាជ និងខេត្តភាគខាងកើតផ្សេងៗទៀត ។ ព្រះចៅតាក់ស៊ិននៃអ្នកស្នងរាជ្យបន្ត នគរធនបុរី (១៧៦៨-១៧៨២)បានបញ្ជូនមេទ័ពពីររូបរបស់ទ្រង់ គឺបងប្អូន ថោងដួង និងប៊ូនម៉ាទៅកម្ចាត់ព្រះអង្គម្ចាស់ ដែលទ្រង់ក្រោយមកទៀតត្រូវប្រហារជីវិតនៅឆ្នាំ១៧៦៨ ។ ថោងដួងបានក្លាយជាព្រះបាទរាមាទីមួយនៃនគរនៅឆ្នាំ១៧៨២ ហើយគោរាជបានក្លាយជាតំបន់ការពារយុទ្ធសាស្ត្រតាម ជាយដែនភាគឦសានត្រួតពិនិត្យពួករដ្ឋសួយឡាវនិងខ្មែរ ។

រូបសំណាកនៃលោកស្រីម្ចាស់ម៉ូ នៅកណ្ដាលទីក្រុងគោរាជ ។

នៅឆ្នាំ១៨២៦ ស្ដេចវាំងចន្ទន៍ចៅអនុវង្សបានសង្កេតឃើញថាសៀមពេលនោះបានចុះអន់ខ្សោយ ហើយក៏បានវាយប្រហារគោរាជនៅក្នុងឧទ្ទាមកម្មឡាវប្រឆាំងនឹងព្រះបាទរាមាទី៣ដែលបានខឹងសម្បាលអស់រយៈពេលពីរឆ្នាំហើយ ។[២] លោកស្រីម្ចាស់ម៉ូ ប្រពន្ធនៃអភិបាលរងនៅពេលនោះ ត្រូវបានគេគោរពសរសើរជាមួយការរំដោះទីក្រុងពីកងទ័ពអនុវង្ស ហើយនិងត្រូវបានផ្ដល់កិត្តិយសជាមួយរូបសំណាក​នៅចំកណ្ដាលនៃដើមក្រុងគោរាជ ។ កាលពីមុន ទីប្រជុំជនមានជញ្ជាំងនៅខាងកើតនៃបូជនីយដ្ឋានត្រូវបានរចនា​និងកសាងឡើងដោយវិស្វករបារាំងម្នាក់​ដែលត្រូវគេជឿថាជាមនុស្សម្នាក់ដែលបានសាងរាជវាំងនារាយណ៍មហារាជនៅលវបុរី (លពបុរី) ។ ការរចនាតាមបែបបារាំងឆ្លុះបញ្ចាំងជាប្រព័ន្ធគូរទឹក​ដែលព័ទ្ធជុំវិញភាគខាងក្នុងបំផុតនៃទីក្រុង ។

នគររាជសីមាបានបន្តក្លាយជាមជ្ឈមណ្ឌលនយោបាយ​និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់ឦសានក្រោមកំណែទម្រង់រដ្ឋបាលមណ្ឌលនៅចុងសតវត្សទីដប់ប្រាំបួន ។ នៅ ខែវិច្ឆិកា ឆ្នាំ១៩០០ ផ្លូវដែករាជរដ្ឋសៀមបានចាប់ផ្ដើមដំណើរការខ្សែនគររាជសីមាចាប់ពីបាងកករួមជាមួយនិងស្ថានីយគោរាជជាចុងផ្លូវរបស់ខ្លួន ។ ខ្សែពីឧប្បលរាជធានីទៅកាន់ទីប្រជុំជនវារិនបានបើកសម្ភោធនៅថ្ងៃ១វិច្ឆិកា១៩២២ ។ ។ ជុំថ្នល់ជីរៈទៅកាន់ខនកែនបានសម្ភោធនៅថ្ងៃ១មេសា១៩៣៣ ។ ស្ថានីយគោរាជត្រូវបានប្ដូរទៅកាន់ស្ថានីយផ្លូវដែកនគររាជសីមានៅឆ្នាំ១៩៣៤ ។

នៅខែតុលា១៩៣៣ បន្ទាប់ពីបដិវត្តន៍សៀម១៩៣២បានបញ្ចប់រាជាធិបតេយ្យផ្ដាច់ការ ទីក្រុងបានក្លាយជាទីបញ្ជាការនៃឧទ្ទាមកម្មបវរតេជៈ ការបះឡើងមិនបានសម្រេចប្រឆាំងនឹងរដ្ឋាភិបាលថ្មីនៅបាងកក ។

នៅខែមេសា១៩៨១កំឡុងរដ្ឋប្រហារប៉ុនប៉ងមួយផ្សេងទៀត រដ្ឋាភិបាលរួមជាមួយគ្រួសាររាជវង្ស បានធ្វើការភៀសខ្លួនទៅនៅគោរាជ ។

ចាប់ពីឆ្នាំ១៩៦២-១៩៧៦ មូលដ្ឋានព្រះរាជទ័ពអាកាសថៃគោរាជគឺត្រូវបានទទួលជាភាគផ្សំនៃព្រះរាជកងទ័ពអាកាសថៃ កងទ័ពអាកាសសហរដ្ឋ និងភាគផ្សំមួយនៃព្រះរាជកងទ័ពអាកាសស្រុកហ្សេថ្មី (រ.ក.អ.ហ.ថ.) ។ បន្ទាប់ពីការដកទ័ពថយរបស់ស.រ.នៅឆ្នាំ១៩៧៦ កងទ័ពអាកាសថៃបានក្ដោបក្ដាប់អំណាចពេញទី ។ កំឡុងទសវត្ស១៩៨០ និងដើមទសវត្ស១៩៩០ វាលយន្តហោះត្រូវបានដំណើរការចូលរួមជាអាកាសយានដ្ឋានស៊ីវិល​សម្រាប់នគររាជសីមា ។ នេះត្រូវបានបញ្ចប់ជាមួយការសម្ភោធនូវអាកាសយានដ្ឋាននគររាជសីមានៅដើមទសវត្ស១៩៩០ ។

ទិដ្ឋភាពទេសភាពធំទូលាយពីមន្ទីរពេទ្យផ្វតសុរនារី

ដំណឹកជញ្ជូន[កែប្រែ]

នគររាជសីមាត្រូវបានភ្ជាប់ជាមួយនិងខ្សែផ្លូវដែកភាគឦសាន ដោយភ្ជាប់បាងកកជាមួយនិងឧប្បលរាជធានី និងណងខាយ ។ ក៏ភ្ជាប់ទីក្រុងនេះដែរគឺថ្នល់មិត្តភាព (ផ្លូវថៃលេខ២) ។ ២៦ គ.ម.ខាងកើតទីក្រុងគឺជាអាកាសយានដ្ឋាននគររាជសីមា

កាលពីថ្ងៃ៣០វិច្ឆិកា២០០៦ អាកាសយានដ្ឋាននេះមិនបានកាន់កាប់ចរាចរណ៍របស់អ្នកដំណើរទេ ហើយនិងការបញ្ជូនឥវ៉ាន់មិនត្រូវបានឃើញ​ជាលទ្ធភាពពាណិជ្ជកម្មសំខាន់អ្វីដែរ ។ សេវាអ្នកដំណើរត្រូវបានគេប៉ុនប៉ងជាច្រើនលើក​ជាមួយការបរាជ័យខាងហិរញ្ញវត្ថុ (តម្លៃគឺទាបស្មើ៩៩បាតដើម្បីហោះហើរទៅបាងកក) ពួករដ្ឋអំណាចនៅតែកំពុងពិភាក្សាលើមធ្យោបាយជាច្រើន​ដើម្បីបង្កើតការវិនិយោគទុនជាង៤០០លានបាតអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ​ដោយការប្រថុយប្រថានចំណាយ ។ ហ៊ែភ្ភីអ៊ាំរ (HPY) បានចេញផែនការដើម្បហោះហើរពីនគររាជសីមាទៅឆៀងម៉ៃ និងបាងកកជាមួយនិងសាអាប៣៤០សាងដោយស៊ុយអ៊ែតមាន៣៣កៅអី ជាមួយសេវាជាច្រើនដែលបម្រុងចាប់ផ្ដើមនៅថ្ងៃ១៩សីហា២០១០ទំព័រគំរូ:C, ដូចគ្នានៅឆ្នាំ២០១២ យ៉ាងណាៗ ក៏នៅតែគ្មានការដំណើរការសេវាយន្តហោះ​ដែលបានកំណត់ពេលពីអាកាសយានដ្ឋាននេះឡើយ ។[៣]

ចំណុចចាប់អារម្មណ៍សំខាន់ៗ[កែប្រែ]

គោរាជកំពុងទាក់ទាញពួកជនបរទេសកាន់តែកើនឡើងជាងប្រាំឆ្នាំចុងក្រោយនេះ ជាមួយចំនួនដែលកំពុងតែកើនឡើងភាគច្រើនពីអាមេរិកខាងជើង និងអឺរ៉ុបដែលផ្លាស់ទីមកកាន់ខេត្តនេះ ។ នៅតែជនបទដដែល ដែលមានតម្លៃស្នាក់នៅនិងដីថោកៗ ហើយខេត្តនេះតាំងនៅត្រឹមតែការបើកបរបីម៉ោងប៉ុណ្ណោះពីបាងកក (តាមឡានក្រុង រឺ រថភ្លើង) ហើយក៏ជាច្រកផ្លូវទៅកាន់ឦសានដែលជាឈ្មោះហៅក្រៅដែលគេបានប្រាប់ គោរាជភ្ជាប់ចង្វាតថៃឦ.១៨ផ្សេងៗជាមួយតំបន់កណ្ដាលដោយផ្លូវដែកនិងផ្លូវធំ ។

អាកាសធាតុ[កែប្រែ]

ជាទូទៅមានរដូវបីនៅក្នុងតំបន់នេះ: ប្រាំង (កុម្ភៈ - ឧសភា) វស្សា (ឧសភា - តុលា) រងារ (តុលា - កុម្ភៈ) ។ នៅក្នុងរដូវត្រជាក់ សីតុណ្ហភាពនៅគោរាជកណ្ដាលនឹងធ្លាក់រហូតដល់ប្រហែល ៦០ អង្សារF (៨.៥អង្សារC) និងនៅតំបន់ជន់បទ ចុះដល់៥០ (-១.៥)កម្រិតទាប ។

ទិន្នន័យអាកាសធាតុសំរាប់ នគររាជសីមា
ខែ មករ កុម មីន មេស ឧសភ មិថ កក្ក សីហ កញ្ញ តុល វិច ធ្នូ ឆ្នាំ
មធ្យមភាគ
ខ្ពស់ °C (°F)
30.9
(87.6)
33.6
(92.5)
35.8
(96.4)
36.6
(97.9)
35.1
(95.2)
34.4
(93.9)
33.9
(93)
33.2
(91.8)
32.2
(90)
30.9
(87.6)
29.7
(85.5)
29.1
(84.4)
33.0
(91.4)
មធ្យម
ប្រចាំថ្ងៃ °C (°F)
24.4
(75.9)
27.1
(80.8)
29.3
(84.7)
30.6
(87.1)
29.9
(85.8)
29.6
(85.3)
29.1
(84.4)
28.7
(83.7)
28.0
(82.4)
26.9
(80.4)
25.1
(77.2)
23.4
(74.1)
27.67
(81.82)
មធ្យមភាគទាប °C (°F) 17.9
(64.2)
20.5
(68.9)
22.8
(73)
24.5
(76.1)
24.7
(76.5)
24.8
(76.6)
24.3
(75.7)
24.2
(75.6)
23.7
(74.7)
22.9
(73.2)
20.5
(68.9)
17.6
(63.7)
22.4
(72.3)
Average precipitation mm (inches) 5.9
(0.232)
17.8
(0.701)
37.1
(1.461)
63.5
(2.5)
140.5
(5.531)
108.3
(4.264)
113.7
(4.476)
146.2
(5.756)
221.6
(8.724)
143.4
(5.646)
27.3
(1.075)
18.3
(0.72)
១០៤៤
(៤១.១០២)
Average precipitation days 0.9 2.2 5.1 7.7 13.8 13.3 13.5 16.4 18.1 12.2 4.0 0.7 107.9
មធ្យមប្រចាំខែ ម៉ោងមានពន្លឺថ្ងៃ 285.2 248.6 254.2 249.0 238.7 210.0 195.3 186.0 168.0 232.5 258.0 282.1 ២៨០៧.៦
ប្រភព #១: សេវាព័ត៌មានធាតុអាកាសពិភពលោក [៥]
ប្រភព #២: ឱលោកនដ្ឋានហុងកុង ។[៦]

ការអប់រំ[កែប្រែ]

សាកលវិទ្យាល័យ (មហាវិទ្យាល័យ)[កែប្រែ]

មានមហាវិទ្យាល័យ៤នៅក្នុងតំបន់នេះ ។

សាលារៀន (រោងរៀន)[កែប្រែ]

សាលាបឋមសិក្សា[កែប្រែ]

  • រោងរៀនរួមមិត្ត
  • រោងរៀនសុខនារី
  • រោងរៀនអនុបាលនគររាជសីមា
  • រោងរៀនវត្តសាកែវ
  • រោងរៀនមឿងនគររាជសីមា

វិទ្យាល័យ[កែប្រែ]

សុខូបត្ថម្ភវត្ថុ[កែប្រែ]

មន្ទីរពេទ្យ (រោងព្យាបាល)[កែប្រែ]

  • រោងព្យាបាលផ្វតសុរនារី
  • រោងព្យាបាលសន្តម៉ារី
  • រោងព្យាបាលអនុស្សាវរីយគោរាជ
  • រោងព្យាបាលបាងកករាជសីមា
  • រោងព្យាបាលផូផាត់
  • រោងព្យាបាលមហារាជនគររាជសីមា
  • រោងព្យាបាលដឹហ្គោលដឹនហ្គេត

សណ្ឋាគារ[កែប្រែ]

  • សណ្ឋាគារបិស្ថ៍
  • សណ្ឋាគារសីមាធានី
  • សណ្ឋាគារឌូស៊ិតព្រិនស៊ិសគោរាជ
  • សណ្ឋាគាររ៉ាយ៉ាហ៊្គ្រែណ្ដ៍
  • សណ្ឋាគារស៊ីធីផាខ [១] Archived 2012-04-22 at the វេយប៊ែខ ម៉ាស៊ីន.
  • សណ្ឋាគាររាជវ្រុកឞ៍
  • សណ្ឋាគារហឺមីថេហ្គ
  • សណ្ឋាគារស្រីវឌ្ឍនា
  • សណ្ឋាគារបញ្ចតារា

[២] Archived 2010-12-22 at the វេយប៊ែខ ម៉ាស៊ីន.

មជ្ឈមណ្ឌលដើរហាង និង ហាងលក់ទំនិញគ្រប់មុខ[កែប្រែ]

ប្រព័ន្ធផ្សព្វផ្សាយតំបន់[កែប្រែ]

សារព័ត៌មាន[កែប្រែ]

  • ដឹគោរាជដេលី ។ ភាសាថៃ ។
  • ដឹគោរាជប៉ុស្ត៍ ។ ភាសាអង់គ្លេសប្រចាំខែ ។

សូមមើលផងដែរ[កែប្រែ]

ឯកសារពិគ្រោះ[កែប្រែ]

  1. "Department of Provincial Administration, Ministry of Interior, Royal Thai Government. As of August 16, 2010". Archived from the original on មិថុនា 17, 2010. Retrieved ឧសភា 11, 2012. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. Chandler, David P.; Roff, William R.; Smail, John R.W.; Steinberg, David Joel; Taylor, Robert H.; Woodside, Alexander & Wyatt, David K. (1987) [1971] "13 Siam, 1767–1868" ជា David, Steinberg In search of Southeast Asia (Revised រ.រ.) Honolulu: University of Hawaii Press pp. 113–117 ល.ស.ប.អ. 0-8248-1110-0 ម.ប.គ.ល. 500095794 Lay summary (Jan 08, 2008) 
  3. "Nakhon Ratchasima Airport". Flightstats.com. Archived from the original on 6 កក្កដា 2017. Retrieved 29 April 2012. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2012-04-28. Retrieved 2012-05-11.
  5. "World Weather Information Service - Nakhon Ratchasima". Retrieved 2012-03-29.
  6. Climatological Information for Nakhon Ratchasima, Thailand, accessed 29 March 2012.

តំណក្រៅ[កែប្រែ]