ក្រសួងមហាផ្ទៃ
| អត្ថបទនេះត្រូវការបកប្រែទៅជាភាសាខ្មែរ។ អត្ថបទនេះត្រូវបានសរសេរជាភាសាផ្សេង ដែលមិនមែនជាភាសាខ្មែរ។ បើសិនជាអត្ថបទទុកសម្រាប់អ្នកអានមកពី សហគមន៍នៃភាសាមួយនេះ វាគួរតែចែកចាយទៅវិគីភីឌាជាភាសានោះ។ សូមមើល បញ្ជីនៃគម្រោងវិគីភីឌាទាំងអស់។ សូមមើល ច្រកចូលអត្ថបទនេះ លើក្រុមទំព័រដែលត្រូវការបំណកប្រែទៅជាភាសាខ្មែរ ដើម្បីពិភាក្សា ។ ប្រសិនបើ អត្ថបទមិនត្រូវបានសរសេរជាភាសាខ្មែរឡើងវិញទេ ក្នុងរយៈពេលពីរសប្ដាហ៍ទៀត អត្ថបទនឹងត្រូវចុះបញ្ជីដើម្បីលុបចោល និង/ឬ ប្ដូរវាទៅកាន់វិគីភីឌាជាភាសាដើមរបស់វាវិញ ។ បើសិនជាលោកអ្នក គ្រាន់តែចង់បិទស្លាកទំព័រនេះត្រូវការបំណកប្រែ សូមបញ្ចូល {{អាទេស.:ត្រូវការបកប្រែ | ទំ. = ក្រសួងមហាផ្ទៃ | ភាសា = មិនស្គាល់ | ផ្ដល់យោបល់ = }} ~~~~ទៅខាងក្រោម នៃផ្នែក នៃក្រុមទំព័រនេះត្រូវការបំណកប្រែទៅជាភាសាខ្មែរ ។ |
| ក្រសួងមហាផ្ទៃ | |
|---|---|
| Agency overview | |
| ដែនសមត្ថកិច្ច | Cambodia |
| ទីស្នាក់ការកណ្ដាល | 275 Preah Norodom Blvd. Chamkarmon, Phnom Penh, 12301 |
| រដ្ឋមន្ត្រីទទួលបន្ទុក | ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ |
| គេហទំព័រ | http://www.interior.gov.kh/ |
អំពីក្រសួងមហាផ្ទៃ
[កែប្រែ]
ក្រសួងមហាផ្ទៃ មានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើ វិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងមហាផ្ទៃ មានតួនាទី ភារកិច្ច ដឹកនាំ សម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអនុវត្តមុខងារត្រឹមត្រូវតាមច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុខ ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា បញ្ជា ដឹកនាំ កងកម្លាំងនគរបាលជាតិ គណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ព្រមទាំងសហការសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងការថែ រក្សាការពារសន្តិសុខជាតិ ពង្រឹងសណ្តាប់ធ្នាប់សាធារណ: និងធានាសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ជា ដឹកនាំ កម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងការងារអត្តសញ្ញាណកម្ម និងការងារសញ្ជាតិ បញ្ជា ដឹកនាំ កម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រង ដឹកនាំការងារអន្តោប្រវេសន៍ និងការងារជនភាសខ្លួន បញ្ជា ដឹកនាំ ដល់អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ចុះបញ្ជីគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតាមដានត្រួតពិនិត្យការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន និង លខ្ខន្តិក:របស់ខ្លួន ពិនិត្យ និងចូលរួមលើកយោបល់ពាក់ព័ន្ធនីតិវិធី និងដំណើរការនៃការបោះឆ្នោត ធ្វើអធិការកិច្ច ទទួលនិងដោះស្រាយពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហាររបស់ពលរដ្ឋ ដែលពាក់ព័ន្ធនឹងមន្រ្តីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំទីតាំងភូមិឋានរបស់ប្រជាពលរដ្ឋ ឲ្យស្រទៅតាមលក្ខណ:ភូមិសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សាសនារបស់ប្រជាពលរដ្ឋ បញ្ជា ដឹកនាំ គ្រប់គ្រងការងារពន្ធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្តុះបណ្តាលធនធានមនុស្សទាំងមន្រ្តីរដ្ឋបាលស៊ីវិល មន្ត្រីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ រៀបចំស្នើ ឬតែងតាំងមុខតំណែង ដំឡើងឋាន: ឋាន្តរស័ក្តិ ផ្ទេរផ្លាស់ប្តូរភារកិច្ច លើកសរសើរ ជូន រង្វាន់ ដាក់វិន័យ បន្ថយឋាន: ឋានន្តរស័ក្តិ ដកហូតមុខ តំណែង បណ្តេញចេញពីក្របខ័ណ្ឌ ព្រមទាំងការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីនគរបាជាតិ និងមន្ត្រីពន្ធនាគារ តាមច្បាប់ជាធរមាន ធ្វើការងារភស្តុភារ ហិរញ្ញវត្ថុ ការផ្សព្វផ្សាយអប់រំ ការងារសុខាភិបាល ការងារសំណង់និងវិស្វកម្មព្រមទាំងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ធ្វើការងារសវនកម្មផ្ទៃក្នុង លើការងារគ្រប់គ្រងហិរញ្ញវត្ថុ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការងារគ្រប់គ្រងបញ្ជីបុគ្គលិក នៅគ្រប់អង្គភាពដែលស្ថិត ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ លើកគោការណ៍ វិធានការ និងការអនុវត្តការងារសម្ងាត់ជាតិ ស្របតាមច្បាប់ រក្សាការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងការពារស្ថាប័នជាតិគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ពានិជ្ជកម្ម ទេសចរណ៍ ការពារកម្មវិធីសំខាន់ៗរបស់ជាតិ អន្តរជាតិ និងជនបរទេសដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដឹកនាំការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវរបស់កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណ: មន្រ្តី និងជនស៊ីវិល ការងារបង្ការ ពន្លត់អគ្គីភ័យ ការងារសង្គ្រោះ ការងារស្វែងរកមនុស្សបាត់ខ្លួន ការងារសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ផ្លូវដែក តាមបទដ្ឋាន គតិយុត្ត កំណត់វិធានការដឹកនាំ និងគ្រប់គ្រងការងារនគរបាលព្រំដែន រួមចំណែកការពារបូរណភាពទឹកដីអធិបតេយ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្របតាច្បា ប់ជាតិ អន្តរជាតិ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន សិក្សា ស្រាវជ្រាវ កែសម្រួល ឬធ្វើវិសោធនកម្ម ឬកសាងច្បាប់ លិខិតបទដ្ឋាន តាមដានការអនុវត្ត ច្បាប់ លិខិតបទដ្ឋាន និងផ្សព្វផ្សាយច្បាប់ លិខិត បទដ្ឋាននានាក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តលើគ្រប់វិស័យរបស់ក្រសួងមហាផ្ទៃ ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ។
រចនាសម្ព័ន្ធ
[កែប្រែ]ថ្នាក់ដឹកនាំ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
Assistant ministers' offices
[កែប្រែ]These offices are headed by an Assistant Minister:[១]
- Ministry of Interior, National Police Affairs.
- Ministry of Interior, Administrative Affairs.
- Ministry of Interior, Jurist Council, Inspection Policies, Administration, and Police Affairs.
នាយកដ្ឋាន
[កែប្រែ]ក្រសួងមហាផ្ទៃ មាននាយកដ្ឋានចំនួន៥ ដែលនាយកដ្ឋាននីមួយៗ ដឹកនាំដោយអនុលេខាធិការ១រូប និងជំនួយការរដ្ឋមន្ត្រី ១រូប។
- នាយកដ្ឋាន និរផ័យ, ដឹកជញ្ជូននិងបណ្តុះបណ្តាល (លើកលែងតែនាយកដ្ឋានបុគ្គលិក), Judicial Police, Intervention, and Anti-Narcotics.
- នាយកដ្ឋាន Public Orders, Border Police, Tourism Police, and Interpol Bureau.
- នាយកដ្ឋាន General and Local Administrations
- នាយកដ្ឋាន Prison and Policies
- នាយកដ្ឋាន International Relations and ASEAN, Information, Publicity and Instruction.
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Ministry of Interior, Domain Responsibility". Archived from the original on 2004-12-07. Retrieved 2011-04-03.
តំណភ្ជាប់
[កែប្រែ]- Ministry of Interior, homepage Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន.
- Ministry of Interior, National Police of Cambodia page Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន.
| អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
