Jump to content

ល្បែងលាក់កន្សែង

ពីវិគីភីឌា

ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេងសម្រាប់ ជាទីកំសាន្ដសប្បាយនៅពេលរាត្រីខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលជា ចន្លោះការហត់នឿយម្ដងៗ។

មុនដំបូង គេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ អោយអង្គុយច្រហោង ដំកងជារង្វង់មូលដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជាទីស្រលះរាបស្មើល្អ។ ហើយគេយកកន្សែងរឺក្រមាតូចមួយមករុំមូរឆ្មូលរឹតអោយតឹងណែនល្អ ទុកជាយបន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិន អោយដឹងខ្លួនថាគេលាក់កន្សែងក្រោយខ្នងអ្នកណា។

ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនអោយអ្នកលេងងាកក្រោយរឺលូកដៃទៅក្រោយក បើអ្នកណាហានងាករឺលូកស្ទាបខាងក្រោយខ្នងអ្នកលាក់គេមានអំនាចដាក់ទណ្ឌកម្មអ្នកនោះ មិនអោយឡើងលាក់កន្សែងរឺគេអោយអ្នកនោះអង្គុយធ្មេចភ្នែកក៏បានស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្ដគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រលឹងអ្នកអង្គុយ២-៣ជុំហើយ មើលអ្នកណាអង្គុយបែបភ្លេចខ្លួនគេដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីអោយឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួនលុះអ្នកលាក់គរត់ក្រលឹងមកម្ដង ទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំនាចរើស យកកន្សែងទៅគក់ខ្នងគេអ្នកដែលអង្គុយត្រូវងាប់ដែរនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នក លាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះអំនាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែបើអ្នកនោះរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេ ត្រូវរត់ក្រលឹងអ្នកអង្គុយដំកងដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល។ គេលេងរបៀប នេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងព្រោះគេដឹងថាយើងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបានរាល់ពេល។ ល្បែងនេះគេលេងដើម្បីហាត់ខ្លួនអោយមានស្មារតីរឹងប៉ឹងរហ័សរហួន អោយមានប្រាជ្ញាវាងវៃ ហាត់ទំលាប់ខ្លួនអោយចេះប្រុងស្មារតីជានិច្ច។

តំនភ្ជាប់ក្រៅ

[កែប្រែ]

មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2010-02-05 at the វេយប៊ែខ ម៉ាស៊ីន.

សូមមើលផងដែរ

[កែប្រែ]