វត្តព្រះកែវ

ពីវិគីភីឌា
Jump to navigation Jump to search

ព្រះវិហារ ព្រះកែវ

​​ Wat Phra Kaew by Ninara TSP edit crop.jpg
ព្រះវិហារ ព្រះកែវ នា ប្រទេសថៃ
ឈ្មោះផ្លូវការណ៍ ព្រះវិហារ ព្រះកែវ
ស្ថាប័ត្យកម្ម
ព្រះវិហារ កសាងដោយព្រះបាទ រាមាទី១ (១៧៨២)
សាងសង់ឡើងវិញ
ឈ្មោះផ្សេងទៀត វត្តព្រះស្រីរតនសាស្ដារាម

ទីក្រុងទេពមហានគរ នៃ ប្រទេសថៃ មានវត្តពិសិដ្ឋមួយស្ថិតចំណុះក្នុងព្រះបរមមហារាជវាំងនោះមានឈ្មោះថា វត្តព្រះស្រីរតនសាស្ដារាម (ព្រះឝ្រីរតនឝាស្ដារាម) [ ថៃ. วัดพระศรีรัตนศาสดาราม] ឬប្រជាជនទូទៅនិយមហៅថាវត្តព្រះកែវ។ វត្តនេះមានរូបរាងសណ្ឋានទៅនឹងវត្តព្រះឧបោសថរតនារាម ឬ វត្តព្រះកែវមរកត នៃ ព្រះបរមរាជវាំងចតុម្មុខមង្គល នៃនគរខ្មែរយើងដែរ។

វត្តព្រះស្រីរតនសាស្ដារាមនេះ គឺជាស្ថានទីស័ក្ដិសិទ្ធិដ៏សំខាន់មួយនៃនគរថៃ និងក៏ជាទីទេសចរណ៍ដ៏មានប្រជាប្រិយមួយសម្រាប់ទេសចរបរទេសផងដែរ។

ប្រវត្តិសាស្រ្ត[កែប្រែ]

វត្តព្រះកែវនៃនគរថៃនេះ ត្រូវបាន ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១ បរមបឋមអង្គក្សត្រិយ៍នៃរាជវង្សចក្រីថៃ ប្រោសឲ្យសាងឡើងកាលគ្រាគ.ស.១៧៨២ ដោយមានព្រះរាជបំណងដើម្បីធ្វើជាទីតាំងតម្កល់ប្រតិស្ឋានព្រះពុទ្ធមហាមណីរតនបដិមាករ ឬព្រះកែវមរកតនោះឯង។ វត្តព្រះស្រីរតនសាស្ដារាមនេះជាវត្តដែលមិនមានព្រះសង្ឃចាំវស្សាទេ ពោលគឺមានតែទីពុទ្ធាវាស ដោយមិនមានសង្ឃាវាសទេ។

បរិវេណ[កែប្រែ]

បរិវេណនៃវត្តមានទំហំធំប្រមាណដោយបែងចែកជាសង្កាត់ៗ យ៉ាងហោចណាស់ចំនួនបីដែរ នោះគឺ៖ ក្រុមព្រះឧបោសថ, ក្រុមដ្ឋានពៃទី និងក្រុមអាគារប្រកប

ក្រុមព្រះឧបោសថ គឺជាក្រុមដែលមានភាពសំខាន់បំផុត ដោយហេតុមានព្រះឧបោសថជាអាគារប្រធានសម្រាប់ប្រតិស្ឋានព្រះពុទ្ធមហាមណីរតនបដិមាករ និងជុំវិញអមដោយអាគារមួយចំនួនទៀតដូចជាសាលារាយ, ព្រះពោធិ៍ធាតុពិមាន, ហោរាជពង្សានុសរណ៍, ហោរាជករមានុសរណ៍, ហោរគាំង និងហោព្រះគន្ធាររាស្ដ្រ ជាដើម។

ព្រះឧបោសថ[កែប្រែ]

បើនិយាយអំពីព្រះឧបោសថវិញ មានទីតាំងនៅចំកណ្ដាលនៃបរិវេណវត្តទាំងមូល អមដោយកំពែងកែវ និងមានស៊ុមប្រតិស្ឋានសេមារួម៨ស៊ុម។ ព្រះឧបោសថនេះប្រើវេលានៃការសាងសង់ចំនួន៣ឆ្នាំ ដោយសូរេចបរិបូរណ៍នៅគ្រាគ.ស.១៧៨៥។

នៅខាងក្នុងព្រះឧបោសថមានការរៀបចំតុបតែងយ៉ាងវិចិត្រ ដោយមានគំនូរបូរាណតាំងពីពិតានរហូតដល់ផ្ទៃខាងក្រោម។ នៅចំចំណុចកណ្ដាលនៃព្រះឧបោសថមានប្រតិស្ឋានព្រះកែវមរកតក្នុងបុស្បុកមាសអមប្រកបដោយព្រះពុទ្ធរូបសំខាន់ៗជាច្រើនអង្គទៀត។

ក្រៅពីបានប្រើប្រាស់គ្រាព្រះចៅផែនដីសៀមរាមាទី៩ទ្រង់សាងព្រះផ្នួសនៅទីនោះ ព្រះឧបោសថនេះត្រូវបានប្រើប្រាស់សម្រាប់ព្រះរាជពិធីសំខាន់ៗទៀតសម្រាប់ព្រះមហាក្សត្រិយ៍ និងព្រះបរមរាជវង្សានុវង្សថៃ។ សម្រាប់ជាទីប្រារព្ធព្រះរាជពិធីសំខាន់ៗខាងសាសនានៃព្រះនគរ ដូចជាការដេញប្រយោគសម្រាប់បព្វជិត, ការដំឡើងព្រះយសបព្វជិត រហូតដល់ព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជ ជាដើម។ល។

វត្តព្រះកែវ និង ទំនាក់ទំនងខ្មែរ[កែប្រែ]

ប្រសិនបើយើងមិននិយាយដល់រឿងព្រះកែវមរកតនោះទេ វត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ ឯក្រុងទេពមហានគរ (បាងកក) ក៏នៅមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងនគរខ្មែរយើង យ៉ាងហោចណាស់នូវព្រឹត្តិការណ៍ចំនួនពីរធំៗដែរ។

ដូចដែលយើងបានដឹងស្រាប់ កាលពីគ្រាដែលព្រះនគរយើងធ្លាក់ដុនដាបរហូតស្ទើរផុតរលត់ពីផែនទីលោក និងធ្លាក់ក្រោមការត្រួតត្រាពីនគរជិតខាង មានយួន និងសៀមនោះ បណ្ដាលអ្នកមុខអ្នកការខ្មែរមួយចំនួន រហូតដល់ទៅរាជវង្សានុវង្សត្រូវសៀមកៀងគរទៅស្រុកខ្លួន ព្រមទាំងទទួលបានការទំនុកបម្រុងពីព្រះចៅក្រុងសៀមក្នុងនាមជារដ្ឋអារក្ខា។[១]

សូមមើលផងដែរ[កែប្រែ]

វត្តអរុណ

ប៉ាណរវដ្ឋ កិតតិករចម្រើន

ប៉ែន សុវណ្ណ

ប៉េកាំង

ភពអង្គារ

  1. https://sopheak.wordpress.com/