វិគីភីឌា

ដោយវិគីភីឌា
Wikipedia
A white sphere made of large jigsaw pieces, with letters from several alphabets shown on the pieces
Wikipedia wordmark
រូបសញ្ញាអន្ដរជាតិរបស់វិគីភីឌា។
អាសយដ្ឋាន wikipedia.org
ពាក្យ​ស្លោក The free encyclopedia that anyone can edit
ពាណិជ្ជកម្ម? No
ប្រភេទ​គេហទំព័រ Internet encyclopedia
ការ​ចុះ​ឈ្មោះ Optional[notes ១]
ភាសា​ដែល​មាន 292 languages
អាជ្ញាបណ្ណ​មាតិកា CC Attribution / Share-Alike 3.0
Most text is also dual-licensed under GFDL; media licensing varies
សរសេរ​ក្នុង LAMP platform[១]
ម្ចាស់ Wikimedia Foundation
បាន​បង្កើត​ដោយ Jimmy Wales, Larry Sanger[២]
បាន​ដាក់​ចេញ មករា 15, 2001; 6178 ថ្ងៃ កន្លងទៅ (2001-01-15)
ចំណាត់​ថ្នាក់ Alexa Global: increase 6[៣] (July 2016)
ស្ថានភាព​បច្ចុប្បន្ន Active

វីគីភីឌា (អង់គ្លេសWikipedia) ជាសព្វវចនាធិប្បាយសេរីច្រើនភាសានៅលើអ៊ីនធឺណិត ដែលមនុស្សគ្រប់គ្នាអាចអាននិងធ្វើឱ្យមាតិកាទាន់សម័យបន្ថែមទៀត ធ្វើឱ្យវីគីភីឌាសព្វវចនាធិប្បាយបានក្លាយទៅជាការកែប្រែ ការប្រមូលនិងការអភិរក្សរាប់រយរាប់ពាន់នាក់នៃអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក តាមរយៈកម្មវិធីដែលគេហៅថាមេឌាវិគី

វីគីភីឌាចាប់ផ្តើមនៅថ្ងៃទី ១៥ មករា ឆ្នាំ ២០០១ ដោយចាប់ផ្តើមគម្រោងពីឈ្មោះសព្វវចនាធិប្បាយណូ៉ភីឌាដែលសរសេរដោយហ្ស៊ីម្ម៊ី វេល្ស និងឡែរ្រី សែងក័រ ។ នៅបច្ចុប្បន្ននេះ វីគីភីឌាមានទាំង់អស់ ២៩៣ ភាសា[៤] ដោយវីគីភីឌាភាសាខ្មែរមាន ៦០៨២ អត្ថបទ ។ មានវីគីភីឌាច្រើនជាង ៥០ ភាសាដែលមានអត្ថបទច្រើនជាង ១០០.០០០ អត្ថបទ ។ វីគីភីឌាភាសាអាល្លឺម៉ងត្រូវបានគេចែកចាយនៅក្នុងទ្រង់ទ្រាយឌីវីឌី-រ៉ូម

ប្រវត្តិនៃពាក្យវិគី[កែប្រែ]

តាមន័យបច្ចេកទេស, វិគីគឺជាកម្មវិធីបំរើសេវា (server program) ដែលអនុញ្ញាតអោយ គ្រប់អ្នកប្រើប្រាស់ សហការ ក្នុងការបង្កើត ខ្លឹមសារនៃមួយវិបសាយ។ អ្នកប្រើប្រាស់ណា ក៏អាចតែងខ្លឹមសារវិគី ព្រមទាំងការបរិច្ចាកចំណេះ​(contributions), ដោយប្រើប្រាស់ ឧបករណ៍ស្វែងរកវិប(web browser) ដែលធ្លាប់ប្រើប្រាស់ ដូចជាអ៊ិនណិតអិចក្សផ្លរឺ (Internet Explorer), កញ្ជ្រោងភ្លើង​ (Firefox) ជាដើម។ ជាមូលដ្ឋាន មួយវិបសាយវិគី ត្រូវប្រតិបត្តិការ តាមគោលការជឿជាក់គ្នាទៅវិញទៅមក។
ពាក្យវិគី មានកំណើត ពីពាក្យ "wikiwiki" ដែលមានន័យ តាមភាសារដ្ឋហាវៃ (Hawaiian language)ថា "រហ័ស រហ័ស" ។

វិគីភីឌាភាសាខ្មែរ[កែប្រែ]

វិគីភីឌាភាសាខ្មែរជាទីប្រជុំចំណេះគ្រប់ប្រភេទដែល​មនុស្សគ្រប់ជាតិសាសន៍ បាននិងកំពុងបរិច្ចាក ចំណេះដឹងផងខ្លួន ដើម្បីមនុស្សជាតិទូទៅជាពិសេស សំរាប់កូនខ្មែរ​ទាំងអស់គ្នា។ វិគីភីឌា​បានចាប់ផ្ពើមនៅថ្ងៃទី១៥ខែមករា ឆ្នាំ២០០១។ វិគីភីឌាភាសាខ្មែរបានចាប់ផេី្ដម​នៅឆ្នាំ២០០៥

លោកជីមបូ វ៉ែល នឹងឡារី សាងហ្គឺបង្កើតវាសំរាប់ចំណែកបង្គ្រប់វសករណ៏សរសេរ Nupedia។ឥឡួវនេះវាជារបស់មូលស្ថាបនាវិគិមេឌា

វិគីគឺជាវិបសាយ​មួយដែលអនុញ្ញាតអោយអ្នកទស្សនាចូលទៅកែប្រែអត្តបទរបស់ពួកគេនៅក្នុង​កុំព្យូទរ័របស់គេផ្ទាល់។ អ្នកទស្សនាក៏អាចបង្កើតនូវអត្តបទថ្មីៗ នឹងកែប្រែរៀបចំ​នូវអត្តបទដែលមានរួចមកហើយបានដែរ។ រឿងដែលងាយស្រួលម៉្យាងទៀតគឺថាកម្មវិធីវិគី​អនុញ្ញាតអោយកែប្រែអត្តបទនឹងអាចតែ hyperlinks.ហើយអត្ថប្រយោជន៍ផ្សេងៗទៀតរបស់វិគីគឺអនុញ្ញាតអោយបន្ថែម រឺក៏ផ្លាស់ប្តូររូបភាព តារាង និងសមាសភាពអន្តរកម្មពិតប្រាកដដូចជាហ្គេមជាដើម។

វិគីបានផ្តល់អោយអ្នកប្រើប្រាស់នូវភាពងាយស្រួលជាច្រើន។ ពេលខ្លះអ្នកប្រើប្រាស់​អាចមានការងាយស្រួលក្នុងការមើល​ទំព័រវិបសាយដួចដែលអ្នកប្រើប្រាស់ជាប្រចាំមើលដែរ មុននឹងក្រោយពេលការផ្លាស់ប្តូរដែលពួកគេបានបង្កើត។ វាមិនចាំបាច់ត្រូវការចេះប្រើប្រាស់ HTML(hypertext markup language) រឺក៏សាកល្បងប្រើប្រាស់នៅក្នុងកូដ HTMLនោះទេ។ ឧទាហរណ៍​ដ៏សំខាន់ដែលគួរតែដឹងនៃវិបសាយវីគីនោះគឺថាវិគីភីឌា​គឺជាការសហការគ្នាដើម្បីសាងសង់​វចនានុក្រមមួយតាមប្រពន្ធ័អ៊ិនធឺណេត។

និវេទន៏[កែប្រែ]

វិគីភីឌាទាំងអស់មាន៕

វិគីភីឌាអាឡឺម៉ង់មាន DVD-ROM ដែរ ។ នៅវិគីភីឌាអង់គ្លេសគេចង់ធ្វើនៅ DVD នឹងក្រដាសដែរ ។ វិគីភីឌាភាសាខ្មែរគឺជាវិគីភីឌាមួយដែលមានអត្ថបទតិច។

ឈ្មោះ[កែប្រែ]

ភាសាខ្មែរ​

ពាក្យវិគីភីឌាគឺជាពីរពាក្យ

  • វិគីមានន័យថាលឿន។ ពាក្យនេះមានកំណើតមកពីភាសាហាវៃ។ គេនិយាយថាwiki wiki បានន័យថា លឿនៗ ។ ឧទាហរណ៍ គេហៅតាក់ស៊ីថាwiki wiki (វិគីៗ)។
  • ភីឌាមានន័យថាការអប់រំ។ពាក្យនេះមានកំណើតមកពីភាសាក្រិក"pedia"។

ដូច្នេះវិគី(លឿនៗ) និង ភីឌា(ការអប់រំ)គឺជាការអប់រំដែលលឿន

មើលផងដែរ[កែប្រែ]

Definition of Wiki

ឯកសារ​យោង​[កែប្រែ]

  1. Roger Chapman។ "Top 40 Website Programming Languages"roadchap.com។ បានដាក់ទុកឯកសារ ពី[១] នៅថ្ងៃ September 22, 2013https://web.archive.org/web/20130922015103/http://rogchap.com/2011/09/06/top-40-website-programming-languages/។ បានយកមក September 6, 2011 
  2. Cite error: Invalid <ref> tag; no text was provided for refs named Sidener
  3. Cite error: Invalid <ref> tag; no text was provided for refs named Alexa siteinfo
  4. [២], List of Wikipedias.


Cite error: <ref> tags exist for a group named "notes", but no corresponding <references group="notes"/> tag was found, or a closing </ref> is missing