ខេត្តស្ទឹងត្រែង

ពីវិគីភីឌា
ខេត្តស្ទឹងត្រែង
Stung Treng Province
ខេត្ត
Map of Cambodia highlighting Stung Treng
ប្រទេស កម្ពុជា
ទីរួមខេត្តស្ទឹងត្រែងក្រុងស្ទឹងត្រែង
ផ្ទៃក្រឡា
 • សរុប១១០៩២ គម2 (៤២៨៣ ម៉ាយ ការ)
ប្រជាជន (2008)[១]
 • សរុប១១១៧៣៤
 • សន្ទភាព១០/km2 (២៦/sq mi)
ល្វែងម៉ោងUTC+07
Dialing code+85512323158មួយខ្សែទៀត+8555136108
ក្រមអ.ម.អ. ៣១៦៦KH-19
ស្រុកស្ទឹងត្រែង5
៣៤ឃុំស្រះឫស្សី

ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង

រដ្ឋបាល[កែប្រែ]

ខេត្តស្ទឹងត្រែង រួមមាន​ ១ក្រុង ៥ស្រុក ក្នុងនោះរួមមាន ៣០ឃុំ​ និង​ ៤សង្កាត់ ។

កូដស្រុក ស្រុក ឈ្មោះជាអក្សរឡាតាំង
១៩០១ សេសាន Sesan
១៩០២ សៀមបូក Siem Bouk
១៩០៣ សៀមប៉ាង Siem Pang
១៩០៤ ស្ទឹងត្រែង Stueng Traeng
១៩០៥ ថាឡាបរិវ៉ាត់ (ធារាបរិព័ទ្ធ) Thala Barivat
១៩០៦ បុរីអូរស្វាយសែនជ័យ Borey O'svay sen Chey

សេដ្ឋកិច្ច[កែប្រែ]

ផ្សារ៖ សៀមប៉ាង ស្ទឹងត្រែង អឹមផ្វូន

តំបន់ទេសចរណ៍[កែប្រែ]

  1. រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ឃុំអូរពងមាន់ស្រុកសឹ្ទងត្រែងមានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិង កែចៃ្ន។
  2. រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។
  3. រមណីយដ្ឋានកោះខ្សាច់ មានទីតាំងនៅលើដងទនេ្លសេកុងដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។
  4. វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
    1. ផៃ្លអំពិលផែ្អម
    2. ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា[២]

ឯកសារយោង[កែប្រែ]

  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  2. តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក កែវ ភួង

តំណភ្ជាប់ក្រៅ[កែប្រែ]