Jump to content

សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សាធារណរដ្ឋឥស្លាមអាហ្វកានីស្ថាន)
សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន

جمهوری اسلامی افغانستان (ភាសាដារី)

د افغانستان اسلامي جمهوریت (ភាសាបាស្តូ)
២០០៤–២០២១
Flag of អាហ្វហ្កានីស្ថាន
ទង់ជាតិ
(២០១៣–២០២១)
{{{coat_alt}}}
វរលញ្ឆករជាតិ
(២០១៣–២០២១)
បាវចនាلا إله إلا الله، محمد رسول الله
"គ្មានព្រះណាក្រៅពីអាឡោះទេ មហាម៉ាដគឺជាទេវទូតរបស់អាឡោះ" (សាហាដា)
ភ្លេងជាតិ
قلعه اسلام قلب اسیا
("បន្ទាយឥស្លាម បេះដូងនៃអាស៊ី")
(២០០៤–២០០៦)

سرود ملی
("ចម្រៀងជាតិ")
(២០០៦–២០២១)
ទីតាំងប្រទេសអាហ្វហ្កានីស្ថាន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអាហ្វហ្កានីស្ថាន (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
កាប៊ុល
33°N 66°E / 33°N 66°E / 33; 66Coordinates: 33°N 66°E / 33°N 66°E / 33; 66
ភាសាទូទៅ 
ក្រុមជនជាតិ 
សាសនា
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋឥស្លាមប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម
ប្រធានាធិបតី 
▪ ២០០៤–២០១៤
ហាមីដ កាហ្សៃ
▪ ២០១៤–២០២១
អាស្រាហ្វ ហ្កានី
ប្រធាននាយកប្រតិបត្តិ 
▪ ២០១៤–២០២០
អាប់ឌុលឡា អាប់ឌុលឡា
អនុប្រធានាធិបតី[lower-alpha ១] 
▪ ២០០៤–២០០៩
អាម៉ាដ ហ្ស៊ារ ម៉ាស៊ូដ
▪ ២០០៤–២០១៤
ការីម កាលីលី
▪ ២០០៩–២០១៤
មហាម៉ាដ ហ្វាហ៊ីម
▪ ២០១៤[lower-alpha ២]
យូនូស កានូនី
▪ ២០១៤–២០២០
អាប់ឌុល រ៉ាស៊ីត ដូស្តុម
▪ ២០១៤–២០២១
សារវ៉ារ ដានីស
នីតិបញ្ញត្តិរដ្ឋសភា
សភាព្រឹទ្ធាចារ្យ
សភាតំណាងប្រជាជន
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមលើភេវរកម្ម
៧ តុលា ២០០១
២៦ មករា ២០០៤
▪ អាមេរិកបានដកទ័ពចេញ
២៩ កុម្ភៈ ២០២០
១៥ សីហា ២០២១
១៦ សីហា ២០២១
ក្រឡាផ្ទៃ
• Water (%)
គ្មានទិន្នន័យ
២០២០៦៥២៨៦៤ គ.ម (២៥២០៧២ ម៉ាយ ក.)
ប្រជាជន
▪ ២០២០[]
៣១,៣៩០,២០០
៤៨.០៨ /គម (១២៤.៥ /ម៉ាយ កា.)
រូបិយវត្ថុអាហ្វហ្កានី (افغانی) (AFN)
ល្វែងម៉ោងUTC+៤:៣០ ប្រតិទិនសុរិយគតិ (D†)
ទិសបើកបរស្តាំ
កូដហៅទូរសព្ទ+៩៣
ដែនកម្រិតខ្ពស់.af افغانستان.
Preceded by
Succeeded by
អន្តរកាលរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន
អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន
ឥឡូវជាផ្នែកនៃអាហ្វហ្កានីស្ថាន

សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន គឺជាសាធារណរដ្ឋមួយដែលមានអត្ថិភាពពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២១ នៅអំឡុងសម័យសង្គ្រាមអាហ្វហ្កានីស្ថាន។ រដ្ឋនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលឈ្លានពានទឹកដីអាហ្វហ្កានីស្ថាននៅក្នុងឆ្នាំ២០០១ ដើម្បីផ្តួលរំលំរបបអេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានដែលដឹកនាំដោយតាលីបង់។ នៅអំឡុងខែសីហា ឆ្នាំ២០២១ រដ្ឋមួយនេះបានបាត់បង់អំណាចគ្រប់គ្រងលើទឹកដីភាគច្រើនទៅក្រុមតាលីបង់វិញ ហើយទីបំផុតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តាលីបង់ក៏បានកាន់កាប់រដ្ឋធានីកាប៊ុល។

បន្ទាប់ពីណាតូបានប្រកាសដកទ័ពនៅអំឡុងឆ្នាំ២០២១ ចលនាតាលីបង់បានចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារភ្លាមៗនៅអំឡុងខែឧសភា ឆ្នាំ២០២១ ហើយរយៈពេលបីខែកន្លះក្រោយ ក្រុមមួយនេះបានឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានស្ទើរតែទាំងអស់។ ស្ថាប័នសាធារណរដ្ឋមួយនេះបានដួលរលំនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុល និងបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថាននាពេលនោះគឺលោកអាស្រាហ្វ ហ្កានីបានរត់ភៀសខ្លួនចេញពីប្រទេស។

មុនពេលទីក្រុងកាប៊ុលត្រូវដួលរលំ កងកម្លាំងតាលីបង់បានគ្រប់គ្រងលើតំបន់ផ្សេងៗនៃប្រទេសអាហ្វហ្កានីស្ថានខណៈដែលសង្គ្រាមស៊ីវិលកំពុងបន្តឆាបឆេះ។ មូលហេតុសង្គ្រាមនេះហើយដែលនាំឱ្យកំណត់ត្រាសិទ្ធិមនុស្សនិងសិទ្ធិនារីនៅអាហ្វហ្កានីស្ថានមានវិបត្តិធ្ងន់ធ្ងរដោយមានទង្វើរំលោភបំពានជាច្រើនដែលប្រព្រឹត្តដោយភាគីទាំងសងខាងដូចជា ការសម្លាប់ជនស៊ីវិល ការចាប់ជំរិត និងការធ្វើទារុណកម្មជាដើម។ អ្នកខ្លះបានចាត់ទុករដ្ឋនេះជារដ្ឋរណបរបស់អាមេរិកព្រោះដោយសារតែរដ្ឋាភិបាលអាហ្វហ្កានីស្ថាននេះបានពឹងផ្អែកលើជំនួយយោធានិងសេដ្ឋកិច្ចអាមេរិកច្រើនហួសហេតុ ហើយវាក៏បាត់បង់ការគ្រប់គ្រងបន្តិចម្តងៗនៅតាមតំបន់ជនបទបន្ទាប់ពីអាមេរិកបានបញ្ចប់ប្រតិបត្តិការទ្រាំទ្រសេរីភាព[]

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកគូលប៊ូដង់ ហេកម៉ាត្យា មេដឹកនាំនៃគណបក្សឥស្លាមគូលប៊ូដង់បានទៅជួបប្រជុំជាមួយលោកហាមីដ កាហ្សៃដែលជាអតីតប្រធានាធិបតីអាហ្វកានីស្ថាន និងលោកអាប់ឌុលឡាអាប់ឌុលឡាដែលជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ដើម្បីសម្រុះសម្រួលជាតិនិងជាអតីតនាយកប្រតិបត្តិនៅឯទីក្រុងដូហា ដោយពួកគេចង់បង្កើតរដ្ឋាភិបាលមួយ (ទោះបីជាមិនសូវច្បាស់ថាតើកាហ្សៃឬអាប់ឌុលឡានឹងជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយរដ្ឋាភិបាលដែលគ្រោងនឹងបង្កើតក៏ដោយ)។[][] ប្រធានាធិបតីហ្កានីដែលកំពង់ជ្រកកោននៅអេមីរ៉ាតអារ៉ាប់រួមបាននិយាយថាលោកគឺគាំទ្រកិច្ចចរចានេះ។[][] នៅថ្ងៃដដែរ អនុប្រធានាធិបតីទីមួយគឺលោកអាមរូឡា សាឡេ – ដោយយោងតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញអាហ្វហ្កានីស្ថាន – បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីនៃប្រទេសហើយបន្តអះអាងថាខ្លួនជាតំណាងរដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់អាហ្វហ្កានីស្ថានពីមូលដ្ឋានចលនាតស៊ូប្រតិបត្តិការរបស់ខ្លួននៅជ្រលងភ្នំបង់ស៊ារដោយបានប្តេជ្ញាបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមតាលីបង់។[][][១០]

ប្រវត្តិសាស្ត្រ

[កែប្រែ]

នៅខែធ្នូ ឆ្នាំ២០០១ ក្រោយពីរដ្ឋាភិបាលតាលីបង់ត្រូវបានផ្តួលរំលំរួច រដ្ឋបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានក្រោមការដឹកនាំរបស់លោកហាមីដ កាហ្សៃក៏ត្រូវបានបង្កើតឡើង។ កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ (ISAF) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីជួយដល់រដ្ឋបាលកាហ្សៃនិងផ្តល់នូវសន្តិសុខជាមូលដ្ឋាន។[១១][១២] បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេលជាងពីរទសវត្សរ៍និងព្រមទាំងមានគ្រោះទុរ្ភិក្សកើតឡើងនាអំឡុងពេលនោះទៀតផង ប្រជាជាតិអាហ្វហ្កានីស្ថានទាំងមូលមានកំណត់ត្រាអត្រាមរណភាពទារកនិងកុមារខ្ពស់បំផុតនៅលើពិភពលោក និងប្រជាជនទូទៅមានអាយុសង្ឃឹមទាបបំផុតដែរ ហើយពួកគេភាគច្រើនគឺកំពុងតែស្ថិតក្នុងស្ថានភាពស្រេកឃ្លាន[១៣][១៤][១៥]រីឯហេដ្ឋារចនាសម្ព័ន្ធជាតិត្រូវបានបំផ្លិចបំផ្លាញជាទម្ងន់។[១៦] ម្ចាស់ជំនួយបរទេសជាច្រើនបានចាប់ផ្តើមផ្តល់ជំនួយដើម្បីស្តារប្រទេសអាហ្វហ្កានីស្ថានដែលត្រូវបានហែកហួរដោយសារសង្គ្រាម។[១៧][១៨]

ក្នុងពេលដំណើរគ្នានេះ កងកម្លាំងតាលីបង់បានជួបប្រជុំគ្នាម្តងទៀតនៅលើទឹកដីប្រទេសប៉ាគីស្ថានខណៈដែលកងទាហានសម្ព័ន្ធមិត្តបន្ថែមបានបញ្ជូនមកអាហ្វកានីស្ថានដើម្បីស្តារសន្តិសុខនិងសន្តិភាពក្នុងប្រទេស។[១៩][២០] មិនយូរប៉ុន្មាន ក្រុមតាលីបង់ក៏ចាប់ផ្តើមប្រកាសធ្វើកុបកម្មដើម្បីដណ្តើមគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានឡើងវិញ។ ជាងមួយទស្សវត្តរ៍ក្រោយ កងកម្លាំង IS និងកងទ័ពអាហ្វហ្កានីស្ថានបានបើកប្រតិបត្តិការយោធាជាច្រើនប្រឆាំងនឹងក្រុមតាលីបង់ប៉ុន្តែមិនបានកំទេចក្រុមទាំងស្រុងសោះ។ ទោះជាយ៉ាងណា អាហ្វហ្កានីស្ថាននូវតែមានឈ្មោះនៅក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោកដោយសារតែកង្វះវិនិយោគពីបរទេស អំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល និងកុបកម្មរបស់ក្រុមតាលីបង់។[២១][២២] បន្ទាប់ពីបានឡើងកាន់អំណាច លោកកាហ្សៃមានគោលដៅចង់បង្រួបបង្រួមប្រជាជនអាហ្វហ្កានីស្ថានទាំងអស់[២៣]ហើយរដ្ឋាភិបាលលោកបានស្តាររចនាសម្ព័ន្ធប្រជាធិបតេយ្យខ្លះៗដោយបានអនុម័តរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ២០០៤ និងដាក់ឈ្មោះផ្លូវការនៃប្រទេសនេះថា "សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន"។ កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងដោយមានការគាំទ្រពីប្រទេសម្ចាស់ជំនួយបរទេសដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច សុខាភិបាល វិស័យអប់រំ ដំណឹកជញ្ជូន និងវិស័យកសិកម្មនៅអាហ្វកានីស្ថាន។ កងកម្លាំង IS ក៏បានចាប់ផ្តើមហ្វឹកហាត់បណ្តុះបណ្តាលកងកម្លាំងសន្តិសុខជាតិអាហ្វហ្កានីស្ថាននាអំឡុងពេលនេះផងដែរ។ នៅក្រោយឆ្នាំ២០០២ ជនជាតិអាហ្វកានីស្ថានជិតប្រាំលាននាក់បាននាំគ្នាធ្វើមាតុភូមិនិវត្តន៍ចូលស្រុកវិញ។[២៤] ចំនួនកងកម្លាំងណាតូដែលមានវត្តមាននៅអាហ្វហ្កានីស្ថានបានកើនដល់ ១៤០,០០០ នាក់ក្នុងឆ្នាំ២០១១ ដែលជាកម្រិតខ្ពស់បំផុត[២៥]ប៉ុន្តែបានធ្លាក់ចុះមកប្រហែល ១៦,០០០ នាក់វិញនៅក្នុងឆ្នាំ២០១៨។[២៦]

នៅអំឡុងខែកញ្ញា ឆ្នាំ២០១៤ លោកអាស្រាហ្វ ហ្កានីបានជាប់ឆ្នោតជាប្រធានាធិបតីអាហ្វហ្កានីស្ថាន នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអាហ្វហ្កានីស្ថានដែលអំណាចត្រូវបានផ្ទេរតាមបែបប្រជាធិបតេយ្យ។[២៧][២៨][២៩][៣០][៣១] នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ អង្គការណាតូបានប្រកាសបញ្ចប់ប្រតិបត្តិការរបស់ ISAF នៅអាហ្វហ្កានីស្ថានជាផ្លូវការហើយបានផ្ទេរការទទួលខុសត្រូវផ្នែកសន្តិសុខពេញលេញទៅឱ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ប្រតិបត្តិការគាំទ្រសេចក្តីសម្រេចដែលដឹកនាំដោយណាតូត្រូវបានបង្កើតឡើងនៅថ្ងៃដដែរដើម្បីជំនួសឱ្យ ISAF។[៣២][៣៣] កងកម្លាំងណាតូរាប់ពាន់នាក់នូវតែធ្វើការឈរជើងនៅក្នុងប្រទេសដើម្បីហ្វឹកហ្វឺននិងណែនាំកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន[៣៤] និងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់។[៣៥] នៅក្នុងឆ្នាំ២០១៥ គេបានធ្វើការប៉ាន់ប្រមាណឃើញថា"មនុស្សប្រហែល ១៤៧,០០០ នាក់បានបាត់បង់ជីវិតនៅលើទឹកដីអាហ្វហ្កានីស្ថានដោយសារសង្គ្រាមតាំងពីឆ្នាំ២០០១ មកហើយនៅក្នុងការប្រមាណនោះមានមនុស្សជាង ៣៨,០០០ នាក់គឺជាជនស៊ីវិល"។[៣៦] យោងទៅតាមរបាយការណ៍របស់ "Body Count" បានឱ្យដឹងថា ជនស៊ីវិលប្រមាណពី ១០៦,០០០ ទៅ ១៧០,០០០ នាក់ត្រូវបានស្លាប់ដោយសារជម្លោះទាំងអស់នៅអាហ្វហ្កានីស្ថានក្នុងកណ្តាប់ដៃរបស់ភាគីទាំងសងខាង។[៣៧][៣៨][៣៩]

ការដួលរលំ

[កែប្រែ]

ដំណើរផុសឡើងវិញរបស់តាលីបង់ (២០២១)

[កែប្រែ]

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ អគ្គលេខាធិការអង្គការណាតូលោកជិនស៍ ស្តូលថិនប៊ឺកបាននិយាយថា ក្រុមសម្ព័ន្ធមិត្ត បានសម្រេចយល់ព្រមផ្តើមការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថានពីថ្ងៃទី១ ខែឧសភាតទៅ។[៤០] ខណៈដែលយុទ្ធនាការដកទ័ពសម្ព័ន្ធមិត្តកំពុងដំណើរការ ចលនាតាលីបង់បានបើកការវាយប្រហារជាទ្រង់ទ្រាយធំមកលើរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។[៤១][៤២] នៅខែមិថុនា ឆ្នាំ២០២១ ទីភ្ញាក់ងារស៊ើបការណ៍អាមេរិកបានថ្លែងថារដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចនឹងត្រូវផ្តួលរំលំក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីណាតូបានដកទ័ពអស់។[៤៣] របាយការណ៍នេះបានបង្ហាញពីសុទិដ្ឋិនិយមជ្រុលព្រោះថានៅសប្តាហ៍ទីពីរនៃខែសីហា រដ្ឋធានីខេត្តអាហ្វហ្កានីស្ថានភាគច្រើនបានធ្លាក់ក្នុងដៃរបស់តាលីបង់ហើយកងទ័ពជាតិអាហ្វហ្កានីស្ថានបានព្រាត់ប្រាសគ្នាស្ទើរទាំងអស់ដោយបាត់បង់មូលដ្ឋានទ័ពនៅគ្រប់ជ្រុងជ្រោយនៃប្រទេស។ ការដួលរលំនៃទីក្រុងម៉ាហ្សា-អ៊ី-សារីហ្វនិងចាឡាឡាបាដនៅថ្ងៃទី១៤ និងទី១៥ ខែសីហាបានដកចេញនូវលទ្ធភាពទាំងឡាយរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានក្នុងការបញ្ឈប់យុទ្ធនាការរបស់តាលីបង់។[៤៤]

ការដួលរលំនៃទីក្រុងកាប៊ុល

[កែប្រែ]

នៅថ្ងៃទី១៥ ខែសីហា កងកម្លាំងតាលីបង់បានសម្រុកចូលក្នុងរដ្ឋធានីកាប៊ុលដោយរងការប៉ះទង្គិចតិចតួចបំផុតជាមួយកម្លាំងប្រឆាំង។[៤៥] នៅពេលរសៀលនៃថ្ងៃដដែរនោះ គេបានរាយការណ៍ថាប្រធានាធិបតីអាហ្វហ្កានីស្ថានលោកអាស្រាហ្វ ហ្កានីបានរត់ភៀសខ្លួនពីប្រទេសដោយសម្តៅទៅប្រទេសតាហ្ស៊ីគីស្ថានអ៊ូសបេគីស្ថាន។ ប្រធានសភាតំណាងប្រជាជនលោករ៉ាម៉ាន់ រ៉ាម៉ានីក៏ត្រូវបានគេរាយការណ៍ថាបានភៀសខ្លួនទៅប្រទេសប៉ាគីស្ថានដែរ។[៤៦] ក្រោយពីហ្កានីបានរត់គេចផុត កងកម្លាំងស្មោះស្ម័គ្រនឹងលោកដែលនៅសេសសល់ទាំងប៉ុន្មានបានរត់ចោលមូលដ្ឋានទ័ពរបស់ពួកគេហើយអត្ថិភាពនៃកងកម្លាំងប្រដាប់អាវុធអាហ្វហ្កានីស្ថានក៏ឈានចូលដល់ទីបញ្ចប់។[៤៧]

នៅវេលាល្ងាចនៃថ្ងៃទី១៥ ខែសីហា ក្រុមតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីហើយបានពង្រូតទង់ជាតិនៃសាធារណរដ្ឋអាហ្វហ្កានីស្ថានចុះនិងតម្លើងទង់របស់ពួកគេឡើងនៅលើកំពូលវិមាន។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ពួកតាលីបង់បានប្រកាសពីការស្តាររបបអេមីរ៉ាតឥស្លាមអាហ្វកានីស្ថានឡើងវិញ។[៤៨]

ចលនាប្រឆាំងនៅខេត្តបង់ស៊ារ

[កែប្រែ]

នៅថ្ងៃទី១៧ ខែសីហា អតីតអនុប្រធានាធិបតីទីមួយនៃសាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថានគឺលោកអាមរូឡា សាឡេបានបង្ហោះតាមបណ្តាញសង្គមធ្វិតថឺរថា លោកគឺកំពុងស្ថិតនៅក្នុងប្រទេសនូវឡើយនិងបានទទួលតួនាទីជាប្រធានាធិបតីស្តីទីក្នុងករណីអវត្តមានលោកហ្កានីដោយជាការលើកឡើងតាមរដ្ឋធម្មនុញ្ញអាហ្វហ្កានីស្ថាន។[៤៩] រដ្ឋាភិបាលរបស់លោកសាឡេមានមូលដ្ឋាននៅជ្រលងភ្នំបង់ស៊ារដោយចាត់ទីក្រុងបាហ្សារ៉ាក់ជារដ្ឋធានីបណ្តោះអាសន្នហើយវាគឺជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនទៀតដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់សាធារណរដ្ឋឥស្លាម។ ចលនានេះបានរួមបញ្ចូលលោកប៊ីស្មីឡាខាន់ មហាម៉ាឌីជារដ្ឋមន្ត្រីការពារជាតិ និងលោកអាម៉េដ ម៉ាស៊ូដជាមេបញ្ជាការយោធា។[៥០][៥១]

រដ្ឋាភិបាល

[កែប្រែ]

សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថានគឺជាសាធារណរដ្ឋឥស្លាមដែលមានអំណាចរដ្ឋាភិបាលចំនួនបីគឺ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ។ ប្រធានាធិបតីគឺជាប្រមុខរដ្ឋផងនិងជាប្រមុខរដ្ឋាភិបាលផង។ រដ្ឋសភាគឺជាស្ថាប័ននីតិប្បញ្ញត្តិដែលមានស្ថាប័នពីរពោលគឺសភាពីរមាន សភាតំណាងប្រជាជន និងសភាព្រឹទ្ធាចារ្យ។ តុលាការកំពូលត្រូវបានដឹកនាំដោយប្រធានយុត្តិធម៌គឺលោកយូសូហ្វ ហាឡឹមហើយក៏ត្រូវជាអតីតអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ទទួលបន្ទុកកិច្ចការច្បាប់ដែរ។[៥២][៥៣]

វិមានប្រធានាធិបតីនៅឯទីក្រុងកាប៊ុល

យោងទៅតាម Transparency International បានឱ្យដឹងថា អាហ្វហ្កានីស្ថានគឺជាប្រទេសដែលមានអំពើពុករលួយរាតត្បាតច្រើនជាងគេនៅលើពិភពលោក។[៥៤] របាយការណ៍ក្នុងខែមករា ឆ្នាំ២០១០ ដែលបានចុះផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្មបានបង្ហាញថាករណីសូកប៉ាន់ផ្សេងៗគឺមានចំនួនស្មើនឹង ២៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។[៥៥] អំពើពុករលួយមានជាទូទៅស្ទើរគ្រប់ទីកន្លែងសូម្បីតែនៅក្នុងថ្នាក់លើនៃអភិបាលកិច្ចក៏មានដែរ ឧទាហរណ៍៖ នៅខែសីហា ឆ្នាំ២០១០ វាត្រូវបានគេបង្ហាញថាថ្នាក់ដឹកនាំរបស់ធនាគារកាប៊ុលថ្មីនិងឥស្សរជននយោបាយមួយចំនួនតូចរួមទាំងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីផងបានកិបកេងលុយជិត ១ ពាន់លានដុល្លារតាមរយៈគម្រោងប្រាក់កម្ចីក្លែងបន្លំ។[៥៦][៥៧]

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីអាហ្វហ្កានីស្ថានបានឈានដល់កិច្ចព្រមព្រៀងបែងចែកអំណាចជាមួយគូប្រជែងរបស់លោកពីការបោះឆ្នោតដោយមានលោកអាប់ឌុលឡា អាប់ឌុលឡាជាអ្នកសម្រេចចិត្តថាអ្នកណានឹងដឹកនាំក្រសួងសំខាន់ៗរបស់ប្រទេស។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ភាពជាប់គាំងនយោបាយរយៈពេលជាច្រើនខែនៅក្នុងប្រទេស។ វាត្រូវបានគេយល់ស្របថាខណៈដែលលោកហ្កានីនឹងដឹកនាំប្រទេសអាហ្វហ្កានីស្ថានក្នុងនាមជាប្រធានាធិបតី លោកអាប់ឌុលឡានឹងត្រួតពិនិត្យដំណើរការសន្តិភាពជាមួយក្រុមតាលីបង់។[៥៨][៥៩]

ការបោះឆ្នោត និងគណបក្សនយោបាយ

[កែប្រែ]
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំឈរចាប់ដៃជាមួយប្រធានាធិបតីអាហ្វហ្កានីស្ថានលោកអាស្រាហ្វ ហ្កានី, ២០១៧

យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៤ បានចែងថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងការបោះឆ្នោតសភាត្រូវបានធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង។ ទោះជាយ៉ាងណាដោយសារតែការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៤ មានជម្លោះ គេបានពន្យារពេលការបោះឆ្នោតសភាឆ្នាំ២០១៥ ទៅធ្វើឡើងនៅក្នុងឆ្នាំ២០១៨។[៦០] ការបោះឆ្នោតប្រធានាធិបតីនេះគឺអាស្រ័យលើប្រព័ន្ធបោះពីរជុំ។ ប្រសិនបើគ្មានបេក្ខជនណាមួយទទួលបានសម្លេងភាគច្រើននៅក្នុងជុំទីមួយទេនោះជុំទីពីរនឹងត្រូវធ្វើឡើងដោយជ្រើសយកបេក្ខជនកំពូលពីររូប។ ការបោះឆ្នោតសភាមានតែមួយជុំប៉ុណ្ណោះនិងផ្អែកលើ"ប្រព័ន្ធបោះឆ្នោតតែមួយមិនអាចផ្ទេរបាន"ដែលវាអាចអនុញ្ញាតឱ្យបេក្ខជនខ្លះជាប់ឆ្នោតដោយមានសម្លេងតិចជាងមួយភាគរយ។[៦១]

បកទៅដើមដំបូងវិញ ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថានឆ្នាំ២០០៤ មិនមានជម្លោះឬចលាចលអ្វីទេដែលក្នុងនោះលោកហាមីដ កាហ្សៃបានយកឈ្នះនៅជុំទីមួយដោយទទួលបានសំឡេងគាំទ្រ ៥៥.៤%។ ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៩ ត្រូវបានប្រព្រឹត្តិទៅដោយខ្វះសន្តិសុខ អ្នកចូលរួមបោះឆ្នោតមានចំនួនតិច និងការលួចបន្លំសន្លឹកបោះឆ្នោតហើយជាលទ្ធផល លោកកាហ្សៃជាប់ឆ្នោតសារជាថ្មី។[៦២] ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៤ បានបញ្ចប់ដោយលោកអាស្រាហ្វ ហ្កានីបានទទួលសម្លេងគាំទ្រប្រមាណ ៥៦.៤៤%។[៦៣]

រដ្ឋសភាជាតិអាហ្វហ្កានីស្ថាននៅរដ្ឋធានីកាប៊ុល, អគារក្នុងរូបនេះត្រូវបានបើកដំណើរការដំបូងនៅក្នុងឆ្នាំ២០១៥

គណបក្សនយោបាយបានដើរតួយ៉ាងសំខាន់នៅក្នុងឆាកនយោបាយនៃប្រទេសអាហ្វហ្កានីស្ថាននៅក្រោយឆ្នាំ២០០១ ជាពិសេសគឺសកម្មភាពប្រឆាំងរបស់លោកកាហ្សៃចំពោះគណបក្សទាំងនោះ។[៦៤] នៅក្នុងការបោះឆ្នោតសភាឆ្នាំ២០០៥ សន្លឹកឆ្នោតមិនបានបង្ហាញពីទំនាក់ទំនងគណបក្សរបស់បេក្ខជនឡើយដូច្នេះលទ្ធផលត្រូវបានកំណត់ដោយកិត្យានុភាពផ្ទាល់ខ្លួនរបស់បេក្ខជននីមួយៗ។[៦៤] នៅក្នុងចំណោមមន្រ្តីជាប់ឆ្នោតទាំងនោះមានដូចជា អតីតសមាជិកចលនាមូចាហ៊ីឌីន សាសនិកឥស្លាម ស្តេចត្រាញ់ អ្នកជាតិនិយមកុលសម្ព័ន្ធ អតីតអ្នកនយោបាយកុម្មុយនិស្ត អ្នកកំណែទម្រង់ អ្នកជំនាញតាមទីប្រជុំជន អ្នករាជានិយម និងអតីតសហការីតាលីបង់ជាច្រើននាក់។[៦៥][៦៦] នៅក្នុងពេលដំណើរគ្នានេះដែរ អាហ្វហ្កានីស្ថានបានជាប់ចំណាត់ថ្នាក់លេខ ៣០ ទូទាំងពិភពលោកខាងចំនួនអ្នកតំណាងភេទស្រីនៅក្នុងរដ្ឋសភា។[៦៧] គណបក្សផ្សេងៗកាន់តែមានឥទ្ធិពលច្រើនឡើងនៅក្រោយឆ្នាំ២០០៩ ពោលគឺនៅពេលដែលច្បាប់ថ្មីត្រូវបានប្រកាសដែលតម្រូវការឱ្យការចុះឈ្មោះគណបក្សមានភាពតឹងរ៉ឹងជាងមុន។[៦៨] គណបក្សថ្មីៗជិតមួយរយត្រូវបានចុះឈ្មោះបន្ទាប់ពីច្បាប់នេះបានចូលជាធរមាន[៦៩] ហើយគណបក្សទាំងនោះបានដើរតួយ៉ាងសកម្មនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ ប៉ុន្តែឥទ្ធិពលបក្សនូវតែមានកម្រិតនៅឡើយ។[៧០]

យោធា

[កែប្រែ]
ឧទ្ធមាគចក្រ "Black Hawks" នៃកងទ័ពជើងអាកាសអាហ្វហ្កានីស្ថាននៅឯអាកាសយានដ្ឋានកាន់ដាហារ

មុនពេលទីក្រុងកាប៊ុលត្រូវដួលរលំ កងកម្លាំងប្រដាប់អាវុធអាហ្វហ្កានីស្ថានដែលស្ថិតនៅក្រោមក្រសួងការពារជាតិបានបែងចែកចេញជាកងទ័ពជើងអាកាសអាហ្វហ្កានីស្ថាន និងកងទ័ពជាតិអាហ្វហ្កានីស្ថានសាកលវិទ្យាល័យការពារជាតិអាហ្វហ្កានីស្ថានមានគ្រឹះស្ថានអប់រំផ្សេងៗសម្រាប់កងកម្លាំងប្រដាប់អាវុធអាហ្វហ្កានីស្ថានរួមទាំងបណ្ឌិត្យសភាយោធាជាតិអាហ្វហ្កានីស្ថានផងដែរ។[៧១]

ការអនុវត្តន៏ច្បាប់

[កែប្រែ]
រថយន្តនគរបាលជាតិអាហ្វហ្កានីស្ថាននៅក្នុងខេត្តគូណារ

ការអនុវត្តច្បាប់គឺជាទំនួលខុសត្រូវរបស់នគរបាលជាតិអាហ្វហ្កានីស្ថានដែលស្ថិតនៅក្រោមក្រសួងមហាផ្ទៃ។ នគរបាលជាតិអាហ្វហ្កានីស្ថានមានសាខាចម្បងពីរគឺ៖ នគរបាលឯកសណ្ឋានអាហ្វហ្កានីស្ថាន និងនគរបាលព្រំដែនអាហ្វហ្កានីស្ថាន។ បេសកកម្មរបស់នគរបាលឯកសណ្ឋានគឺដើម្បីធានាសន្តិសុខនៅក្នុងប្រទេស ទប់ស្កាត់ឧក្រិដ្ឋកម្ម និងការពារទ្រព្យសម្បត្តិ។ នគរបាលព្រំដែនគឺទទួលខុសត្រូវក្នុងការការពារនិងថែរក្សាព្រំដែនរបស់ប្រទេសជាមួយរដ្ឋជិតខាងក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិទាំងអស់នៅក្នុងប្រទេស។[៧២] ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាហ្វហ្កានីស្ថានត្រូវបានគេស្គាល់ថាអគ្គនាយកសន្តិសុខជាតិក៏មាននាទីជួយដល់កម្លាំងនគរបាលជាមួយបញ្ហាសន្តិសុខដែរ។[៧៣] តែទោះបីជាយ៉ាងណា ស្ទើរគ្រប់ផ្នែកនៃប្រទេសអាហ្វហ្កានីស្ថានត្រូវបានគេចាត់ទុកថាជាតំបន់គ្រោះថ្នាក់ព្រោះដោយសារតែសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធនិងឧបទ្ទវហេតុទាក់ទងនឹងភេរវកម្ម។ ការចាប់ជំរិតទារប្រាក់លោះនិងប្លន់បានកើតឡើងជារឿយៗនៅតាមទីក្រុងធំៗ។ ជារៀងរាល់ឆ្នាំ កម្លាំងនគរបាលអាហ្វហ្កានីស្ថានរាប់រយនាក់បានស្លាប់ខណៈពេលកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេ។[៧៤] អាហ្វហ្កានីស្ថានក៏ជាប្រទេសនាំមុខនៃផលិតផលអាភៀនដែរ។[៧៥] ផលដំណាំអាភៀននៅអាហ្វហ្កានីស្ថានបានផលិតចេញជាហេរ៉ូអ៊ីនខុសច្បាប់ជាង ៩០% នៅទូទាំងពិភពលោកនិងជាង ៩៥% នៃនៅទ្វីបអឺរ៉ុប។[៧៦][៧៧] ក្រសួងប្រឆាំងគ្រឿងញៀនគឺជាអ្នកដែលទទួលខុសត្រូវចំពោះការត្រួតពិនិត្យនិងលុបបំបាត់អាជីវកម្មគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស។

មើលផងដែរ

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. អាហ្វហ្កានីស្ថានមានមុខតំណែងអនុប្រធានាធិបតីចំនួនពីរគឺអនុប្រធានាធិបតីទីមួយ និងអនុប្រធានាធិបតីទីពីរ។
  2. ៣១ មីនា ដល់ ២៩ កញ្ញា

ឯកសារយោង

[កែប្រែ]
  1. "Country Profile: Afghanistan" (PDF). Library of Congress Country Studies on Afghanistan. August 2008. Archived from the original (PDF) on 8 មេសា 2014. Retrieved 5 កញ្ញា 2021.
  2. ការិយាល័យស្ថិតិកណ្តាលអាហ្វហ្កានីស្ថានឆ្នាំ២០២០។
  3. Ladwig, Walter C. (2017). The Forgotten Front: Patron-Client Relationships in Counter Insurgency. Cambridge University Press. p. 302. ល.ស.ប.អ. 9781107170773. https://books.google.com/books?id=GdAoDwAAQBAJ។ បានយកមក 2018-05-15. 
  4. "(ភាសាអង់គ្លេស) Afghanistan's Hekmatyar says heading for Doha with Karzai, Abdullah Abdullah to meet Taliban - Al Jazeera". Reuters. 2021-08-16. Retrieved 2021-09-05.
  5. AFP (2021-08-18). "(ភាសាអង់គ្លេស) Taliban met ex-Afghan leader Karzai, Abdullah Abdullah". Brecorder. Retrieved 2021-09-05.
  6. Macias, Natasha Turak,Amanda (2021-08-18). "(ភាសាអង់គ្លេស) Ousted Afghan President Ashraf Ghani resurfaces in UAE after fleeing Kabul, Emirati government says". CNBC. Retrieved 2021-09-05.
  7. "(ភាសាអង់គ្លេស) Ghani says he backs talks as Taliban meet with Karzai, Abdullah". New Age. Retrieved 2021-09-05.
  8. "Panjshir flies flag of resistance again; Amrullah says he is President of Afghanistan". Tribune India. August 17, 2021. https://www.tribuneindia.com/news/world/panjshir-flies-flag-of-resistance-again-amrullah-says-he-is-president-of-afghanistan-298553. 
  9. "(ភាសាអង់គ្លេស) Afghan vice president says he is "caretaker" president". Reuters. 2021-08-17. Retrieved 2021-09-05.
  10. "(ភាសាអង់គ្លេស) Exiled Taliban leaders return to take charge of Afghanistan". BBC News. Retrieved 2021-09-05.
  11. Security Councilសហប្រជាជាតិ Resolution 1386 S-RES-1386(2001) នៅថ្ងៃ 31 May 2001 – (UNSCR 1386)
  12. "United States Mission to Afghanistan". Nato.usmission.gov. Archived from the original on 21 តុលា 2010. Retrieved 6 កញ្ញា 2021.
  13. "Afghanistan's Refugee Crisis". MERIP. 24 September 2001.
  14. "Afghanistan: Civilians at Risk". Doctors Without Borders – USA.
  15. Makhmalbaf, Mohsen (1 November 2001). "Limbs of No Body: The World's Indifference to the Afghan Tragedy". Monthly Review.
  16. "Rebuilding Afghanistan". Return to Hope. Archived from the original on 2021-08-14. Retrieved 2021-09-06.
  17. "Japan aid offer to 'broke' Afghanistan". CNN. 15 January 2002. Archived from the original on 19 វិច្ឆិកា 2002. Retrieved 6 កញ្ញា 2021.
  18. "Rebuilding Afghanistan: The U.S. Role". Stanford University.
  19. Fossler, Julie. "USAID Afghanistan". Afghanistan.usaid.gov. Archived from the original on 17 តុលា 2010. Retrieved 6 កញ្ញា 2021.
  20. "Canada's Engagement in Afghanistan: Backgrounder". Afghanistan.gc.ca. 9 July 2010. Archived from the original on 15 ធ្នូ 2010. Retrieved 6 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  21. "Pakistan Accused of Helping Taliban". ABC News. 31 July 2008. https://abcnews.go.com/Video/video?id=5484891&tab=9482931&section=8865284&page=1. 
  22. Crilly, Rob; Spillius, Alex (26 July 2010). "Wikileaks: Pakistan accused of helping Taliban in Afghanistan attacks". The Telegraph (London). https://www.telegraph.co.uk/news/worldnews/asia/afghanistan/7910687/Wikileaks-Pakistan-accused-of-helping-Taliban-in-Afghanistan-attacks.html. 
  23. "Afghan President Karzai Receives Philadelphia Liberty Medal". Philanthropy News Digest (PND).
  24. Howard Adelman (15 April 2016). Protracted Displacement in Asia: No Place to Call Home. Taylor & Francis. p. 167. ល.ស.ប.អ. 978-1-317-07407-6. https://books.google.com/books?id=oLYFDAAAQBAJ&pg=PT167. 
  25. "The foreign troops left in Afghanistan". BBC News. 15 October 2015. https://www.bbc.com/news/world-south-asia-11371138. 
  26. "How Many Troops Are Currently in Afghanistan?". Forces Network.
  27. "Huge security as Afghan presidential election looms". BBC. 4 April 2014. https://www.bbc.com/news/world-asia-26880022. 
  28. "Afghanistan votes in historic presidential election". BBC. 5 April 2014. https://www.bbc.com/news/world-asia-26893972. 
  29. Shalizi and Harooni, Hamid and Mirwais (4 April 2014). "Landmark Afghanistan Presidential Election Held Under Shadow of Violence". HuffPost. https://www.huffingtonpost.com/2014/04/04/landmark-afghan-election-_n_5095143.html. 
  30. "Afghanistan's Future: Who's Who in Pivotal Presidential Election". NBC News. https://www.nbcnews.com/news/world/afghanistans-future-whos-who-pivotal-presidential-election-n24756. 
  31. "Afghan president Ashraf Ghani inaugurated after bitter campaign". The Guardian. https://www.theguardian.com/world/2014/sep/29/afghan-president-ashraf-ghani-inaugurated. 
  32. "U.S. formally ends the war in Afghanistan". Associated Press. CBA News. 28 December 2014. https://www.cbsnews.com/news/america-formally-ends-the-war-in-afghanistan/. 
  33. Sune Engel Rasmussen in Kabul (28 December 2014). "Nato ends combat operations in Afghanistan". The Guardian (Kabul). https://www.theguardian.com/world/2014/dec/28/nato-ends-afghanistan-combat-operations-after-13-years. 
  34. "U.S. formally ends the war in Afghanistan". CBS News. Archived from the original on 28 ធ្នូ 2014. Retrieved 6 កញ្ញា 2021.
  35. "TSG IntelBrief: Afghanistan 16.0". The Soufan Group. Archived from the original on 9 សីហា 2018. Retrieved 6 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  36. "Afghan Civilians". Brown University. 2015. Archived from the original on 6 កញ្ញា 2015. Retrieved 6 កញ្ញា 2021.
  37. "Body Count – Casualty Figures after 10 Years of the 'War on Terror' – Iraq Afghanistan Pakistan" (PDF). IPPNW, PGS and PSR, First international edition (March 2015). Archived from the original (PDF) on 30 មេសា 2015.
  38. Gabriela Motroc (7 April 2015). "U.S. War on Terror has reportedly killed 1.3 million people in a decade". Australian National Review. http://www.australiannationalreview.com/war-terror-reportedly-killed-13-million-people-decade/. 
  39. "220,000 killed in US war in Afghanistan 80,000 in Pakistan: report". Daily Times. 30 March 2015. http://www.dailytimes.com.pk/national/30-Mar-2015/220-000-killed-in-us-war-in-afghanistan-80-000-in-pakistan-report. 
  40. "NATO to Cut Forces in Afghanistan, Match US Withdrawal". VOA News. 14 April 2021. https://www.voanews.com/usa/nato-cut-forces-afghanistan-match-us-withdrawal. 
  41. Robertson, Nic (24 June 2021). "Afghanistan is disintegrating fast as Biden's troop withdrawal continues". CNN. https://edition.cnn.com/2021/06/24/asia/afghanistan-taliban-offensive-intl-cmd/index.html. 
  42. "Afghanistan stunned by scale and speed of security forces' collapse". The Guardian. 13 July 2021. https://www.theguardian.com/world/2021/jul/13/afghanistan-stunned-by-scale-and-speed-of-security-forces-collapse. 
  43. "(ភាសាអង់គ្លេស) Afghan government could fall within six months of U.S. military withdrawal, new intelligence assessment says". The Washington Post. 24 June 2021. ល.ត.ម.អ. 0190-8286. https://www.washingtonpost.com/national-security/afghan-government-could-fall-within-six-months-of-us-military-withdrawal-new-intelligence-assessment-says/2021/06/24/42375b14-d52c-11eb-baed-4abcfa380a17_story.html. 
  44. Archive, View Author; feed, Get author RSS (2021-08-14). "(ភាសាអង់គ្លេស) Inside an Afghan city as it falls to the Taliban". New York Post. Retrieved 2021-08-16. {{cite web}}: |first= has generic name (help)
  45. "(ភាសាអង់គ្លេស) Afghanistan: Heavy fighting ongoing on the outskirts of Kabul as of early Aug. 15; a total blackout reported in the city". GardaWorld. Archived from the original on 2021-08-15. Retrieved 6 កញ្ញា 2021.
  46. "(ភាសាអង់គ្លេស) Afghan President leaves country, Taliban directed to enter Kabul". The Khaama Press News Agency. 2021-08-15. Retrieved 6 កញ្ញា 2021.
  47. Sanger, David E.; Cooper, Helene (2021-08-14). "(ភាសាអង់គ្លេស) Taliban Sweep in Afghanistan Follows Years of U.S. Miscalculations". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2021/08/14/us/afghanistan-biden.html. 
  48. Latifi, Ali M. "(ភាសាអង់គ្លេស) Kabul near standstill on day one of the Taliban's Emirate". Al Jazeera. Retrieved 6 កញ្ញា 2021.
  49. "(ភាសាអង់គ្លេស) Afghan vice president says he is "caretaker" president". Reuters. 2021-08-17. Retrieved 6 កញ្ញា 2021.
  50. "Leadership". Northern Alliance: Fighting for a Free Afghanistan. Friends of the Northern Alliance. Retrieved 6 កញ្ញា 2021.
  51. "Panjshir flies flag of resistance". Tribune India. Archived from the original on 2023-05-17. Retrieved 2021-09-05.
  52. "The Supreme Court Chief Justice Biography". supremecourt.gov.af. Archived from the original on 3 តុលា 2015. Retrieved 2021-09-07. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  53. "Afghan Biographies". afghan-bios.info. Archived from the original on 2 តុលា 2015. Retrieved 7 កញ្ញា 2021.
  54. "Corruption Perceptions Index 2016 Results". Transparency International. Archived from the original on 25 មករា 2017. Retrieved 7 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  55. "Corruption widespread in Afghanistan, UNODC survey says". UNODC.org. 19 January 2010. Archived from the original on 16 មេសា 2014. Retrieved 7 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  56. George, Brian. "The Kabul to Dubai Pipeline: Lessons Learned From the Kabul Bank Scandal". Carnegie Endowment. Archived from the original on 2021-09-06. Retrieved 6 កញ្ញា 2021.
  57. Danish, Jamil. "Afghanistan's corruption epidemic is wasting billions in aid". Guardian. https://www.theguardian.com/global-development-professionals-network/2016/nov/03/afghanistans-corruption-epidemic-is-wasting-billions-in-aid. 
  58. "Afghanistan president Ashraf Ghani and rival Abdullah Abdullah reach power-sharing deal". Deutsche Welle. Retrieved 7 កញ្ញា 2021.
  59. "Afghan president and rival strike power-sharing deal after feuding for months". Reuters. Retrieved 7 កញ្ញា 2021..
  60. "Afghans defy deadly poll violence". BBC News. 21 October 2018. https://www.bbc.com/news/world-asia-45919057. 
  61. "Afghanistan's "Lottery Effect"". Afghan 2010. Archived from the original on 10 មករា 2015. Retrieved 6 កញ្ញា 2021.
  62. Cooper, Helene (2 November 2009). "Karzai Gets New Term as Afghan Runoff is Scrapped". The New York Times. https://www.nytimes.com/2009/11/03/world/asia/03afghan.html. 
  63. "2014 Afghanistan Election Results". Independent Election Commission of Afghanistan. Archived from the original on 6 មិថុនា 2018. Retrieved 6 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  64. ៦៤,០ ៦៤,១ Barfield 2012, p. 301.
  65. "RAWA Photo Gallery: They are Responsible for Afghanistan's Tragedy". RAWA. Archived from the original on 19 តុលា 2010. Retrieved 7 កញ្ញា 2021.
  66. Fleschenberg, Andrea (២០ ខែវិច្ឆិកា ២០០៩), Afghanistan's parliament in the making, Berlin: Heinreich Boll Stiftung, ល.ស.ប.អ. 978-3-86928-006-6, https://www.boell.de/sites/default/files/Afghanistan_s_Parliament_in_the_Making-Endf.pdf 
  67. "Women in Parliaments: World Classification". Ipu.org. 30 November 2009. Archived from the original on 28 មីនា 2014. Retrieved 6 កញ្ញា 2021.
  68. "Political Parties in Afghanistan". British Embassy Kabul. Archived from the original on 3 កក្កដា 2011. Retrieved 7 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  69. Zia Ur Rehman. "Afghanistan sees new political parties form". Central Asia Online. Archived from the original on 22 កុម្ភៈ 2014.
  70. Anna Larson. "Political Parties in Afghanistan" (PDF). United States Institute of Peace. pp. 1–3. Archived from the original (PDF) on 8 សីហា 2019. Retrieved 7 កញ្ញា 2021.
  71. Glasch, Mike. "USACE TAA employee named top engineer". Army.mil. US Army. Archived from the original on 22 វិច្ឆិកា 2016. Retrieved 7 កញ្ញា 2021.
  72. CJ Radin (November 2008). "Afghan National Security Forces Order of Battle" (PDF). The Long War Journal. Archived from the original (PDF) on 6 កុម្ភៈ 2012. Retrieved 7 កញ្ញា 2021.
  73. "Afghanistan's dysfunctional security agencies". BBC. 14 August 2011. Archived from the original on 25 កញ្ញា 2019. Retrieved 7 កញ្ញា 2021.
  74. "Staggering Afghan death toll revealed". 25 January 2019. https://www.bbc.com/news/world-asia-47005558. 
  75. "UNODC 2010 world drug report, page 43" (PDF). Archived from the original (PDF) on 19 ធ្នូ 2011. Retrieved 7 កញ្ញា 2021.
  76. Vanda Felbab-Brown (1 December 2009). Shooting Up: Counterinsurgency and the War on Drugs. Brookings Institution Press. p. 113. ល.ស.ប.អ. 978-0-8157-0450-8. https://books.google.com/books?id=5N95OLwIcUYC។ បានយកមក 7 កញ្ញា 2021. 
  77. David Greene (host, Morning Edition), Hayatullah Hayat (Governor of Helmand Province, Afghanistan), Tom Bowman (reporter), Dianne Feinstein (U.S. Senator, Chair of the Caucus on International Narcotics Control) (6 July 2016). "Afghan Governor Wants Government To Control Poppy Crop" (Radio broadcast). NPR. Event occurs at 0:10. Archived from the original on 7 កក្កដា 2016. Retrieved 7 កញ្ញា 2021.{{cite web}}: CS1 maint: multiple names: authors list (link)

គន្ថនិទ្ទេស

[កែប្រែ]

តំណភ្ជាប់ក្រៅ

[កែប្រែ]
មុនដោយ
អន្តរកាលរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន
សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន
២០០៤-២០២១
តដោយ
អេមីរ៉ាតឥស្លាមអាហ្វកានីស្ថាន