អាហ្វហ្កានីស្ថាន
د افغانستان اسلامي امارت (ភាសាបាស្តូ) امارت اسلامی افغانستان (ភាសាដារី) | |
---|---|
![]() ទីតាំងប្រទេសអាហ្វហ្កានីស្ថាន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | កាប៊ុល 33°N 66°E / 33°N 66°ECoordinates: 33°N 66°E / 33°N 66°E |
ភាសាផ្លូវការ | |
ក្រុមជនជាតិ | |
សាសនា |
|
រដ្ឋាភិបាល | អេមីរ៉ាតបណ្ដោះអាសន្ននិយមឥស្លាម ក្រោមអំណាចអត្ថាធិបតេយ្យ |
ហៃបាទូឡា អាហ៊ុងហ្សាដា[៤] | |
មហាម៉ាដ ហាស្សាន អាឃុន (ស្តីទី) | |
អាប់ឌុល ហាឃីម អ៊ីស្សាកហ្សៃ | |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាថ្នាក់ដឹកនាំ[៥] |
និម្មិតកម្ម | |
១៧០៩–១៧៣៨ | |
១៧៤៧–១៨២៣ | |
១៨២៣–១៨៣៩ | |
១៩ សីហា ១៩១៩ | |
៩ មិថុនា ១៩២៦ | |
១៧ កក្កដា ១៩៧៣ | |
២៧–២៨ មេសា ១៩៧៨ | |
២៨ មេសា ១៩៩២ | |
៧ កញ្ញា ១៩៩៦ | |
២៦ មករា ២០០៤ | |
១៥ សីហា ២០២១ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៥២,៨៦៤ គ.ម២ |
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៣២,៨៩០,១៧១[៦] (ទី៤៣) |
- ដង់ស៊ីតេ | ៤៨.០៨ នាក់/គ.ម២ (ទី១៧៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ៧២.៩១១ ពាន់លានដុល្លារ[៧] (ទី៩៦) |
- ក្នុងម្នាក់ | ២,០២៤ ដុល្លារ[៧] (ទី១៦៩) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ២១.៦៥៧ ពាន់លានដុល្លារ[៧] (ទី១១១) |
- ក្នុងម្នាក់ | ៤៩៣ ដុល្លារ[៧] (ទី១៧៧) |
ជីនី (២០០៨) | ![]() ទាប · ទី១ |
HDI (២០១៩) | ![]() ទាប · ទី១៦៩ |
រូបិយវត្ថុ | អាហ្វហ្កានី (افغانی) (AFN) |
ល្វែងម៉ោង | UTC+៤:៣០ ប្រតិទិនសុរិយគតិ (D†) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៣ |
កូដ ISO 3166 | AF |
ដែនកម្រិតខ្ពស់ | .af افغانستان. |
ប្រទេសអាហ្វហ្កានីស្ថាន (ភាសាដារី/បាស្តូ៖ افغانستان) ដោយមានឈ្មោះជាផ្លូវការថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថាននៅភាគខាងកើតនិងត្បូង អ៊ីរ៉ង់នៅភាគខាងលិច តួកមេនីស្ថាន អ៊ូសបេគីស្ថាន និងតាហ្ស៊ីគីស្ថាននៅភាគខាងជើង និង ប្រទេសចិននៅភាគឦសាន។ អាហ្វហ្កានីស្ថានមានផ្ទៃក្រឡាសរុប ៦៥២,៨៦៤ គីឡូម៉ែត្រការ៉េដោយគ្របដណ្តប់ទៅដោយតំបន់ភ្នំ និងវាលទំនាបនៅភាគខាងជើងនិងនិរតី។ កាប៊ុលគឺជារដ្ឋធានីនិងទីក្រុងធំបំផុតដោយមានប្រជាជនរស់នៅប្រមាណ ៤.៦ លាននាក់ដែលភាគច្រើនជាជនជាតិប៉ាស្តុន តាហ្ស៊ិក ហាសារ៉ា និង អ៊ូសបេក។
មនុស្សបានមកតាំងទីលំនៅលើទឹកដីអាហ្វហ្កានីស្ថានចាប់តាំងពីយុគសម័យប៉ាឡេអូលីទិកកណ្តាលមកម្លេះហើយវាមានទីតាំងស្ថិតនៅជាប់ផ្លូវសូត្រដែលត្រូវជាផ្លូវពាណិជ្ជកម្មបុរាណដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយវាបានភ្ជាប់តំបន់បជ្ឈឹមបូព៌ាជាមួយផ្នែកផ្សេងទៀតនៃទ្វីបអាស៊ី។ ទឹកដីអាហ្វហ្កានីស្ថានគឺជាទីកន្លែងកំណើតនៃជាតិសាសន៍ជាច្រើនហើយធ្លាប់បានឆ្លងកាត់ប្រតិបត្តិការយោធាប្រវត្តិសាស្ត្រធំៗរួមមាន៖ យុទ្ធនាការឈ្លានពានរបស់មហាក្សត្រអាឡិចសាន់ដឺ ចក្រភពមយូរ ជនជាតិអារ៉ាប់ ពួកម៉ុងកូល ចក្រភពអង់គ្លេស សូវៀត និងក្នុងពេលថ្មីៗនេះគឺយុទ្ធនាការរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ។ ចក្រភពជាច្រើនបាននិម្មិតឡើងនៅលើទឹកដីប្រទេសនេះរួមមាន៖ ចក្រភពសាណានីដ សាហ្វារីដ ហ្កាស្សនាវីដ ហូតាក់ ឌូរ៉ានី និងចក្រភពជាច្រើនៗទៀត។[១០]
រដ្ឋសម័យនៃអាហ្វហ្កានីស្ថានបានផ្តើមឡើងដំបូងចេញពីរាជវង្សហូចាក់ និងរាជវង្សឌូរ៉ានីនៅក្នុងសតវត្សទី១៨។ នៅចុងសតវត្សទី១៩ អាហ្វហ្កានីស្ថានបានក្លាយជារដ្ឋទ្រនាប់រវាងទឹកដីអាណានិគមអង់គ្លេសគឺរាជឥណ្ឌា និងចក្រភពរុស្ស៊ី។ បន្ទាប់ពីសង្គ្រាមអង់គ្លេស-អាហ្វហ្កានីស្ថានលើកទី៣ បានបញ្ចប់នៅក្នុងឆ្នាំ១៩១៩ ប្រទេសនេះក៏បានរួចផុតពីនឹមត្រួតត្រារបស់បរទេសហើយទីបំផុតបានបង្កើតចេញជារាជាណាចក្រអាហ្វហ្កានីស្ថាននៅខែមិថុនា ឆ្នាំ១៩២៦ ដោយមានការដឹកនាំពីស្តេចអាម៉ានូឡា។ របបរាជានិយមនៅអាហ្វហ្កានីស្ថានមានអត្ថិភាពជិត ៥០ ឆ្នាំមុនពេលត្រូវបានដួលរលំនៅក្នុងរជ្ជកាលស្តេចសាហ៊ែររួចក៏លេចចេញជាសាធារណរដ្ឋនៅអំឡុងខែកក្កដា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៨ រដ្ឋប្រហារមួយទៀតបានកើតឡើងហើយប្រទេសអាហ្វហ្កានីស្ថានក៏បានក្លាយជារដ្ឋកុម្មុយនីស្ត។ នៅទស្សវត្តឆ្នាំ១៩៨០ សង្គ្រាមសូវៀត–អាហ្វហ្កានីស្ថានក៏បានផ្ទុះឡើងដោយចលនាមូចាហ៊ីឌីនចង់ផ្តួលរំលំរបបកុម្មុយនិស្តថ្មី។ នៅត្រឹមឆ្នាំ១៩៩៦ ទឹកដីអាហ្វហ្កានីស្ថានភាគច្រើនបានធ្លាក់ចូលក្នុងដៃក្រុមមូលដ្ឋាននិយមឥស្លាមមួយដែលគេតែងហៅថាតាលីបង់, ក្រុមនេះបានបង្កើតចេញជារបបផ្តាច់ការរយៈពេល ៥ ឆ្នាំមុនពេលត្រូវផ្តួលរំលំវិញនៅក្នុងឆ្នាំ២០០១។ តាលីបង់ត្រូវបានទម្លាក់ចេញពីអំណាចដោយកងកម្លាំងអាមេរិកប៉ុន្តែក្រុមនេះមិនបានរលាយសាបសូន្យឡើយ។ ដោយហេតុនេះហើយទើបមានសង្គ្រាមរយៈពេល ២០ ឆ្នាំផ្ទុះឡើងរវាងរដ្ឋាភិបាលរណបអាមេរិកនិងចលនាតាលីបង់ហើយនៅក្នុងឆ្នាំ២០២១ អាមេរិកបានប្រកាសដកទ័ពចេញខណៈដែលក្រុមតាលីបង់បានបើកប្រតិបត្តិការយោធាប្រឆាំងដ៏ធំមួយដែលនាំឱ្យពួកគេឡើងត្រឡប់កាន់អំណាចវិញ។
អាហ្វហ្កានីស្ថានមានកម្រិតភេរវកម្ម ភាពក្រីក្រ កង្វះអាហារូបត្ថម្ភសម្រាប់កុមារ និងអំពើពុករលួយខ្ពស់បំផុតនៅក្នុងចំណោមប្រទេសដទៃលើពិភពលោក។ ប្រទេសនេះសព្វថ្ងៃគឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ហ្សេ៧៧ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងចលនាមិនចូលបក្សសម្ព័ន្ធ។ សេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថានគឺស្ថិតនៅលំដាប់ថ្នាក់ទី ៩៦ នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុប (ផសស) ស្មើនឹង ៧២.៩ ពាន់លានដុល្លារបើគិតតាមយុគភាពអំណាចនៃការទិញ។ ប៉ុន្តែបើគិតជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗវិញ (យអទ) អាហ្វហ្កានីស្ថានគឺស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុតដោយជាប់ចំណាត់ថ្នាក់លេខ ១៦៩ នៅក្នុងចំណោមប្រទេសសរុបចំនួន ១៨៦ ប្រទេសគិតត្រឹមឆ្នាំ២០១៨។
និរុត្តិសាស្ត្រ[កែប្រែ]
អាហ្វហ្កានីស្ថាន រួមភាគ अश्वक (អស្វកៈ) និង स्थान (ស្ថាន) ជាភាសាសំស្ក្រឹត។ अश्वक (អស្វកៈ) ផ្លាស់ប្តូរជា आश्विन (អស្វិន ៖ អ្នកជិះសេះ)។ ជាភាសាខ្មែរ នាមនៃប្រទេសនេះជា «អស្វិនស្ថាន» ។
ប្រវត្តិសាស្ត្រ[កែប្រែ]
ប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសអាហ្វហ្កានីស្ថានកើតឡើងដោយសារសង្គ្រាម និង ការរំជើបរំជួលផ្ទៃក្នុង ។ សហភាពសូវៀត បានចូលមក ឈ្លានពាននៅ ឆ្នាំ១៩៧៩ ប៉ុន្តែ កម្លាំងដែលមកឈ្លានពានត្រូវដកចេញទៅវិញនៅរយៈពេល១០ឆ្នាំ។ ក្រោយមក ដោយសារ កម្លាំងតស៊ូប្រឆាំងនឹងរបបកុំមុយនីស្តរបស់អាហ្វហ្កានីស្ថាន របបកុំមុយនីស្តនៅក្នុងទីក្រុងកាប៊ុលបានរលំរលាយទាំងស្រុងនៅឆ្នាំ១៩៩២។
ការតស៊ូប្រឆាំងបានផ្ទុះឡើងជាបន្តបន្ទាប់ក្នុងចំណោមចលនាតស៊ូរបស់អាហ្វហ្កានីស្ថានផ្សេងៗគ្នាបានជួយដល់ពួកតាលីបង់ជាចលនាបណ្ដាញគាំទ្រប៉ាគីស្ថានមួយ ដែលបានតស៊ូដើម្បីបញ្ចប់ពួកជ្រុលនិយម និង សង្គ្រាមក្នុងស្រុក ដែលបានបង្រួបបង្រួមប្រទេស ជាយថាហេតុ។ ពួកតាលីបង់បានឈ្លានរឹបអូសយកទីក្រុងកាប៊ុលបាននៅឆ្នាំ១៩៩៦ និងអាចចាប់យកចំណែកដីនៃប្រទេសជាច្រើនដែលនៅក្រៅការគ្រប់គ្រងនៃពួកសម្ព័ន្ធមិត្ត ខាងជើង នៅភាគឦសាន។ ក្រោយអំពើភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ទាហានសហរដ្ឋអាមេរិក និង ទាហានសម្ព័ន្ធមិត្ត រួមទាំង ទាហានសម្ព័ន្ធមិត្តខាងជើងបានផ្ដួលរំលំពួកតាលីបង់ដែលផ្ដល់ជម្រកដល់អូសាម៉ា ប៊ីនឡាដិន។ នៅចុងឆ្នាំ២០០១ មានកិច្ចប្រជុំមួយនៅទីក្រុងប៊ែន ប្រទេសអាល្លឺម៉ង់ ដើម្បីបង្កើតនូវបែបបទមួយសម្រាប់ការស្ថាបនានយោបាយឡើងវិញ ដែលផ្ដល់ជាចុងក្រោយនៅក្នុងការស្ថាបនារដ្ឋធម្មនុញ្ញ និង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០០៤។ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០០៤ ហាមីដ កាហ្សៃ បានក្លាយជាប្រធានាធិបតីដែលឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ភូមិសាស្ត្រ[កែប្រែ]
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
រដ្ឋាភិបាល[កែប្រែ]
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
សេដ្ឋកិច្ច[កែប្រែ]
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រជាសាស្ត្រ[កែប្រែ]
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
វប្បធម៌[កែប្រែ]
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង[កែប្រែ]
- ↑ "BBCNazer.com | زندگى و آموزش | حرف های مردم: سرود ملی". www.bbc.co.uk. Retrieved 8 កញ្ញា 2021.
- ↑ Amirzai, Shafiq l. "(ភាសាបាស្តូ) د ملي سرود تاریخ | روهي". Rohi.Af. Archived from the original on 2021-08-17. Retrieved 9 កញ្ញា 2021.
- ↑ "(ភាសាបាស្តូ) ملا فقیر محمد درویش د جهادي ترنم منل شوی سرخیل". نن ټکی اسیا. 2018-01-16. Retrieved 9 កញ្ញា 2021.
- ↑ "(ភាសាខ្មែរ) មេដឹកនាំកំពូលចលនាតាលីបង់ លេចមុខជាផ្លូវការជាលើកទីមួយ". RFI Khmer. 31 តុលា 2021. Retrieved 6 វិច្ឆិកា 2021.
{{cite web}}
: zero width space character in|title=
at position 21 (help) - ↑ Sofoglu, Murat (27 September 2021). "How the Taliban governs itself". TRT World. https://www.trtworld.com/magazine/how-the-taliban-governs-itself-50274.
- ↑ ការិយាល័យស្ថិតិកណ្តាលអាហ្វកានីស្ថានឆ្នាំ២០២០
- ↑ ៧,០ ៧,១ ៧,២ ៧,៣ "អាហ្វកានីស្ថាន". មូលនិធិរូបិយវត្ថុពិភពលោក. Retrieved 17 សីហា 2021.
- ↑ "Gini Index". World Bank. Archived from the original on 11 ឧសភា 2014. Retrieved 17 សីហា 2021.
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 ធ្នូ 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 17 សីហា 2021.
- ↑ Griffin, Luke (14 មករា 2002). "The Pre-Islamic Period". Afghanistan Country Study. Illinois Institute of Technology. Archived from the original on 3 November 2001. Retrieved 10 កញ្ញា 2021.
|
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- CS1 errors: invisible characters
- Pages containing cite templates with deprecated parameters
- Coordinates on Wikidata
- Articles with hatnote templates targeting a nonexistent page
- Articles to be expanded
- All articles to be expanded
- Articles with empty sections
- All articles with empty sections
- អត្ថបទខ្លីមិនពេញលេញ
- អាហ្វហ្កានីស្ថាន
- តំបន់ខ្ពង់រាបអ៊ីរ៉ង់
- ប្រទេសគ្មានព្រំដែនជាប់សមុទ្រ
- ប្រទេសអាស៊ីកណ្តាល
- ប្រទេសនៅអាស៊ី
- សាធារណរដ្ឋឥស្លាម
- ប្រទេសអាស៊ីខាងត្បូង
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋជាសមាជិកនៃសមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- រដ្ឋឥស្លាម