សាយ ឈុំ
ឯកឧត្តម សម្តេចវិបុលសេនាភក្តី សាយ ឈុំ | |
កាន់តំណែង | |
តំណែងបានកាន់ ៩ មិថុនា ២០១៥ | |
អង្គក្សត្រ | នរោត្តម សីហមុនី |
---|---|
អនុប្រធានាធិបតី | នៃ ប៉េណា ទេព ងន ស៊ីម កា |
អ្នកមុន | ជា ស៊ីម |
អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា
| |
កាន់តំណែង | |
តំណែងបានកាន់ ២០ មិថុនា ២០១៥ Serving with ស ខេង | |
ប្រធានាធិបតី | ហ៊ុន សែន |
អ្នកមុន | ហ៊ុន សែន |
កាន់តំណែង ២១ មីនា ២០០៦ – ២៥ មេសា ២០១២ | |
ប្រធានាធិបតី | ហេង សំរិន |
អ្នកមុន | ងួន ញ៉ិល |
អ្នកស្នង | ឃួន សុដារី |
កាន់តំណែង ២៤ មីនា ២០១២ – ៩ មិថុនា ២០១៥ | |
ប្រធានាធិបតី | ជា ស៊ីម |
អ្នកស្នង | នៃ ប៉េណា |
សមាជិកសភា តំណាងរាស្ត្រ
សម្រាប់ ខេត្តកំពង់ស្ពឺ | |
កាន់តំណែង ១៤ មិថុនា ១៩៩៣ – ២៥ មេសា ២០១២ | |
អ្នកស្នង | ប៉ែន សុវណ្ណ |
ព័ត៌មានលំអិត | |
កើត | ខេត្តកំពង់ចាម, កម្ពុជា | 5 កុម្ភៈ 1945
Political party | គណបក្សប្រជាជនកម្ពុជា |
កូន | ៣, ក្នុងនោះមានឯកឧត្តមសាយ សំអុល |
សាយ ឈុំ (កើតថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៤៥) គឺជាអ្នកនយោបាយកម្ពុជាហើយសព្វថ្ងៃមានតំណែងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ដំបូង លោកបានឡើងកាន់តំណែងជាអនុប្រធានហើយក្រោយមកក៏ក្លាយជាប្រធាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រោយពីឯកឧត្តមជា ស៊ីម ដែលជាអតីតប្រធានព្រឹទ្ធសភា បានទទួលមរណភាព។ លោកធ្លាប់បានបម្រើការជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
លោកត្រូវបានគេបោះឆ្នោតជ្រើសតាំងជាតំណាងឱ្យខេត្តកំពង់ស្ពឺនៅក្នុងរដ្ឋសភាជាតិនៅឆ្នាំ២០០៣។[១] លោកក៏ធ្លាប់បានបម្រើការជាអនុប្រធានទីពីរនៃរដ្ឋសភាជាតិផងដែរ។
ក្នុងនាមជាអនុប្រធានទី១ នៃព្រឹទ្ធសភា, ឯកឧត្តមបានបម្រើការជាប្រធានស្តីទីព្រឹទ្ធសភានៅពេលអវត្តមានរបស់សម្តេច ជា ស៊ីម។ បន្តិចក្រោយពីឯកឧត្តមជា ស៊ីមបានទទួលមរណភាព, ឯកឧត្តមសាយ ឈុំត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាជាឯកច្ឆ័ន្ទនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ដោយសមាជិកព្រឹទ្ធសភាចំនួន ៥១ រូប។[២]
កូនប្រុសរបស់លោកឯកឧត្តម ឈ្មោះសាយ សំអាល់ ត្រូវបានតែងតាំងជាមន្រ្តីក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០១៣។
ឯកសារយោង[កែប្រែ]
- ↑ "Election results" Archived 2008-06-16 at the វេយប៊ែខ ម៉ាស៊ីន.. Cambodia National Election Committee. Accessed June 18, 2008.
- ↑ Khy Sovuthy and Mech Dara, "Say Chhum replaces Chea Sim as Senate President", The Cambodia Daily, 10 June 2015.