Jump to content

សិរីវីចក្រ

ពីវិគីភីឌា
សិរីរតន៍
ព្រះបាទ
រជ្ជកាលគ.ស ១០៩៩-១១៦៣
រាជ្យមុនព្រះបាទបរមរាជារាមាធិបតី
រាជ្យបន្តព្រះបាទលំពង្ស
ស្វាមី/មហេសីអ្នកព្រះម្នាងគន្ធបទុម
បុត្រព្រះលំពង្ស
ព្រះនាមពេញ
​​ សម្ដេចព្រះបាទព្រះរាជឱង្ការ
សន្តតិវង្សព្រះអង្គជ័យ
បិតាព្រះបាទអង្គជ័យ
មាតាព្រះនាងចន្ទ្រាវត្តី
ប្រសូតគ.ស ១០៣២
មហានគរ
សុគតគ.ស ១១៦៣
មហានគរ

ព្រះបាទសិរីរតន៍ រឺ សិរីវីចក្រ (គ.ស ១០៣២-១១៦៣) រជ្ជកាល (គ.ស ១០៩៩-១១៦៣) ព្រះរាជបុត្រ ព្រះបរមរាជាពញាជ័យ ឡើងសោយរាជ្យស្នងសម្ដេចព្រះបិតុលា (ព្រះបិតុលា = ឪពុកធំឪពុកមា ខាងបិតា - ព្រះបិតុច្ឆា = ឪពុកធំឪពុកមា ខាងមាតា) ក្នុងឆ្នាំឆ្លូវនពស័ក ព.ស. ១៦៤១ - គ.ស. ១០៩៧-ម.ស. ១០៩១-ច.ស. ៤៥៩ ទ្រង់ព្រះនាមជាព្រះសិរីវីចក្រ ព្រះជន្មាយុ ៦៧ឆ្នាំ។ ព្រះរាជាអង្គនេះ ទ្រង់ប្រព្រឹត្តតាមគន្លង សម្ដេចព្រះវររាជបិតា និងសម្ដេចព្រះបិតុលា, ព្រះរាជសីមា ក៏បានសុខក្សេមក្សាន្ត។ ក្នុងឆ្នាំ រកាឯកស័ក ព.ស. ១៦៨៨, គ.ស ១១៤៤, ម.ស ១០៦៦, ច.ស ៥០៦ អ្នកព្រះម្នាងគន្ធបទុម សម្ភពព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះលំពង្ស។ សម្ដេចព្រះរាជបិតា មាតាទ្រង់ព្រះស្នេហាណាស់ ទ្រង់ឲ្យបង្ហាត់បង្ហាញ សិល្បសាស្ត្រវិជ្ជាការផងទាំងឡាយ ដោយប្រពៃ។ ព្រះបរមបពិត្រស្ដេចសោយរាជ្យបាន ៦៦ ឆ្នាំ ព្រះជន្មាយុ ១៣៣ ឆ្នាំ ទ្រង់ប្រឈួនរោគសុគតទៅ។ មន្ត្រីលើកព្រះបរមសព តម្កល់ក្នុងព្រះកោដ្ឋស្ដេចហើយ ទើបអញ្ជើញព្រះលំពង្សជាព្រះរាជបុត្រ ឡើងសោយរាជ្យ។ (អ្នកស្រាវជ្រាវសូមជំរាបថា : "ព្រះនាមព្រះមហាក្សត្រអង្គនេះ ក៏មិនឃើញមានក្នុងឯកសារផ្សេងៗដែរ")។

ឯកសារយោង

[កែប្រែ]
  • ឯកសារមហាបុរសខ្មែរ
មុនដោយ
ព្រះបាទបរមរាជារាមាធិបតី
មហានគរ តដោយ
ព្រះបាទលំពង្ស