ច័ន្ទតារាវត្តី
| ច័ន្ទតារាវត្តី រឺ ចន្ទ្រាវត្តី | |||||
|---|---|---|---|---|---|
| ព្រះនាង | |||||
| រជ្ជកាល | គ.ស ១២២១-១៣៤១ រឺ គ.ស ១២៩០-១៣៤១ | ||||
| រាជ្យមុន | ព្រះនាងអ៊ឹង ព្រះអគ្គមហេសី នៃព្រះបាទជ័យវរ្ម័នទី៩(ព្រះបាទសីហនុរាជ). | ||||
| រាជ្យបន្ត | ព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ) ព្រះអគ្គមហេសីនំ នៃព្រះបាទនិព្វានបាទ | ||||
| ស្វាមី/មហេសី | ព្រះបាទអង្គជ័យ | ||||
| បុត្រ | និព្វានចក្រ ព្រះសិទ្ធានរាជ រឺ ព្រះសិរីរតន៍ | ||||
| |||||
| សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
| បិតា | ព្រះបាទសីហនុរាជ(ព្រះបាទសីហនុរាជ) | ||||
| មាតា | ព្រះនាងអ៊ឹង | ||||
| ប្រសូត | មហានគរ | ||||
| សុគត | មហានគរ | ||||
ព្រះនាងច័ន្ទតារាវត្តី រឺ ចន្ទ្រាវត្តី ត្រូវបានព្រះបាទមហាបពិត្រ ធម្មិករាជាធិរាជប្រទានឋានៈជាព្រះរាជអគ្គមហេសី មានព្រះបរមនាមថា សម្ដេចព្រះភគវត្តី សិរីច័ន្ទតារា មហាក្សត្រី។ព្រះបាទ មហាបពិត្រ ធម្មិករាជាធិរាជ ព្រះមហាក្សត្រទី២៥ ចូលទិវង្គតនៅឆ្នាំរោង ក្នុងព្រះជន្ម ១២០ វស្សា ក្រោយដែលបានសោយរាជ្យ ៥១ ឆ្នាំ។ តែពង្សាវតារវត្ដទឹកវិលបានសរសេរថា ព្រះអង្គមានព្រះជន្មបានដល់ទៅ ៥០០ វស្សា។
តាត្រសក់ផ្អែមបានយកលំពែង ដែលបានប្រហារជីវិតព្រះសីហនុរាជ ទៅជាប់ជាមួយដែរ។ លំពែងនេះ គេដាក់ឈ្មោះឲ្យថា លំពែងជ័យ។ មិនតែប៉ុណ្ណោះ បើតាមពង្សាវតារសម្ដេចវាំងជួន នាម៉ឺនសព្វមុខមន្ដ្រី បានរៀបចំឲ្យតាត្រសក់ផ្អែម រៀបការជាមួយនឹងព្រះនាងច័ន្ទតារាវត្តី បុត្រីព្រះសីហនុរាជ ព្រះមហាក្សត្រទី២៤។ ថ្ងៃ១១ កើត ខែផល្គុន ឆ្នាំខាល ព.ស ១៨៣៤ ត្រូវជា ម.ស ១២១២ ច.ស៦៥២ និងត្រូវជា គ.ស១២៩០ តាត្រសក់ផ្អែមបានទទួលរាជាភិសេក សោយរាជសម្បត្តិប្រទេសកម្ពុជា។ នាកាលនោះព្រះអង្គបានព្រះជន្ម ៧០ វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី២៥ ហើយព្រះអង្គក៏ជាព្រះមហាក្សត្រដែលបើកយុគ្គសន្ដតិវង្សជាន់ថ្មី មួយទៀត ដាច់ស្រឡះពីព្រះមហាក្សត្រសម័យអង្គរដែរ។ បរមនាមរបស់ព្រះអង្គគឺ ព្រះបាទសម្ដេចមហាបពិត្រ ធម្មិករាជាធិរាជ ជាអង្គម្ចាស់ផែនដីក្រុងកម្ពុជាធិបតី។ ព្រះអង្គគង់នូវមហានគរដដែល ។ ព្រះនាងច័ន្ទតារាវត្តី ត្រូវបានព្រះអង្គប្រទានឋានៈជាព្រះរាជអគ្គមហេសី មានព្រះបរមនាមថា សម្ដេចព្រះភគវត្តី សិរីច័ន្ទតារា មហាក្សត្រី។
ឆ្នាំរោង ព្រះអគ្គមហេសីប្រសូតបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមបរមនិព្វានបាទ។ ហើយក្រោយមកក្នុងឆ្នាំមមី ព្រះនាងប្រសូតបានព្រះរាជបុត្រមួយអង្គទៀតព្រះនាមសិទ្ធានរាជ។
កំណត់
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ច័ន្ទតារាវត្តី |
មើលផងដែរ
[កែប្រែ]- រឿងរាមកេរ្តិ៍
- រាមកេរ្តិ៍
- របាំព្រះរាជទ្រព្យ
- របាំព្រះរាជទ្រព្យ
- ព្រះនាងហ្គ៉ាយ៉ាទ្រី
- នាគខ្មែរ និង នាគសាសនា
- ក្រុងរាពណ៍
- នាងមណ្ឌោលគីរី
- នាងអគ្គីនាគ
- នាគក្បាលប្រាំបួន
- វត្តព្រះកែវមរកត
- ព្រហ្មញ្ញ សាសនា
- ហិណ្ឌូសាសនា
- នាគ
- ប្រាសាទខ្មែរនៅលើទឹកដីថៃ
- ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ
- រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ
- តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
- ព្រះម៉ែនីវ៉ាន់
- ព្រះម៉ែម៉ាណាសា (ម៉ូណាសា)
- រាយព្រះនាមទេវតាចិន
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ
- រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ
- រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា
- ប្រវត្តិទេពនិករការពារទិសទាំង៨
- ភុជង្គនាគ
- ព្រះថោង
- ព្រះបាទវិរូបក្ខ
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ
| មុនដោយ ព្រះនាងអ៊ឹង ព្រះអគ្គមហេសី នៃព្រះបាទជ័យវរ្ម័នទី៩(ព្រះបាទសីហនុរាជ). |
ព្រះអគ្គមហេសីសម័យមហានគរ រជ្ជកាល (គ.ស ១២៩០-១៣៤១) |
តដោយ ព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ) ព្រះអគ្គមហេសីនំ នៃព្រះបាទនិព្វានបាទ |