ស៊ីសៈងាម
| ព្រះមេនាងស៊ីសៈងាម (សៀមស្រងៀម) | |||||
|---|---|---|---|---|---|
| ព្រះមហេសីក្រុងកម្ពុជាធិបតីសម័យកាលចតុមុខ (តំណែងព្រះមេនាង) | |||||
| រជ្ជកាល | ១៣៨៥-១៤៣២ | ||||
| រាជ្យមុន | អ្នកម្នាងច័ន្ទ | ||||
| រាជ្យបន្ត | ទាវអគ្គរាជ | ||||
| ស្វាមី/មហេសី | ព្រះឥន្ទរាជាក្រោយមកព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតរាជាធិរាជ | ||||
| បុត្រ | ព្រះបាទស្រីរាជា ព្រះបាទស្រីសុរិយោទ័យ | ||||
| |||||
| សន្តតិវង្ស | រាជវង្សឧទង (ដោយកំណើត) រាជវង្សចតុមុខមង្គល (ដោយរៀបអភិសេក) | ||||
| បិតា | ឃុនទ្រង់ព្រះឥន្ទ រឺ ឃុនទ្រង់ដាន់មុន | ||||
| ប្រសូត | ក្រុងឧទង (បច្ចុប្បន្នគឺស្រុកឧទង ខេត្តសុពណ៌បុរី) | ||||
| សុគត | រាជធានីចតុមុខ, សម័យកាលចតុមុខ | ||||
| សាសនា | ព្រះពុទ្ធសាសនានិកាយថេរវាទបែបសៀម (ជាមួយសាសនាប្រជាប្រិយថៃ(វិញ្ញាណនិយម) និងព្រហ្មញ្ញសាសនា) | ||||
ព្រះមេនាងស៊ីសៈងាម គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជានៃសម័យកាលចតុមុខ និងទ្រង់ត្រូវជាព្រះមហេសីនៃពញាព្រែក ក្រោយបន្ទាប់ពីព្រះបាទពញាយ៉ាត អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ បានដណ្ដើមមហានគរបានវិញទ្រង់ក៏បានលើកព្រះនាងជាតំណែងព្រះស្នំឯក។ ព្រះអង្គជាព្រះវររាជមាតានៃពីរអតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ គឺជាព្រះបាទស្រីរាជានិងព្រះបាទស្រីសុរិយោទ័យ។[១]
ប្រវត្តិ
[កែប្រែ]កាលណោះព្រះបាទសម្ដេចចៅពញាយ៉ាតរាជា ព្រះអង្គត្រៀមពលរួចជាស្រេចដើម្បីរំដោះមហានគរមកវិញ។ ក្រោយមហាមាត្យទាំង ១២ នាក់ចេញទៅនោះ ព្រះអង្គក៏លើកទ័ពបណ្ដោយតាមក្រោយមក។ លុះមកដល់ហើយ ស្ដេចឃើញមន្ត្រី និង ទាហានសៀម កំពុងជ្រើមជ្រួលរមួលគ្នា ដូច្នេះ ក៏ទ្រង់ចូលចោមវាយ ព្រះមហានគរភ្លាមមួយរំពេច។ ពួករាស្ត្រខ្មែរ ក្នុងព្រះនគរ ក៏កាប់សំលាប់សៀម គ្មានញញើតដៃឡើយ ហើយបើកទ្វារចេញមកទទួលកងទ័ពព្រះអង្គ។ ខណៈនោះ សម្ដេចចៅពញាយ៉ាត ព្រះអង្គក៏លើកក្បួនទ័ព ចូលក្នុងព្រះនគរកាប់សំលាប់ទ័ពសៀម និង ចាប់បានទុកជាឈ្លើយ ជាច្រើន។ បន្ទាប់មក ស្ដេចចូលប្រាសាទ ទតព្រះនេត្រទៅយល់ស្ត្រីសៀមម្នាក់ ជាអ្នកម្នាង ព្រះឥន្ទរាជា មានរូបឆោមលោមពណ៌យ៉ាងល្អ កំពុងក្រាបយំ ទៀបកោដ្ឋស្ដេចសៀម ទើបសម្ដេចព្រះពញាយ៉ាត ក៏ទ្រង់សួរថា : ឯងឈ្មោះអី ជាកូនចៅអ្នកណា? នាងស្រីនោះ ក្រាបថ្វាយបង្គំ ឱនចោលកន្ទុយភ្នែកមើលព្រះអង្គ ហើយដាក់មុខក្រាបទូលថា : ខ្ញុំម្ចាស់ឈ្មោះ ស៊ីសា-ងាម ជាកូនឃុនទ្រង់ដាន់មុន ដែលត្រូវជាជីដូនមួយនឹងពញាតេជោក្រុងទេព។ ព្រះឥន្ទរាជា ជាព្រះរៀមជីដូនមួយ បានសុំខ្ញុំម្ចាស់មកធ្វើជាព្រះម្នាង។ បើតាមពង្សាវតារផ្សេង ថានាងឈ្មោះស៊ីសៈងៀម ត្រូវជាកូនរបស់ ឃុនទ្រង់ព្រះឥន្ទ។ ព្រះបរមបពិត្រ ជាអម្ចាស់ ស្ដេចទ្រង់ជ្រាបពីវង្សត្រកូល និង ពីរូបរាងលោមពណ៌ ម្នាងស្រីសៀមនេះហើយ ក៏សព្វព្រះទ័យនឹងអ្នកស៊ីសាងាមនោះណាស់។ ស្ដេចទ្រង់យកអ្នកម្នាងនោះ ទុកជាព្រះស្នំឯក កាលសម្ដេចព្រះចៅ ពញាយ៉ាតរាជា ស្ដេចបង្ក្រាបរាជសត្រូវសៀម បានរាបទាបហើយ ព្រះអង្គក៏ចាត់ទាហាន ឲ្យចេញទៅរក្សាគ្រប់ខេត្តទីទៃៗ ជាមាំមួន។ ខណៈនោះ សម្ដេចព្រះសុគន្ធា រាជាគណៈឋានានុក្រមបំរុងរាជគ្រូ បុរោហិត និង ព្រះបរមរាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូច ធំខ្ញុំរាជការ ជំនុំព្រមទាំងអញ្ជើញ សម្ដេចចៅពញាយ៉ាត ដែលគ្រងរាជ្យ ឲ្យឡើងសោយរាជ្យជាលំដាប់មក។ ក្រោយពីក្លាយជាមហេសីរបស់ទ្រង់មកព្រះម្នាងបានរាជបុត្រមួយ ព្រះនាម ស្រីរាជានិងស្រីសុរិយោទ័យ។[២][៣]
ឯកសារយោង
[កែប្រែ]- ↑ Briggs, Lawrence Palmer (1948). "Siamese Attacks on Angkor Before 1430". The Far Eastern Quarterly 8 (1).
- ↑ Leclère, Adhémard (1914) (ជាfr). Histoire Du Cambodge. p. 217–18. https://archive.org/details/in.ernet.dli.2015.280671/page/n223/mode/2up?។ បានយកមក 13 June 2021.
- ↑ https://km.wikibooks.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%9F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/%E1%9E%95%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%A5%E1%9E%93%E1%9F%92%E1%9E%91%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%B6
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- ព្រះរាជពង្សាវតារខ្មែរ
- បទពង្សាវតារខ្មែរ
- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ
- អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ស៊ីសៈងាម |
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ អ្នកម្នាងច័ន្ទ |
ព្រះមហេសីក្រុងកម្ពុជាធិបតី (សម័យកាលចតុមុខ) ១៣៨៥-១៤៣២ |
តដោយ ទាវអគ្គរាជ |
| អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |