ស្ថានីយទូរទស្សន៍
Appearance
ស្ថានីយទូរទស្សន៍ដំបូងគេនៅកម្ពុជាគឺ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលបានចាប់ដំណើរការដំបូងបំផុតនៅឆ្នាំ ១៩៦៦។ ស្ទូឌីយ៉ូស្ថានីយទូរទស្សន៍នេះត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមនៅឆ្នាំ ១៩៧៥ តែត្រូវបានស្ថាបនាឡើងវិញនៅឆ្នាំ១៩៧៩ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ទទក ចាប់ដំណើរការផ្សាយជារូបភាពពណ៌ធម្មជាតិនៅឆ្នាំ ១៩៨៦។ មានស្ថានីយទូរទស្សន៍នៅទូទាំងប្រទេសសរុប ១៥ ស្ថានីយ ដោយរាប់បញ្ចូលស្ថានីយផ្សាយបន្តរបស់ ទូរទស្សន៍បារាំង និងវៀតណាម ក៏ដូចជាស្ថានីយផ្សាយបន្តតាមតំបន់។
បច្ចុប្បន្នកម្ពុជាមានស្ថានីយទូរទស្សន៍ធំៗចំនួន១៣គឺ៖
- ទូរទស្សន៍ Town Full HDTV ប៉ុស្ដិ៍លេខ៤ ផ្សាយ២៤ម៉ោង
- ទូរទស្សន៍ជាតិកម្ពុជា ប៉ុស្ដិ៍លេខ៧
- ទូរទស្សន៍កងយោធពលខេមរភូមិន្ទកម្ពុជា TV ប៉ុស្ដិ៍លេខ៥
- ទូរទស្សន៍រាជធានីភ្នំពេញ TV ប៉ុស្ដិ៍លេខ៣ (ផ្សាយ២៤ម៉ោង)
- ទូរទស្សន៍បាយ័ន TV ប៉ុស្ដិ៍លេខ២៧
- ទូរទស្សន៍អប្សរា TV ប៉ស្ដិ៍លេខ១១
- ទូរទស្សន៍ខ្មែរ HD ប៉ុស្ដិ៍លេខ៩
- បណ្ដាញទូរទស្សន៍កម្ពុជា ប៉ុស្ដិ៍លេខ២១ (ផ្សាយ២៤ម៉ោង)
- ទូរទស្សន៍ម៉ាយធីវី (ផ្សាយ២៤ម៉ោង)
- ទូរទស្សន៍បាយ័នព័ត៌មាន BTVNews Cambodia
- ទូរទស្សន៍ព័ត៌មានកម្ពុជា២៤ម៉ោង CNC (ផ្សាយ២៤ម៉ោង)
- ទូរទស្សន៍ហង្សមាស HDTV ផ្សាយ២៤ម៉ោង
- ទូរទស្សន៍កម្ពុជាស៊ីធីវី៨ HD (ផ្សាយ២៤ម៉ោង)
- ទូរទស្សន៍អាស៊ីអាគ្នេយ៍ TV
- ទូរទស្សន៍អិនធីវី ប៉ុស្ដិ៍លេខ ៥៩
- ទូរទស្សន៍រស្មីហង្សមាស HDTV ផ្សាយ២៤ម៉ោង
- ទូរទស្សន៍ សូលីដា ប៉ុស្តិ៍លេខ ១២
ប៉ុស្ដិ៍ទូរទស្សន៍ខ្សែកាប និងផ្កាយរណបសំខាន់ៗរួមមាន៖