Jump to content

ស្ពានប្រាប់ទិស

ពីវិគីភីឌា
ស្ពានប្រាប់ទិស ឬស្ពានកំពងក្តី

ឈ្មោះ: ស្ពានប្រាប់ទិស ឬស្ពានកំពងក្តី
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ខេត្តសៀមរាប

ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្តី

[កែប្រែ]

ស្ពានកំពង់ក្តី (អ្នកខ្លះហៅថា៖ ស្ពានព្រះទិសស្ពានប្រាប់ទោសស្ពាននាគ[]) ជាស្ពានចំណាស់មួយដែលកសាងឡើងក្នុងកំឡុងសម័យអង្គរ។ ស្ពានកំពង់ក្តីមានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី ក្នុងនៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សព្វថ្ងែស្ពាននេះហាក់ដូចជាគ្មានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរប៉ុន្មានឡើយ។ ស្ពាននេះកសាងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៃប្រទេស។ ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូវជាតិលេខ៦។ សព្វថ្ងៃនេះស្ពាននាគមានសភាពទ្រុឌទ្រោម ជាខ្លាំងដោយសារទឹកហូរកាត់ពីក្រោមខ្លាំងពេកនិងដោយសារការដឹកជញ្ជូនឆ្លូងកាត់។ សព្វថ្ងៃស្ពាននាគនេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់ការឆ្លងកាត់ដោយទុកឲ្យស្ពានប្រាប់ទិសនេះនៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ទីតាំង

[កែប្រែ]

ស្ពានប្រាប់ទិសមានទីតាំងនៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី ប្រហែល៥០ម ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រជាជនដែលរស់នៅក្បែរស្ពានបុរាណមួយនេះភាគច្រើនជាកសិករនិងជាអាជីវករលក់ដូរនៅផ្សារកំពង់ក្តី។ ប្រជាជនតិចតួចប៉ុណ្ណោះដែលរកកម្រៃពីការលក់ដូរនិងផ្ដល់សេវាកម្មដល់ភ្ញៀវដែលទៅទស្សនាស្ពានបុរាណនេះ ព្រោះពុំសូវមានទេសចរទៅទស្សនាស្ពាននេះដោយសារតែវាមានទីតាំងឆ្ងាយពីទីរួមខេត្តដែលនំាឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ភ្ញៀវ ជាពិសេសភ្ញៀវអន្តរជាតិ។

ការកសាង

[កែប្រែ]

ស្ពានប្រាប់ទិសកំពង់ក្តីជាស្ពានបុរាណដែលវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ។ វាត្រូវបានកសាងឡើងក្នុងសតវត្សទី១២នៃគ្រិស្តសករាជ (មើលចម្លាក់នាគ និងថ្មគោលវាជាសិល្បៈសម័យបាយ័ន(១១៨១-១២២០)[]) ដើម្បីធ្វើការឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេស ដោយសាងសងឆ្លងកាត់ស្ទឹងជីក្រែង។ ស្ពាននេះមានប្រវែង៧៥ម និងមានកំពស់ ១៤ម (បណ្តោយ៨៦ម ទទឹង១៦ម កំពស់១០មពីបាតស្ទឹង រន្ធត្រដេវចំនួន២១ និងសសរចំនួន២០[])។ ថ្មដែលគេយកមកកសាងគឺគេប្រើថ្មបាយក្រៀម។សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជា សម័យអង្គរ វាជាគំរូដ៏ល្អសំរាប់សំណង់និងវិស្វករសម័យបច្ចុប្បន្ននិងអនាគត។

ការទាក់ទាញភ្ញៀវទេសចរ

[កែប្រែ]

ទោះជាមានការទ្រុឌទ្រោមយ៉ាងណាក៏ដោយក៏ស្ពាននៅតែមានភាពរឹងមាំនិងមានភាពស្ថិតស្ថេរតទៅមុខទៀតបើសិនជាគ្មានការបំផ្លិចបំផ្លាញឬការបើករថយន្តឆ្លងកាត់។ ការទាក់ទាញភ្ញៀវទេសចរនៅតែមាននិងបន្តកំណើនភ្ញៀវជាលំដាប់ ហើយប្រជាជនដែលរស់នៅតំបន់នោះមានការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដោយការលក់វត្ថុអនុស្សាវរីយ៍ ការលក់គ្រឿងបរិភោគ និងការផ្ដល់សេវាផ្សេងៗដល់ភ្ញៀវជាតិនិងអន្តរជាតិ។

ទស្សនាទិដ្ឋភាពស្ពានក្នុងគូគោលស្ទ្រីតវ្យូ

[កែប្រែ]

គូគោល បានថតបញ្ជូលរូបបភាពស្ពានប្រាប់ទិសនេះចូលក្នុងស្ទ្រីតវ្យូរបស់កម្មវិធីផែនទីគូគោល (Google Street View) នា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ។ លោកអ្នកអាចទស្សនារូបភាព ៣៦០ ដឺក្រេ៖

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. http://www.latinamericanstudies.org/cambodia/kampong-kdei-1.jpg
  2. http://www.latinamericanstudies.org/cambodia/kampong-kdei-1.jpg
  3. http://www.latinamericanstudies.org/cambodia/kampong-kdei-1.jpg