ហស៌វរ្ម័នទី៣
ហស៌វរ្ម័នទី៣ | ||||
![]() | ||||
Harshavarman III move city from Yashodharapura to Srei Ayudhya (Ayutthaya) | ||||
រជ្ជកាល | ១០៦៦-១០៨០ (ចក្រភពខ្មែរ) | |||
គ្រងរាជ | ១០៦៦ | |||
ព្រះនាមពេញ | ព្រះកម្រតែងអញ អញស្រីហស៌វរ្ម័នទេវលោក | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ឧទ័យទិត្យវរ្ម័នទី២ | |||
រាជបន្ត | ជ័យវរ្ម័នទី៦ | |||
សន្តិវង្ស | រាជវង្សអង្គរ អំបូរខ្មែរ | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១០៨០ (ជន្មាយុ)
មិនមានកំណត់ត្រា | |||
ជំនឿសាសនា | ពុទ្ធសាសនា មហាយាន និង |
ហស៌វរ្ម័នទី៣ (អង់គ្លេស: Harshavarman III) (Kh-pronoun: Horsvaraman III) ដែលមានន័យថាស្ដេច នៃស្នាមញញឹមទី៣ (ប្រ.ស|គ.ស ០០០-១០៨០) រជ្ជកាលគ្រងរាជ (គ.ស ១០៦៦-១០៨០) ទ្រង់គឺជា ក្សត្រដែលសោយរាជ្យបន្តពីព្រះបាទ ឧទ័យទិត្យវរ្ម័នទី២ ហើយទ្រង់ត្រូវជាប្អូនប្រុសបង្កើតផងដែរ ព្រះអង្គបានឡើងគ្រងរាជ្យក្នុងឆ្នាំ ១០៦៦ នៃគ.សករាជ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីហឝ៌វម្ម៌ទេវលោក" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញស្រីហស៌វរ្ម័នទេវលោក" ហើយព្រះអង្គបានលើកពួក ឥសី ដោយតែងតាំងជាប្រាជ្ញបណ្ឌិតផងដែរ ដែលត្រូវបានប្រសិទ្ធនាមថា សារិការបណ្ឌិត (Sarikarapandita) ឬ ត្រូវបានស្គាល់ថាជាទីប្រឹក្សារបស់ព្រះមហាក្សត្រផងដែរ ។[១]
ទឹកជំនន់ធំ លិចក្រុង យសោធរៈបុរៈ[កែប្រែ]
The Great Flood in Yashodharapura
ព.សករាជ ១៦២៣ ត្រូវនិង គ.សករាជ ១០៧៤ ក្នុងរជ្ជកាលព្រះបាទ ហស៌វរ្ម័នទី៣ ក្រុងយសោធរៈបុរៈ ត្រូវបានទឹកជំនន់លិចលង់យ៉ាងខ្លាំង ស្របពេលនោះ កងទ័ពចាម្ប៉ា (Champa Army) បានឆ្លៀតឱកាសលើកទ័ពជើងទឹកវាយចូលរាជធានី យសោធរៈបុរៈ ពេលនោះ ព្រះបាទ ហស៌វរ្ម័នទី៣ បានបញ្ជារឱ្យក្រមការ ជញ្ជូនព្រះរាជ្យទ្រព្យសំខាន់ៗ ព្រមទាំងបដិមា ព្រះកែវមរកត ដាក់ទូក ដឹកជញ្ជូនទាំងក្រុមគ្រួសាររាជ្យវង្ស បូករួមទាំងមន្ត្រីផងឱ្យ បោះជុំរុំគេចខ្លួនទៅ តំបន់ភ្នំដងរែក (Dangrek Mountaints) គ្រានោះ "ព្រះអាទិត្យវង្ស"(Atith Vong) ជាឧបរាជខ្មែរ ដែលគង់នៅក្រុង "ស្រីអាយុធ្យា" (Srei Ayuttaya) ក្នុងរដ្ឋទ្វាវត្តី (State of Dvaravati) ដែលបានជ្រាបដំណឹងនេះ បាននាំកងទ័ពជើងទឹកយ៉ាងធំ មកទទួលព្រះបាទ ហស៌វរ្ម័នទី៣ យកទៅក្រុងស្រីអាយុធ្យា ដើម្បីឱ្យទ្រង់រួចផុតជីវិតពីពួកកងទ័ពចាម្ប៉ា ។[២]
ស្ដេចចាម្ប៉ា កាន់កាប់យសោធរៈបុរៈ[កែប្រែ]
King Champa Occupied Yasodharapura
ស្ដេចចាម្ប៉ា នាម "ហៈរិវរ្ម័នទី៤" (Harivarman IV) ដែលបានឈ្នះកងទ័ពខ្មែរ ហើយកាន់កាប់ក្រុង យសោធរៈបុរៈ បានចាត់ឱ្យប្អូនរបស់ខ្លួន នាម "បរមពុទ្ធិស័ទថ្វា" (Paramabhodisattva) (សំស្ក្រឹត: Boromputhi Satthva) វាយយក សម្ភុបបុរៈ (Shambhupura) ខេត្តក្រចេះ និងបានដុតបំផ្លាយទីសក្ការៈបូជានៅទីនោះអស់ជាច្រើន កងទ័ពខ្មែរ និង ចាម្ប៉ា បានធ្វើសង្គ្រាម រហូតដល់ក្នុងឆ្នាំ ១០៧៦ នៃគ.សករាជ ការព្រួយបារម្ភ របស់ចាម្ប៉ាបានកើតឡើង ក្រោយមានវត្តមាន កងទ័ពដាយវៀត (Dai Viet) ដែលដឹកនាំដោយ "ងុឺអាន" (Nghe An) តែងមកឈ្លានពានចាម្ប៉ា ។[៣] ក្នុងឆ្នាំ ១០៧៦ ដដែល អធិរាជចិន បានលើកទឹកចិត្តឱ្យសម្ព័នមិត្តរបស់ខ្លួន កម្ពុជា និង ចាម្បា៉ ផ្អាកសង្គ្រាមនិងគ្នា ហើយរួមគ្នាមកជួយកំចាត់ អណ្ណាម (Annam) នៅតំបន់តុងកឹង (Tonkin) ទោះជាយ៉ាងណា កម្ពុជា និង ចាម្បា៉ មិនបានធ្វើតាម អធិរាជចិនឡើយ ហើយនៅបន្តធ្វើសង្គ្រាមនិងគ្នាអូសបណ្លាយដល់ឆ្នាំ ១០៨០ នៃគ.សករាជ ។[៤]
ការធ្លាក់ចុះនៃអំណាច[កែប្រែ]
Decline of power
ក្រោយ ហស៌វរ្ម័នទី៣ ធ្វើសង្គ្រាមច្រើនលើកជាមួយ ចាម្ប៉ា រហូតដល់ឆ្នាំ ១០៨០ នៃគ.សករាជ ព្រះមហាក្សត្រមិនអាចយកអំណាចមកលើចៅហ្វាយខេត្តដែលមានអំណាចបានទៀតទេ ការធ្លាក់ចុះនៃអំណាចកងទ័ពរបស់ទ្រង់មិនអាច វាយដណ្ដើមរាជធានី យសោធរៈបុរៈ ពីពួកចាម្ប៉ាបានឡើយ ក្នុងឆ្នាំដដែលនោះបានលេចមុខ ស្ដេចសឹកសង្គ្រាមមួយអង្គទៀត ដែលបង្កប់ខ្លួននៅតំបន់ខ្ពង់រាប តាមជួរភ្នំដងរែក បានលើកទ័ពបណ្ដេញកងទ័ពចាម្ប៉ា ឱ្យចេញពីក្រុង យសោធរៈបុរៈ ហើយទ្រង់បានគ្រប់គ្រងទីនោះ ដែលមានព្រះនាមថា ព្រះបាទ ជ័យវរ្ម័នទី៦ ។[៥] ចំណែកឯ ហស៌វរ្ម័នទី៣ កាលដែលទ្រង់ជ្រាបថា ក្រុងយសោធរៈបុរៈ ត្រូវបានគ្រងរាជ្យដោយក្សត្រថ្មីគឺ ព្រះបាទ ជ័យវរ្ម័នទី៦ ដូចនេះទ្រង់មិនអាចយាងត្រឡប់មកសោយរាជនៅ ក្រុងយសោធរៈបុរៈ វិញឡើយទ្រង់បានសំរេចចិត្ត គង់ស្ថិតនៅ ក្រុងស្រីអាយុធ្យា ជាបន្ត ដោយរោគប្រឈួន ព្រះបាទ ហស៌វរ្ម័នទី៣ ក៏បានសោយទីវង្គត់នៅ ក្រុងស្រីអាយុធ្យា រីឯអគ្គមហេសី របស់ព្រះអង្គនាម "ជ័យរាជ ចូឡាមណី" បាននាំយកអធិធាតុរបស់ទ្រង់មកបញ្ចុះនៅ យសោធរៈបុរៈ វិញ ។[៦]
មើលផងដែរ[កែប្រែ]
តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]
ហស៌វរ្ម័នទី៣ (គ.ស ០០០-១០៨០)
| ||
មុនដោយ ឧទ័យទិត្យវរ្ម័នទី២ |
ចក្រភពខ្មែរ ១០៦៦–១០៨០ |
តដោយ ជ័យវរ្ម័នទី៦ |
ឯកសារយោង[កែប្រែ]
- ↑ American Philosophical Society (1951) Transactions of the American Philosophical Society, Publisher: The Society, Original from the University of Michigan p.295
- ↑ Tep pitur Chim-Krasem (1950) Kambuja Suriya Issue 9, Publisher: Church of the Trinity Buddhist University of Cambodia p.82
- ↑ George Cœdès (1983) The Making of South East Asia, Edition: illustrated, reprint, Publisher: University of California Press p.268 ISBN: 0520050614
- ↑ Ramesh Chandra Majumdar (1944) Hindu Colonies in the Far East, Publisher: General printers & publishers limited, Original from the University of Michigan p.242
- ↑ Jan Myrdal (1970) Angkor: An Essay on Art and Imperialism, Illustrated by Gun Kessle, Publisher: Pantheon Books, Original from the University of Michigan p.167 ISBN: 0394415167
- ↑ Tep pitur Chim-Krasem (1950) Kambuja Suriya Issue 9, Publisher: Church of the Trinity Buddhist University of Cambodia p.82