ព្រះគណេស

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះគណេស
Ganesh assis (Phnom Penh) (6997477827).jpg
ព្រះគណេស
Devanagari गणेश
Sanskrit Transliteration Ganesha
Siblings ព្រះស្កន្
Mount កណ្តុរ
ព្រះគណេសនិងព្រះមហេសីពីរនាក់។ សិល្បៈឥណ្ឌាបេងហ្គាល់ ឥណ្ឌាបច្ចុប្បន្ន។.

ព្រះគណេស[កែប្រែ]

ព្រះគណេស ឬ 'ព្រះនិងគនេស (ភាសាសំស្ក្រឹតगणेश អង់គ្លេសGaneshaថៃพระพิฆเนศ) ទេវតានៃព្រហ្មញ្ញសាសនានិងព្រហ្មញ្ញ សាសនា. ជាទេពរបស់ឥណ្ឌា ដែលមានខ្លួនជាមនុស្សក្បាលជាសត្វដំរី និងមានដៃចំនួនបួន។ ព្រះគណេសមានជាយាពីរអង្គគឺ ពុទ្ធិ និងសិទ្ធិ ហើយមានឱរសឈ្មោះ ក្សេម និងលាភ ដែលរាប់ជាមង្គលទាំងព្រម។ ប្រជនជាតិឥណ្ឌាមានជំនឿថាព្រះគណេសជាទេពប្រឆាំនឹងសេចក្តីស្មុកស្មាញ និងជាអ្នកផ្តល់សេចក្តិសម្រេចកិច្ចផ្សេងៗ ដូចនេះហើយបានជាព្រះគណេសមានឈ្មោះថា ពិឃណេស្វរៈ ដែលប្រែថាអ្នកជាធំនៃសេចក្តីជាប់ជំពាក់ និងឈ្មោះថា សិទ្ធិជាតា ប្រែថាអ្នកសេចក្តីសម្រេចផល។ មានគតិប្រកាន់ថាអ្នកណាបានក្រាបសំពះបូជាព្រះគណេសនឹងមានសេចក្តីចម្រើន សិរីសួស្តីជ័យមង្គល។ ព្រះគណេសជាទេពសម្រាប់ប្រចាំសិល្បវិទ្យានៃក្រុមសិល្បករ ទើបសៀមឆ្លាក់រូបទេពនេះដាក់នៅក្នុងជួងត្រាប្រចាំក្រុម[១]

ព្រះគណេសក្នុងសិល្បៈខ្មែរ[កែប្រែ]

ខ្មែរយើងបានគោរពព្រះគណេសតាំងពីសម័យមុនអង្គរ(សតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨)រហូតដល់សម័យអង្គរ តាមរយៈសិលាចារឹកនិងបដិមា។ សិលាចារឹកវត្តទួលគំនូរ លេខK-៦០០ ចុះកាលបរិច្ឆេទឆ្នាំ៥៣៣សករាជត្រូវនឹងឆ្នាំ៦១២នៃគ្រិស្តសករាជ ដើមសតវត្សរ៍ទី៧ ស្លោកលេខ២និង៣និយាយថាខ្ញុំបម្រើដែលជាអំណោយរបស់ជំអញថ្វាយដល់ព្រះគណេសនាម មហាគណបតី(ម្ចាស់នៃពួកទេវ)[២]។ ចំណែកតួប៉មNលេខ១០នៃក្រុមប្រាសាទសម្បូរព្រៃគុកក្រុមខាងជើង ដែលស្ថាបនាឡើងក្នុងរាជកាលព្រះបាទឥសានវរ្ម័នទី១(៦១៦-៦៣៥នៃគ.ស)ត្រូវបានគេប្រទះឃើញបំណែកព្រះគណេសក្នុងពេលធ្វើកំណាយក្នុងឆ្នាំ២០០៨។ បដិមានេះទ្រង់ឈរមានដៃពីរ គេកំពុងសិក្សាអំពីរចនាបថ និងកំណត់កាលបរិច្ឆេទនៅឡើយ[៣]។ ប្រាសាទបាក់ស្ថិនៅខាងលិចនៃផ្លូវប្រាសាទនាងខ្មៅនៃក្រុមប្រាសាទកោះកេរជាប្រាសាទឥន្ធតូចមួយបែរមុខទៅរកទិសឥសាន បានប្រទះឃើញបដិមាព្រះគណេសបាក់បែកសល់តែព្រះកេស(ក្បាល)ដ៏ធំមួយនៅទីនោះដូចនេះគេអាខសន្និដ្ឋានបានថាប្រាសាទនេះឧទ្ទិសថ្វាយព្រះគណេសអ្នកស្រុកហៅថាប្រាសាទកូនដំរីផងដែរ[៤]

រូបព្រះគណេស សិល្បៈឥណ្ឌាបច្ចុប្បន្ន។

រូបភាពច្រើនទៀ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. សៀវភៅប្រជុំរឿងនិទានខ្មែរ ដោយក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ ភាគ៨ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ឆ្នាំ២០០១ ទំព័រទី១៤២
  2. វង់ សុធារ៉ា ឆ្នាំ២០០៣ សិលាចារឹកនៃព្រះរាជាណាចក្រកម្ពុជា ទំព័រទី៣៩
  3. Sciences humaines Aseanie en Asia du Sud-Est, decembre 2012,p.47
  4. និស្សិត ប្រាក់ សុវណ្ណរ៉ា ឆ្នាំ២០០៦ ដែនដីព្រះមហាក្សត្រជ័យវរ្ម័នទី៤(៩២១-៩៤៤)ទំព័រទី១៦៣