អាយ៉ៃឆ្លើយឆ្លង
អាយ៉ៃឆ្លើយឆ្លង ជាសិល្បៈមួយដែលអ្នកច្រៀងមានភាពប៉ិនប្រសប់ខាង ជើងកាព្យ ចុងជួន សំនួនពាក្យ និង ចង្វាក់ភ្លេង។ ផ្តើមដោយភ្លេង បន្ទាប់មក ច្រៀងដោយមិនមានភ្លេង ច្រៀងចប់ទើបភ្លេង ផ្តើមប្រគំ គឺ បន្តាក់គ្នារវាងភ្លេង និងចំរៀង។
ប្រវត្តិសិល្បៈ អាយ៉ៃ
[កែប្រែ]អាយ៉ៃ គឺជាឈ្មោះសិល្បៈប្រជាប្រិយខ្មែរមួយបែប ដែលតាម ឯកសារខ្លះបង្ហាញថា គឺជាការហៅតាមឈ្មោះអ្នកច្រៀង ចម្រៀងនេះម្នាក់ ឈ្មោះ"តាយ៉ៃ" ដែលមានស្រុកកំណើតនៅភូមិឈើនាង ឃុំព្រះនិព្វាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ និង កើតនៅឆ្នាំ១៨៧៨។ តាយ៉ៃ ស្លាប់នៅឆ្នាំ១៩៥៨ ។ គាត់មាន វោហាស័ព្ទពូកែណាស់ ហើយតាំងពីពេលនោះមក គេក៏លែងហៅគាត់ថាតាយ៉ៃៗ និង ប្តូរមកហៅថាទៅមើលអាយ៉ៃៗច្រៀង តាមចាស់ហៅ វិញទៅ។
សិល្បៈអាយ៉ៃនេះ ចែកចេញជាពីរប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និង អាយ៉ៃរឿង។ ប៉ុន្តែ ក្នុងការច្រៀងអាយ៉ៃឆ្លើយឆ្លងនេះ ជួនកាលគេមានច្រៀងជាពីរគូ ឬបីគូដែរ។
ពីសម័យដើម ចម្រៀងអាយ៉ៃ មិនត្រូវបានគេយកមកច្រៀងក្នុងពិធីកាត់សក់ ហែកូនកម្លោះ នៃមង្គលការរបស់ខ្មែរទេ ប៉ុន្តែឥឡូវមានការកែប្រែខ្លះ ដោយមានបទមួយចំនួន ត្រូវបានគេយកមកច្រៀង ដូចជាបទបំពេ បទច្រៀងកាត់សក់… ជាដើម។
ឯឧបករណ៍សម្រាប់ប្រគុំសិល្បៈអាយ៉ៃជំនាន់នោះ ចាស់ៗបាន យកឧបករណ៍តន្រ្តីប្រភេទមហោរី ដូចជាចាប៉ីដងវែងមួយ ប៉ីអមួយ ខ្លុយមួយ ស្គរដៃមួយ និង ក្រាប់មួយគូ។
ប៉ុន្តែរហូតមកដល់ក្នុងអំឡុងទសវត្សរ៍៥០ និង ៦០ ជំនាន់លោក តា សង្ហាផន និង តាម៉ុក ឧបករណ៍តន្រ្តីនៃសិល្បៈអាយ៉ៃនេះ ត្រូវបាន គេយកប្រភេទឧបករណ៍ប្រពៃណីមកប្រគុំ ជំនួសវិញដូចជា ទ្រអ៊ូ ទ្រសោ ឃឹមតូច តាខេ ខ្លុយ ស្គរដៃ និង ឆឹងមួយគូ។
សព្វថ្ងៃនេះ សិល្បៈនេះ ពុំសូវពេញនិយមសម្រាប់ក្មេងស្រករក្រោយនេះទេ ព្រោះចម្រៀង ឬសិល្បៈសម័យ បានសាបព្រោះយ៉ាងគគ្រឹគគ្រេង និង គ្មានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល៕
ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ
[កែប្រែ]- លោកស្មៀនឈិន
- តាសាលួត
- តាម៉ុក
- ស្មៀន នៅ
- ស្មៀន យាន
- ស្មៀន ឈិន ឈៀង (កូនប្រុស លោកស្មៀន ឈិន)
- ស្មៀន ឆេង
- ឯកឧត្តម ហ៊ុន ហេង
- ស្មៀន សាឡាត់
- ស្មៀន មឿក
- លោកជី វ៉ាន់ស៊ុយ
- នាយ សង់ ស៊ីស
- អ្នកស្រីសារាំ ប៉ាក
- អ្នកស្រី កែវ សង្វាពេជ្រ
- អ្នកស្រី អ៊ុក សូផា (ភរិយាស្មៀន ឈិន ឈៀង)
- អ្នកស្រី ប៉ក់ សំអុល
- អ្នកស្រី ណយ សំណាង
- អ្នកស្រី ព្រហ្ម ផល្លា
- អ្នកស្រី ណយ ស៊ីថា
- អ្នកស្រី ផល្លី (យាយខ្លី)
- អ្នកស្រី សួន សំអឿន
- លោកព្រហ្ម ម៉ាញ (ស្មៀនម៉ាញ)
- អ្នកស្រីនួន សារី (យាយយ៉យ)
- លោក ដួង សុខគា
- អ្នកស្រី ខាត់ សុឃីម