អុងធនបតិក្រាម

ពីវិគីភីឌា
អុងធនបតិក្រាម
ក្ឝត្រ
រជ្ជកាល១២០៣-១២២០
រាជ្យមុនសូយ៌្យវម៌្មទេវ
រាជ្យបន្តជយបរមេឝ្វរវម៌្មទី២
សន្តតិវង្សរាជវង្សទី១២
អុងធនបតិក្រាម
ព្រះអនុរាជនៃចាម្ប៉ា
ក្នុងការិយាល័យ
គ.ស ១២០៣ – ១២២០
ព្រះមហាក្សត្រជយវម៌្មទី៧
មុនវិទ្យានន្ទន៍
បន្ទាប់ជយបរមេឝ្វរវម៌្មទី២
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ឥន្ទ

ក្ឝត្រអុងធនបតិក្រាម (យួន: Cam Bốt thuộc [កាមប៊តសួច]) រជ្ជកាល (១២០៣-១២២០) នៅគ.ស ១១៩០ ព្រះ​បាទ​ជយវម៌្មទី៧ បាន​ធ្វើ​ឲ្យ​មហា​វៀត (នៃ​មហារាជាលី​-កៅ​ទុន) នៅអព្យាក្រឹតដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចាមក្នុង​ឆ្នាំ​ដដែល​ ឱកាស​ល្អ​ហុច​ឲ្យ​ដោយ​សេ្តចចាម​ជយឥន្រ្ទវម៌្មទី៤ លើក​កង​ទ័ព​មក​វាយ​ខែ្មរ​ម្តង​ទៀត។ តើ​ព្រះ​បាទ​ជយវម៌្មទី៨ ទ្រង់​លើក​ទ័ពប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ចាម​ឬ​យ៉ាង​ណា? សិលា​ចារឹក​នៅ​ពោធិនគរ (ឯ​ញ៉ា​ត្រាង) បាន​សរសេរ​ទុក​ថា « ព្រះ​អង្គ​វាយ​យក​បាន​រាជធានី​នៃ​ប្រទេស​ចាម្ប៉ា និង​ប្រមូល​យក​លិង្គ​ទាំង​អស់ »។ ជោគ​ជ័យ​នេះ​បាន​ ដោយ​សារ​ព្រះ​អង្គ​​បញ្ជា​ទ្រង់​វិទ្យានន្ទន៍​លើក​ទ័ព​ទៅ​ទប់​ទល់។ ទ្រង់​វិទ្យានន្ទន៍​វាយ​យក បាន​ក្រុង​វិជយ (ប៊ិញ​ឌិញ) ហើយ​ចាប់​សេ្តច​ចាម​ជយ​ឥន្រ្ទវម៌្ម​ទី៤ជា​ឈ្លើយមក​ថ្វាយ​ព្រះ​បាទ​ជយវម៌្មទី៨។ ព្រះ​អង្គ​បាន​លើក​ព្រះ​អនុជ​ថៃ្ល​របស់​ព្រះ​បាទ​ជយវម៌្មទី៧ ឈ្មោះអិន (អនុជ​ព្រះ​នាងជយរាជទេវី) ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​វិជយ ដោយ​មាន​ព្រះ​បរមនាម​​ថា សូយ៌្យជយវម៌្មទេវ រួច​ព្រះ​អង្គ​លើក​ទ័ព​បង្ហួស​ទៅ​វាយ​យកបណ្ឌុរង្គហើយ​ឡើង​សោយ​រាជ្យ​នៅ​ទី​នោះដោយ​មាន​ព្រះ​រាជ​បរមនាម​ថា សូយ៌្យវម៌្មទេវ។ ប្រទេស​ចាម្ប៉ា​បាន​ចែក​ជា​ពីរ​ផែ្នក មួយ​ផែ្នក​គ្រប់​គ្រង​ដោយ​ព្រះ​រាជា​ខែ្មរ និង​មួយ​ផែ្នក​ទៀត​ដោយ​ក្សត្រ​ចាមវិទ្យានន្ទន៍។ តែ​មិន​យូរ​ប៉ុន្មាន ពួក​ចាម​នៅ​វិជយបះ​ឡើងដោយ​បណេ្តញ​ព្រះ​អង្គ​ម្ចាស់​អិនរត់​ចូល​មក​ស្រុក​ខែ្មរ​វិញ ហើយ​លើក​សេ្តច​ចាម​ព្រះ​នាមស៌ុបតិឲ្យ​ឡើង​សោយ​រាជ្យ​ជា​ជំនួស​វិញ។ ឆ្លៀត​ឱកាស​នេះ ព្រះ​រាជា​វិទ្យានន្ទន៍​បាន​បង្រួប​បង្រួម​ប្រទេស​ចាម​ឲ្យ​មាន​ឯកភាព​ឡើង​វិញ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ​ជយ​ឥន្រ្ទវម៌្មទី៥ (ស៌ុបតិ) ហើយ​ឡើង​សោយ​រាជ្យ​ប្រទេស​ចាម្ប៉ា​ទាំង​មូលពីគ.ស. ១១៩២ ដល់ ១២០៣។ នៅគ.ស. ១១៩៣ និង ១១៩៤ ព្រះ​បាទ​ជយវម៌្មទី៧ ទ្រង់​បាន​សាក​ល្បង​ឲ្យ​ព្រះ​វិទ្យានន្ទន៍​ទទួល​ស្គាល់​អំណាច​ព្រះ​អង្គ​វិញតែ​ឥតប្រយោជន៍រហូត​ដល់គ.ស. ១២០៣ ព្រះ​អង្គ​បាន​បញ្ជា​សេ្តច​ចាម​មួយ​អង្គ​ទៀតព្រះ​នាមអុង​ធនបតិក្រាម ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ទ្រង់​វិទ្យានន្ទន៍ឲ្យ​លើក​ទ័ព​ទៅ​វាយកំចាត់ក្មួយ​ព្រះ​អង្គ​ទាល់​តែ​បាន។ ចាប់​ពី គ.ស. ១២០៣ ដល់ ១២២០ ប្រទេស​ចាម្ប៉ា​ក៏​ក្លាយ​ទៅ​ជា​អាណាខេត្ត​របស់​ខែ្មរ។

គោរម្យងារសំរាប់រាជ្យ
មុនដោយ
វិទ្យានន្ទន៍
ក្ឝត្រនៃចាម្ប៉ា
១២០៣–១២២០
តដោយ
ជយបរមេឝ្វរវម៌្មទី២
យសស័ក្ដិខ្មែរ
មុនដោយ
វិទ្យានន្ទន៍
ព្រះអនុរាជនៃវិជយ
១២០៣–១២២០
តដោយ
ជយបរមេឝ្វរវម៌្មទី២