អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ
អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ ( អង់គ្លេស: International Mathematical Olympiad ឬ IMO ) គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិសម្រាប់សិស្សវិទ្យាល័យ។ ការប្រកួតនេះធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសផ្សេងៗគ្នា។
ប្រវត្តិ
[កែប្រែ]អូឡាំព្យាដគណិតវិទ្យាអន្តរជាតិលើកទី១ ប្រព្រឹត្តទៅនៅឆ្នាំ ១៩៥៩ នៅប្រទេសរ៉ូម៉ានី ដោយមានការចូលរួមពីប្រទេសចំនួន ៧ មកពីអឺរ៉ុបខាងកើត (ប៊ុលការី, ហុងគ្រី, ប៉ូឡូញ, សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់, រ៉ូម៉ានី, ឆេកូស្លូវ៉ាគី, សហភាពសូវៀត, និងយូហ្គោស្លាវី)។ ចាប់ពីពេលនោះមក ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ លើកលែងតែនៅឆ្នាំ ១៩៨០ ដោយសារបញ្ហាផ្ទៃក្នុងមួយចំនួន[១]។
បច្ចុប្បន្នមានជាង១០០ ប្រទេសមកពីទ្វីបចំនួនប្រាំបានចូលរួមព្រឹត្តិការណ៍នេះ។ ប្រទេសនីមួយៗអាចបញ្ជូនបេក្ខជនទៅចូលរួមយ៉ាងច្រើនបំផុត៦នាក់។ បេក្ខជនត្រូវមានអាយុក្រោម២០ឆ្នាំ ហើយមិនទាន់បានសិក្សាថ្នាក់ឧត្តមសិក្សានៅឡើយ ប៉ុន្តែគ្មានការកំណត់ចំនួនដងដែលមនុស្សម្នាក់ៗអាចចូលរួមការប្រកួតទេ។ ការប្រកួតនេះជាការប្រកួតបែបឯកត្តលក្ខណៈ តែមានការបែងចែកក្រុម (មិនផ្លូវការ)។
ទម្រង់នៃការរៀបចំព្រឹត្តិការណ៍
[កែប្រែ]ការប្រឡងនេះ រៀបចំឡើងរយៈពេលពីរថ្ងៃ ក្នុងមួយថ្ងៃ ៤.៥ ម៉ោង។ ការប្រឡងថ្ងៃនីមួយៗ បេក្ខជនត្រូវដោះស្រាយបញ្ហាចំនួនបី ក្នុង ធរណីមាត្រប្លង់ លេខនព្វន្ត វិសមភាព ឬកុំប៊ីណាទ័រជាដើម។ ចម្លើយនៃបញ្ហាទាំងនេះ មិនត្រូវការចំណេះដឹងជ្រៅជ្រះទេ តែត្រូវការវិភាគឱ្យបានជ្រៅជ្រះ។ ចម្លើយនៃបញ្ហាភាគច្រើនគឺមានភាពខ្លី តែលំបាកខ្លាំង។ បញ្ហានីមួយៗឱ្យពិន្ទុចំនួន ៧។
ប្រទេសនីមួយៗ ក្រៅពីប្រទេសម្ចាស់ផ្ទះ អាចបង្កើតវិញ្ញាសាហើយបញ្ជូនវាទៅឱ្យគណៈកម្មការជ្រើសរើស ដែលរៀបចំដោយប្រទេសម្ចាស់ផ្ទះ។ ប្រធាននៃគណប្រតិភូទាំងអស់នឹងទៅដល់ប្រទេសរៀបចំព្រឹត្តិការណ៍ ពីរ បីថ្ងៃមុនបេក្ខជន ហើយប្រជុំជ្រើសរើសវិញ្ញាសាចំនួន៦។ ដោយសារពួកគេដឹងពីវិញ្ញាសាមុនការប្រឡង ប្រធាននៃគណប្រតិភូ មិនត្រូវបានអនុញ្ញាតឱ្យជួបបេក្ខជនឡើយ រហូតដល់ចប់ការប្រឡង។
ឯកសារយោង
[កែប្រែ]- ↑ Nura D. Turner, « A Historical Sketch of Olympiads: U.S.A. and International », The College Mathematics Journal, Vol. 16, No. 5 (Nov., 1985), p. 330-335.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |