ប៊ុលហ្ការី
Република България | |
---|---|
បាវចនា "Съединението прави силата" ការរួបរួមជាកម្លាំង | |
ទីតាំងប្រទេសប៊ុលហ្ការី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | សូហ្វីយ៉ា 42°41′N 23°19′E / 42.683°N 23.317°ECoordinates: 42°41′N 23°19′E / 42.683°N 23.317°E |
ភាសាផ្លូវការ | ភាសាប៊ុលហ្ការី[១] |
អក្សរផ្លូវការ | គីរីឡុស |
ក្រុមជនជាតិ (ឆ្នាំ ២០២១)[២] |
|
សាសនា (ឆ្នាំ ២០២១)[២] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋនិយមសភា |
រូមែន រ៉ាដេហ្វ | |
អ៊ីលយ៉ាណា យូតូវ៉ា | |
ហ្កាឡាប ដូណេហ្វ | |
វេចឌី រ៉ាឈីដូហ្វ | |
នីតិបញ្ញត្តិ | រដ្ឋសភា |
និម្មិតកម្ម | |
៦៨១–១០១៨ | |
១១៨៥–១៣៩៦ | |
៣ មីនា ១៨៧៨ | |
៥ តុលា ១៩០៨ | |
- របបរាជានិយមត្រូវបានលុបបំបាត់ | ១៥ កញ្ញា ១៩៤៦ |
១៥ វិច្ឆិកា ១៩៩០ | |
- ចូលជាសមាជិកសហភាពអឺរ៉ុប | ១ មករា ២០០៧ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១១០,៩៩៣ គ.ម២ [៣] (ទី១០៣) |
- ផ្ទៃទឹក (%) | ២.១៦[៤] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៦,៥២០,៣១៤ (ទី១០៦) |
- ដង់ស៊ីតេ | ៦៣ នាក់/គ.ម២ (ទី១២០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២០៣ ពាន់លានដុល្លារ[៥] (ទី៧៣) |
- ក្នុងម្នាក់ | ២៧,៨៩០ ដុល្លារ[៥] (ទី៥៥) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៨៦ ពាន់លានដុល្លារ[៥] (ទី៦៨) |
- ក្នុងម្នាក់ | ១២,៣៤០ ដុល្លារ[៥] (ទី៦១) |
ជីនី (២០២១) | ៣៩.៧[៦] មធ្យម |
HDI (២០២១) | ០.៧៩៦[៧] ខ្ពស់ · ទី៦៨ |
រូបិយវត្ថុ | លេហ្វ (BGN) |
ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ dd/mm/yyyy |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៣៥៩ |
កូដ ISO 3166 | BG |
ដែនកម្រិតខ្ពស់ | .bg .бг |
ប្រទេសប៊ុលហ្ការី (ភាសាប៊ុលហ្ការី៖ България) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋប៊ុលហ្ការី គឺជាប្រទេសមួយស្ថិយនៅអឺរ៉ុបប៉ែកអាគ្នេយ៍។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅជាយខាងកើតនៃតំបន់បាល់កង់ និងមានព្រំប្រទល់ជាប់នឹងប្រទេសរូម៉ានីនៅភាគខាងជើង ប្រទេសស៊ែប៊ីនិងម៉ាសេដ្វានខាងជើងនៅភាគខាងលិច ប្រទេសក្រិកនិងតួកគីនៅភាគខាងត្បូង និងសមុទ្រខ្មៅនៅភាគខាងកើត។ ប្រទេសប៊ុលហ្ការីគ្របដណ្តប់លើផ្ទៃដី ១១០,៩៩៤ គីឡូម៉ែត្រការ៉េ និងជាប្រទេសធំជាងគេទី ១៦ នៅទ្វីបអឺរ៉ុប។ ទីក្រុងសូហ្វីយ៉ាគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈដែលទីក្រុងសំខាន់ៗផ្សេងទៀតមានដូចជា៖ ផ្លូហ្វឌីហ្វ វ៉ារ៍ណា និងបួរហ្កាសជាដើម។ល។
សង្គមមនុស្សមួយដែលបានផុសឡើងនៅលើទឹកដីប៊ុលហ្ការីដំបូងគឺ វប្បធម៌ការ៉ាណូវ៉ូនាសម័យយុគថ្មរំលីង ដែលមានអាយុកាល ៦,៥០០ ឆ្នាំមុនគ.ស. មកម៉្លេះ។ នៅរវាងសតវត្សទី ៦ ដល់ទី ៣ មុនគ្រឹស្តសករាជ តំបន់ទឹកដីប៊ុលហ្ការីបានក្លាយជាសមរភូមិសង្គ្រាមរបស់ពួកត្រាស៍ ពែរ្ស សេលត៍ និងម៉ាសេដ្វានជាដើម ហើយទីបំផុត តំបន់មួយនេះក៏ទទួលបាននូវស្ថេរភាពក្រោមចក្រភពរ៉ូមនៅក្នុងឆ្នាំ ៤៥ នៃគ.ស.។ បន្ទាប់ពីរដ្ឋរ៉ូម៉ាំងត្រូវបែកបាក់ ការកាប់សម្លាប់បង្ហូរឈាមនៅក្នុងតំបន់ក៏បានរុលឡើងសារជាថ្មី។ នៅក្នុងសតវត្សទី ៦ ទឹកដីប៊ុលហ្ការីបច្ចុប្បន្ននេះក៏ត្រូវបានជនជាតិស្លាវបុរាណចូលមកតាំងទីលំនៅ។ កុលសម្ព័ន្ធប៊ុលហ្ការដែលស្ថិតនៅក្រោមការដឹកនាំដោយអាស្ប៉ារុគ បានធ្វើការវាយប្រហារចេញពីទឹកដីមហាប៊ុលហ្ការីបុរាណចូលទៅក្នុងតំបន់បាល់កង់នៅចុងសតវត្សទី៧។ ក្រោយទទួលជ័យជម្នះ ពួកគេក៏បានបង្កើតចក្រភពប៊ុលហ្ការីឡើង ហើយមិនតែប៉ុណ្ណោះ ចក្រភពថ្មីនេះថែមទាំងត្រូវបានទទួលស្គាល់ដោយចក្រភពរ៉ូមខាងកើតផងដែរនៅក្នុងឆ្នាំ ៦៨១ នៃគ.ស.។ ចក្រភពប៊ុលហ្ការីបានកាន់កាប់តំបន់បាល់កង់មួយភាគធំ ហើយបានជះឥទ្ធិពលជាច្រើនដល់វប្បធម៌ស្លាវដូចជា ការបង្កើតអក្សរគីរីឡុសជាដើម។ ចក្រភពប៊ុលហ្ការីទីមួយបានបន្តរីកចម្រើនរហូតដល់ដើមសតវត្សទី ១១ នៅពេលដែលព្រះចៅអធិរាជបាស៊ីលទី២ នៃចក្រភពប៊ីហ្សង់តាំង បានវាយចូលកាន់កាប់ និងរំលាយចោល។ ការបះបោរដោយជនជាតិប៊ុលហ្ការីក្នុងឆ្នាំ ១១៨៥ បានប្រព្រឹត្តិទៅដោយរលូន ហើយចក្រភពប៊ុលហ្ការីទីពីរក៏បាននិម្មិតឡើងហើយបានឈានដល់ចំណុចកំពូលនៅក្រោមរជ្ជកាលព្រះបាទអ៊ីវ៉ាន អាស៊ែនទី២ (១២១៨–១២៤១)។ បន្ទាប់ពីសង្រ្គាមរ៉ាំរ៉ៃ និងជម្លោះសក្តិភូមិជាច្រើនមក ចក្រភពប៊ុលហ្ការីក៏បានបែកបាក់នៅក្នុងឆ្នាំ ១៣៩៦ ហើយបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ពួកអូតូម៉ង់អស់ជិតប្រាំសតវត្ស។
សង្គ្រាមរុស្ស៊ី–តួកគីឆ្នាំ១៨៧៧–៧៨ បានផ្តល់កំណើតឱ្យរដ្ឋប៊ុលហ្ការីទីបី។ ជនជាតិប៊ុលហ្ការីជាច្រើននាក់ត្រូវជាប់ក្រៅព្រំដែននៃប្រទេសថ្មី ដែលជាហេតុធ្វើឱ្យកើតមានចលនាបំបែករដ្ឋនៅក្នុងប្រទេសជិតខាងរបស់ប៊ុលហ្ការី ហើយវាបានបន្តវិវត្តទៅជាជម្លោះជាមួយបណ្តារដ្ឋក្នុងតំបន់ និងការសម្រេចចងសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកទាំងពីរ។ នៅឆ្នាំ ១៩៤៦ ប៊ុលហ្ការីបានធ្លាក់ក្រោមការត្រួតត្រារបស់ប្លុកខាងកើតដែលដឹកនាំដោយសហភាពសូវៀត ហើយមិនយូរប៉ុន្មានក៏បានក្លាយជារដ្ឋសង្គមនិយម។ បក្សកុម្មុយនីស្តកាន់អំណាចបានលះបង់ចោលនូវអំណាចផ្តាច់ការរបស់ខ្លួនបន្ទាប់ពីផ្ទុះបដិវត្តន៍ឆ្នាំ១៩៨៩ ហើយបានរៀបចំការបោះឆ្នោតសេរីពហុបក្សដើម្បីកំណត់អនាគតប្រជាជាតិខ្លួន។ បន្ទាប់មក ប្រទេសប៊ុលហ្ការីក៏បានផ្លាស់ប្តូរទៅជារដ្ឋប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី។ ចាប់តាំងពីការអនុម័តរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនៅឆ្នាំ ១៩៩១ ប៊ុលហ្ការីគឺជាសាធារណរដ្ឋនិយមសភាដែលមានខេត្តចំនួន ២៨ ជាមួយនឹងមជ្ឈការនយោបាយ រដ្ឋបាល និងសេដ្ឋកិច្ចកម្រិតខ្ពស់។
ប៊ុលហ្ការីជាប្រទេសកំពុងអភិវឌ្ឍ ដែលមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ដោយជាប់ចំណាត់ថ្នាក់ទី ៦៨ ក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ សេដ្ឋកិច្ចទីផ្សារប៊ុលហ្ការីជាផ្នែកមួយនៃទីផ្សារទោលអឺរ៉ុប ហើយភាគច្រើនពឹងផ្អែកលើសេវាកម្ម និងឧស្សាហកម្មជាបន្ទាប់ (ជាពិសេសការសាងសង់ម៉ាស៊ីន និងការជីកយករ៉ែ) និងវិស័យកសិកម្ម។ អំពើពុករលួយជាបញ្ហាដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចសង្គម ដោយប្រទេសប៊ុលហ្ការីបានជាប់ចំណាត់ថ្នាក់ជាប្រទេសពុករលួយបំផុតនៅក្នុងសហភាពអឺរ៉ុប គិតត្រឹមឆ្នាំ២០១៨។[៨] សព្វថ្ងៃ ប្រទេសនេះកំពុងប្រឈមនឹងវិបត្តិប្រជាសាស្រ្ត ដោយចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះបន្តិចម្តងៗ ដោយថយចុះពីប្រាំបួនលាននាក់ក្នុងឆ្នាំ ១៩៨៨ មកនៅត្រឹមប្រហែល ៦.៥ លាននាក់នាពេលបច្ចុប្បន្ន។ ប៊ុលហ្ការីគឺជាសមាជិកនៃសហភាពអឺរ៉ុប អង្គការណាតូ និងក្រុមប្រឹក្សាអឺរ៉ុប ហើយជាសមាជិកស្ថាបនិកនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ហើយបានកាន់កៅអីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួនបីដង។
កំណត់សម្គាល់
[កែប្រែ]- ↑ ចំនួនផ្លូវការនៃប្រជាជនរ៉ូមនៅក្នុងប្រទេសអាចមានទាបជាងចំនួនដែលស្មាន។ សូមមើល ប្រជាសាស្ត្រ។
ឯកសារយោង
[កែប្រែ]- ↑ "Constitution of the Republic of Bulgaria". National Assembly of the Republic of Bulgaria. Archived from the original on 19 សីហា 2019. Retrieved 30 August 2020.
- ↑ ២,០ ២,១ "Преброяване 2021: Етнокултурна характеристика на населението" (PDF). វិទ្យាស្ថានស្ថិតិជាតិប៊ុលហ្ការី. Archived (PDF) from the original on 24 វិច្ឆិកា 2022.
- ↑ Penin, Rumen. Bulvest 2000. p. 18. ល.ស.ប.អ. 978-954-18-0546-6.
- ↑ "Field listing: Area". The World Factbook. Central Intelligence Agency. Archived from the original on 31 មករា 2014. Retrieved 9 October 2018.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook Database,February 2022". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 6 February 2022.
- ↑ "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 21 June 2022.
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Archived (PDF) from the original on 9 តុលា 2022. Retrieved 8 September 2022.
- ↑ "Corruption Perceptions Index 2018 Executive Summary" (PDF). Transparency International. p. 12. Archived from the original (PDF) on 9 តុលា 2022. Retrieved 7 មករា 2023.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- CS1 errors: redundant parameter
- Coordinates on Wikidata
- អត្ថបទខ្លីមិនពេញលេញ
- ប៊ុលហ្ការី
- បណ្តាប្រទេសបាល់កង់
- ប្រទេសនៅទ្វីបអឺរ៉ុប
- បណ្ដាប្រទេសអឺរ៉ុបខាងកើត
- រដ្ឋសមាជិកនៃអង្គការណាតូ
- រដ្ឋសមាជិកនៃសហភាពអឺរ៉ុប
- រដ្ឋសមាជិកនៃកិច្ចផ្តួចផ្តើមសមុទ្របី
- រដ្ឋសមាជិកនៃសហភាពសម្រាប់មេឌីទែរ៉ាណេ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- បណ្ដាប្រទេសអឺរ៉ុបអាគ្នេយ៍
- ទ្វីបអឺរ៉ុប
- សាធារណរដ្ឋ