អ្នកប្រើប្រាស់:សួនវ៉ាន់ឆៃសារពត៌មាន

ពីវិគីភីឌា

ខ្ញុំបាទឈ្មោះ សួន វ៉ាន់ឆៃ ខ្ញុំជាសិស្សឆ្នាំទី​១ ជំនាន់ទី ០៦ ផ្នែកទំនាក់ទំនងសង្គម និងសាព័ត៌មាន នៃសាលាបច្ចេនទេសដុនបូស្កូខេត្តកែប។

តាកែវ
ខេត្ត
ផែនទីកម្ពុជាបំភ្លឺតាកែវ
ផែនទីកម្ពុជាបំភ្លឺតាកែវ
កូអរដោនេ: 010°59′N 104°47′E / 10.983°N 104.783°E / 10.983; 104.783Coordinates: 010°59′N 104°47′E / 10.983°N 104.783°E / 10.983; 104.783
ប្រទេស កម្ពុជា
ទីរួមខេត្តដូនកែវ
ផ្ទៃក្រឡា
 • សរុប៣៥៦៣ គម2 (១៣៧៦ ម៉ាយ ការ)
ប្រជាជន (២០០៨)[១]
 • សរុប៨៤៣៩៣១
 • សន្ទភាព២៣១.០/km2 (៥៩៨/sq mi)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-២១
ស្រុក១០
ឃំុ និង សង្កាត់១០០ (៩៧ ឃុំ និង ៣ សង្កាត់)
ភូមិ១១១៧

ស្រុកព្រៃកប្បាស[កែប្រែ]

ស្រុកព្រៃកប្បាស ជាស្រុកមួយ ស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងនៃទីរួមខេត្តតាកែវ។​​ ស្រុកព្រៃកប្បាសមានព្រំប្រទល់ជាប់នឹង៖

  1. ខាងជើងមានព្រំប្រទល់ជាប់និងស្រុកបាទី
  2. ខាងត្បូងមានព្រំប្រទល់ជាប់និងស្រុកអង្គរបុរី
  3. ខាងលិចមានព្រំប្រទល់ជាប់និងស្រុកសំរោង
  4. ខាងកើតមានព្រំប្រទល់ជាប់និងស្រុកកោះធំខេត្តកណ្តាល។

ឃុំក្នុងស្រុកព្រៃកប្បាស[កែប្រែ]

ស្រុកព្រៃកប្បាសមានឃុំចំនួន ១៣ឃុំ៖

  • ឃុំអង្កាញ់
  • ឃុំបានកាម
  • ឃុំចំប៉ា
  • ឃុំចារ
  • ឃុំកំពែង
  • ឃុំកំពង់រាប
  • ឃុំក្តាញ់
  • ឃុំពោធិរំចាក
  • ឃុំព្រៃកប្បាស

ភូមិវាល[កែប្រែ]

ភូមិវាល គឺជាភូមិមួយដែលមានចំងាយ45គីឡូម៉ែត​ ពីទីរួមខេត្តតាកែវ​ ដែលស្ថិតនៅក្នុង[២][៣]ស្រុកព្រៃកប្បាស [៤]ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។

សេដ្ឋកិច្ចភូមិវាល[កែប្រែ]

ភូមិនេះប្រជាជន[៥]មានជីវភាពមធ្យម មានប្រជាជន៥៥%ប្រកបរបរជាកសិករ ១០%ជាអាជីវករលក់ដូរ ៣៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារតាកែវ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

ទេសភាពស្រុកស្រែរដូវច្រូតកាត់

ប្រវត្តិសាស្រ្ត[កែប្រែ][កែប្រែ]

តាំងពីដើមប្រជាជនភូមិនេះប្រកបរបរធ្វើស្រែនិងត្បាញហ៊ូលជាដើមជាដើម។ល។

បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាត្បាញហ៊ូល ធ្វើនំតាមរដូវដូចជាកូរ នំចាំង​និងមានការលក់ដូរជាច្រើន។បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់​។

វប្បធម៌[កែប្រែ][កែប្រែ]

ប្រជាជនភូមិនេះភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា[៦]តែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

រដ្ឋបាល[កែប្រែ]

ខេត្តតាកែវមាន ១ ក្រុង, ៩ ស្រុក,​ ៩៧ ឃុំ, ៣ សង្កាត់​ និង ១១១៧ ភូមិ [៧][៨]

ក្រមស្រុក/ក្រុង ស្រុក/ក្រុង ស្រុក/ក្រុងជាឡាតាំង
២១០១ អង្គរបូរី Angkor Borei
២១០២ បាទី Bati
២១០៣ បូរីជលសារ Bourei Cholsar
២១០៤ គិរីវង់ Kiri Vong
២១០៥ កោះអណ្តែត Kaoh Andaet
២១០៦ ព្រៃកប្បាស Prey Kabbas
២១០៧ សំរោង Samraong
២១០៨ ដូនកែវ (អតីតក្រុងតាកែវ) Doun Kaev
២១០៩ ត្រាំកក់ Tram Kak
២១១០ ទ្រាំង Treang






ឯកសារយោង[កែប្រែ]

  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  2. http://www.stats.nis.gov.kh/areaname/dist_pro21.htm
  3. គេហទំព័ររដ្ឋាភិបាលកម្ពុជា
  4. http://www.stats.nis.gov.kh/areaname/vill_pro21.htm
  5. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  6. ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ
  7. http://www.stats.nis.gov.kh/areaname/dist_pro21.htm
  8. គេហទំព័ររដ្ឋាភិបាលកម្ពុជា