Jump to content

អ្នកអង្គម្ចាស់ឯកក្សត្រី

ពីវិគីភីឌា
ព្រះឯកក្សត្រី
សម្តេចព្រះមហេសីក្រុងអយុធ្យា
រជ្ជកាលគ.ស.១៥៩៣-១៦០៥
រាជ្យមុនព្រះនាងមណីរតនា(ព្រះអគ្គមហេសី)
រាជ្យបន្តYodaya Mibaya(ព្រះមហេសី)
ស្វាមី/មហេសីព្រះបាទនរេឝ្វរ
បិតាព្រះបាទស្រីសុរិយោពណ៌
មាតាព្រះមហេសីសុជាតិក្សត្រី
សាសនាព្រះពុទ្ធសាសនា និងរាជធានីកោះស្លាកែត

អ្នកអង្គម្ចាស់ឯកក្សត្រី(ថៃ:พระเอกกษัตรี អង់គ្លេស:Ek Kasattri ) ព្រះនាង គឺ ព្រះរាជធីតាព្រះបាទស្រីសុរិយោពណ៌, ព្រះមហាក្សត្រកម្ពុជាសម័យលង្វែក [][] []និងសម្តេចព្រះមហេសីព្រះបាទនរេឝ្វរ ព្រះមហាក្សត្រសៀមសម័យអយុធ្យា

នៅក្នុង គ.ស.១៥៩៣ ព្រះនរេន្ទ្រសូរដែលបានក្លាយទៅជាព្រះរាជារបស់សៀមហើយ បានដឹកនាំទ័ពចូលលុកលុយព្រះរាជាណាចក្រកម្ពុជាសារជាថ្មីទៀត។ ពេលនោះ ព្រះឧភយោរាជស្រីសុរិយោពណ៌ត្រូវបានបញ្ជូនឲ្យទៅទប់ទល់ការពារនៅបរិបូរណ៍ ដែលជារបាំងចុងក្រោយរបស់រាជធានី។ នៅចំពោះការឈានមកមុខមិនអាចទប់បានរបស់ទ័ពសៀម ព្រះអង្គបានយាងចេញពីបរិបូរណ៍ ដឹកនាំទ័ពធ្វើដំណើរកាត់ទ័ពសត្រូវ រហូតមកដល់រាជធានីលង្វែកវិញ ដែលព្រះរៀមរបស់ព្រះអង្គទើបតែបានចាកចេញជាមួយព្រះរាជវង្សានុវង្ស ទៅកាន់ស្រីសន្ធរ បាត់ទៅហើយ។ ព្រះអង្គក៏ចាត់ចែងរៀបចំទប់ទល់ការវាយលុករបស់ពួកសៀម ប៉ុន្តែទប់មិនឈ្នះ សៀមក៏ដណ្តើមយករាជធានីបានទៅ នៅក្នុងខែមករា ឆ្នាំ១៥៩៤។ ព្រះឧភយោរាជស្រីសុរិយោពណ៌ ជាមួយនឹងព្រះមហេសីសុជាតិក្សត្រី ព្រះរាជបុត្រីទាំងពីរអង្គគឺអ្នកអង្គម្ចាស់ឯកក្សត្រី និងអ្នកអង្គម្ចាស់វិសុទ្ធក្សត្រី ព្រមទាំងព្រះរាជបុត្រាទាំងពីរអង្គគឺព្រះអង្គម្ចាស់ជ័យជេដ្ឋា និងព្រះអង្គម្ចាស់ឧទ័យ ត្រូវសៀមចាប់ជាអ្នកឈ្លើយ នាំយកទៅស្រុកសៀម ។ មានព្រះអង្គម្ចាស់មួយអង្គទៀតមានព្រះនាមថាស្រីជ័យជេដ្ឋ ឬជ័យជេដ្ឋ ដែលត្រូវជាបង/ប្អូនថ្លៃរបស់ព្រះឧភយោរាជ ក៏ត្រូវបានចាប់យកទៅស្រុកសៀមដែរ។ ព្រះរាជបុត្រីច្បងរបស់ព្រះអង្គ គឺអ្នកអង្គម្ចាស់ឯកក្សត្រី ត្រូវបានព្រះរាជាសៀម នរេន្ទ្រសូរ ទទួលយកធ្វើជាព្រះមហេសី

មើលផងដែរ

[កែប្រែ]
  1. พระราชพงศาวดารกรุงศรีอยุธยา ฉบับพันจันทนุมาศ (เจิม). นนทบุรี : ศรีปัญญา, 2553, หน้า 161
  2. กิตติ วัฒนะมหาตม์. ตำนานนางกษัตริย์. กรุงเทพฯ : สร้างสรรค์บุ๊คส์, 2553, หน้า 310
  3. "พระนเรศวรฯ กับเมืองละแวก ใน พงศาวดารละแวก ฉะบับแปล จ.ศ. ๑๑๗๐". I see history. 21 เมษายน 2555. Retrieved 10 มิถุนายน 2561. {{cite web}}: Check date values in: |accessdate= and |date= (help)