Jump to content

ឝ្រីន្ទ្រជយវម៌្ម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឥន្ទ្រជ័យវរ្ម័ន)
ឝ្រីន្ទ្រជយវម៌្ម
ចក្រវរ្តិន
រជ្ជកាល១៣០៨-១៣២៧
រាជ្យមុនឝ្រីន្ទ្រវម៌្ម
រាជ្យបន្តជយវម៌្មទី៩
បុត្រជយវម៌្មទី៩
ព្រះនាមពេញ
វ្រះបាទឝ្រី ឝ្រីន្ទ្រជយវម៌្មទេវ
សន្តតិវង្សឝ្រីន្ទ្រវម៌្ម

វ្រះបាទឝ្រីន្ទ្រជយវម៌្ម រជ្ជកាល (១៣០៨-១៣២៧) ព្រះនាមពេលសោយរាជ្យ ឝ្រីឝ្រីន្ទ្រជយវម៌្មទេវ។ ព្រះរាជគ្រូ ជយមង្គលាថ៌។ ក្រោយ​ពី​វ្រះបាទ​ឝ្រីន្ទ្រវម៌្ម ដាក់​រាជ្យហើយ​យាង​ទៅ​គង់​យ៉ាង​ស្ងាត់ស្ងៀម​ក្នុង​ព្រៃ វ្រះបាទ​ឝ្រីន្ទ្រជយវម៌្មដែល​ជា​ព្រះ​ញាតិ ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយជយវម៌្មបរមេឝ្វរ។ លោកឆាលស៍-ហ៊ិខហ៊ែម (បុរាណវិទូ) ពោលតាមកំណត់ត្រាសំស្ក្រឹតចុងក្រោយនៅអង្គរ។[]:១៣៨-១៣៩

រាជជីវប្រវត្តិ

[កែប្រែ]

ព័ត៌មានអំពីឝ្រីន្ទ្រជយវម៌្មទទួលបានពីសិលាចារឹកបួនផ្ទាំង និង ពំនោលដ៏តិចតួចស្ដើងក្នុងប្រវត្តិសាស្ត្ររាជវង្សចិន:

សិលាចារឹកនៃវត្តគោកខ្ពស់ បានចុះកាលបរិច្ឆេទនៅ ១៣០៩ និយាយថារជ្ជកាលនៃឝ្រីន្ទ្រវម៌្មបានចូលមកដល់ទីបញ្ចប់នៅឆ្នាំ ១៣០៨។ សិលាចារឹកនេះនិយាយថារាជធានីមានឈ្មោះថាយឝោធរបុរ។ ការអានឡើងវិញដោយលោកសឺដេស នៃសិលាចារឹកនៅបាយ័ន បានចុះកាលក្រោយឆ្នាំ ១៣២៧ បានដឹងថារជ្ជកាលនៃឝ្រីន្ទ្រជយវម៌្មបានអូសបន្លាយរហូតដល់ឆ្នាំ ១៣២៧។ ហ្យ្វែនឝិបានស្រង់ឡើងដោយលោកពេល្យ៉ូត និយាយថាគណៈបេសកទូតចិនបានមកកម្វុជទេឝដើម្បីទិញដំរីនៅឆ្នាំ ១៣២០។

ពង្សាវលី

[កែប្រែ]

សាសនា

[កែប្រែ]

ដោយ​ព្រះអង្គ​មាន​ជំនឿ​លើ​សាសនា​ព្រះ​ឥសូរ​យ៉ាង​មោះមុត ផ្ទុយ​ពី​រាជ្យ​មុន​ព្រះអង្គ​នោះ វ្រះបាទ​ឝ្រីន្ទ្រជយវម៌្ម បាន​ខំ​ស្ដារ​ចាត់​ចែង​តុបតែង​បន្ថែម​នូវ​ប្រាសាទ​ខាង​ព្រហ្មញ្ញ​សាសនា ដែល​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​របស់​វ្រះបាទ​ជយវម៌្មទី៨ ឧទ្ទិស​ចំពោះ​ព្រាហ្មណ៍​ជយមង្គលាថ៌ ហើយ​ព្រះអង្គ​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា បាន​ជួយ​គាំទ្រ​ប្រតិកម្ម​របស់​អ្នក​កាន់​ព្រហ្មញ្ញ​សាសនា អោយ​វាយ​បំផ្លាញ​បដិមា​ផ្សេងៗ​ខាង​ព្រះពុទ្ធ​សាសនា ដែល​ជា​ហេតុ​បណ្ដាល​អោយ​មាន​ការ​បះបោរ កើត​ជំលោះ​ទាស់​ទែងគ្នាផ្ទៃ​ក្នុង​រវាង​ខ្មែរ និង​ខ្មែរ ពី​រឿង​សាសនា​នេះ​ថែម​ទៀត​ផង។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ជនជាតិស្យាម ដោយ​យក​លេស​ថា​ការពារ​ជំនឿ​ព្រះពុទ្ធ​សាសនា បាន​ឆ្លៀត​ឱកាស​លុកលុយ​កម្វុជទេឝ រហូត​ដល់​ប្រទេស​ចាម្ប៉ា ថែម​ទៀត​ផង។

ការទូត

[កែប្រែ]

ក្នុង​រាជ្យ​របស់​ព្រះអង្គគឺ​នៅ​ឆ្នាំ​ ១៣២០ គណៈ​បេសកកម្ម​ចិន មួយ​ត្រូវ​បាន​បញ្ជូន​មក ដើម្បី​ទិញ​ដំរី​ផ្សាំង​ពី​ប្រទេសខ្មែរ។ វ្រះបាទ​ឝ្រីន្ទ្រជយវម៌្ម ទ្រង់​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​១៣០៧ ឬ​ឆ្នាំ​១៣០៨ ហើយ​គង់​ក្នុង​រាជ្យ​រហូត​ដល់​ឆ្នាំ​១៣២៧ នៃ​គ្រិស្ដសករាជ[]

ឯកសារយោង

[កែប្រែ]
  1. Higham, C., 2001, The Civilization of Angkor, London: Weidenfeld & Nicolson, ISBN 9781842125847
  2. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2014-10-01. Retrieved 2015-05-29.

តំណខាងក្រៅ

[កែប្រែ]


គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឝ្រីន្ទ្រវម៌្ម
ចក្រវរ្តិននៃកម្វុជទេឝ
១២៩៥–១៣០៧
តដោយ
ជយវម៌្មទី៩