ឥន្ទ្រទេវី (សតវត្សទី៩)
Appearance
ឥន្ទ្រទេវី | |
---|---|
រាជ្យមុន | ប្ឫថិវេន្ទ្រទេវី |
រាជ្យបន្ត | មិនស្គាល់ |
ភស្ដា | ឥន្ទ្រវម៌្មទី១ |
បុត្រ | យឝោវម៌្មទី១ |
បិតា | មហីបតិវម៌្ម |
មាតា | រាជេន្ទ្រទេវី |
ព្រះនាងឥន្ទ្រទេវី រជ្ជកាល (សតវត្សទី៩) គឺជាបុត្រីនៃព្រះបាទមហីបតិវម៌្ម និងព្រះនាងរាជេន្ទ្រទេវី។ ព្រះបាទឥន្ទ្រវម៌្មទី១ ជាព្រះស្វាមីនៃព្រះនាង និងព្រះបាទយឝោវម៌្មទី១ ជាបុត្ររបស់ព្រះនាង។[១][២]
បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទឥន្ទ្រវម៌្មទី១ សង្គ្រាមដណ្ដើមរាជ្យគ្នារវាងបុត្រទាំងពីរអង្គ យឝោវម៌្ម និង ព្រះភាតារបស់ទ្រង់បានផ្ទុះឡើង។ គេមានជំនឿថាសង្គ្រាមនោះបានធ្វើឡើងនៅលើដីនិងតាមសមុទ្រក្បែរបឹងទន្លេសាប។ នៅទីបញ្ចប់យឝោវម៌្មបានទទួលជ័យជំនះ។
ឯកសារយោង
[កែប្រែ]មុនដោយ ប្ឫថិវេន្ទ្រទេវី |
ចក្រវរ្តិនីនៃកម្វុជទេឝ សតវត្សទី៩ |
តដោយ មិនស្គាល់ |
- ↑ Some Aspects of Asian History and Culture by Upendra Thakur. Page 37.
- ↑ Saveros, Pou (2002) (ជាFrench). Nouvelles inscriptions du Cambodge. Tome II et III. Paris: EFEO. ល.ស.ប.អ. 2-85539-617-4.