០
០ (សូន្យ) ( បាលី : សុញ្ញ ; សំស្ក្រឹត : ឝូន្យ ) ជាចំនួន និងខ្ទង់ ប្រើដើម្បីតាងចំនួននោះ ក្នុងប្រព័ន្ធចំនួន។ វាដើរតួមជ្ឈិមក្នុងគណិតវិទ្យា ជាសញ្ញាណបូកនៃចំនូនគត់ ចំនួនពិត និងទម្រង់ពីជគណិតដទៃជាច្រើនទៀត។
០ | |
---|---|
ចំនួនរាប់ | សូន្យ |
ចំនួនរៀប | ០ (ទីសូន្យ) |
តួចែក | គ្រប់ចំនួនគត់ |
ទ្វេភាគ | 0 |
ត្រីភាគ | 0 |
ចតុភាគ | 0 |
បញ្ចភាគ | 0 |
ឆភាគ | 0 |
អដ្ឋភាគ | 0 |
ទ្វាទសភាគ | 0 |
សោឡសភាគ | 0 |
វីសភាគ | 0 |
តឹសតិសោភាគ | 0 |
អារ៉ាប់ និង ឃឺត | ٠ |
អ៊ូរឌូ | ۰ |
បេន្កាលី | ০ |
ហិណ្ឌូ-អារ៉ាប់ | ० |
ចិន និង ជប៉ុន | 零, 〇 |
ភូមា | ၀ |
លក្ខណៈនៃ ០ ជាចំនួន[កែប្រែ]
- ០ ជាចំនួនគត់មុនលេខ ១។
- ០ ស្ថិតនៅមុនចំនួនអវិជ្ជមានទាំងអស់ដែលតូចជាងវា។
- ០ ជាចំនួនគូ។
- ០ ជាចំនួនមិនមែនអវិជ្ជមាន ហើយក៏មិនមែនវិជ្ជមានដែរ។
- គ្មានចំនួនណាអាចចែកដោយ ០ ហើយ ០ គុណដោយអនន្ត និង ០/០ គឺមិនកំណត់។
- ០ ជាចំនួនធម្មជាតិតាមនិយមន័យ ដែលក្នុងករណីនេះចំនួនធម្មជាតិ និងចំនួនគត់វិជ្ជមានមានន័យមិនដូចគ្នាទេ។
- ០ ជាចំនួនដែលបង្ហាញពីបរិមាណទទេ រឺ គ្មាន។ លទ្ធផលស្មើ ០ ក្នុងប្រូបាប គឺព្រឹត្តិការណ៍មិនអាចទៅរួច។
- នៅពេលចាប់ផ្ដើមរាប់ចំនួន យើងចាប់ផ្តើមពី ០ ជានិច្ច ប៉ុន្តែក្នុងប្រតិទិនក្រេកូរី និងប្រតិទិនជូលាន ចាប់ផ្តើមឆ្នាំពី ឆ្នាំ១ទៅ វារលែងតែ តារាវិទូ ប្រើប្រាស់ក្បួនតម្រានានាដោយរាប់បញ្ចូលទាំងឆ្នាំ ០ ផង ដោយភាពលំបាកក្នុងការគណនា។ ពាក្យ ០ គ.ស ក៏អាចត្រូវបានប្រើ ដើម្បីពិពណ៌នានូវព្រឹត្តិការណ៍សំខាន់ៗ ដែលអាចជាចំណុចផ្តើមមួយក្នុងពេលវេលា។
- ០ ជាចំនួនកុំផ្លិចតែមួយគត់ដែលស្ថិតនៅផ្នែកពិតផង និងនិមិត្តផង។
សញ្ញា និងតំណាង[កែប្រែ]
លេខសូន្យសម័យទំនើបសរសេរជា រាងរង្វង់ ជាអេលីប រឺប្រអប់មានជ្រុងមូល។ ក្នុងរូបអក្សរទំនើបភាគច្រើន តួលេខ ០ មានកម្ពស់ស្មើនឹងលេខដទៃ ខុសពីបែបចាស់ ដែលខ្លីជាង (x-កម្ពស់)។
![]() |
![]() |
ក្នុង តួបញ្ចាំងសប្តភាគ នៃម៉ាស៊ីនគិតលេខ នាឡិកា និងគ្រឿងបរិក្ខារផ្ទះ លេខ ០ តែងសរសេរដោយបន្ទាត់ប្រាំមួយភាគ តែគម្រូម៉ាស៊ីនគិតលេខចាស់ៗ បង្ហាញបន្ទាត់បួនភាគទៅវិញ (ដូចអក្សរ o)។